Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការផ្លាស់ប្តូរ​សម្បក​ក​ង់​រថយន្ត​ថ្មី​ដែលមាន​គុណភាព ដោយ​មិន​ប្រើ​នូវ​សម្បក​កង់​រថយន្ត សឹករេចរឹល និង​ខូចគុណភាព ចូលរួម​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា ការផ្លាស់ប្តូរ​សម្បក​ក​ង់​រថយន្ត​ថ្មី​ដែលមាន​គុណភាព ដោយ​មិន​ប្រើ​នូវ​សម្បក​កង់​រថយន្ត សឹករេចរឹល និង​ខូចគុណភាព ក៏​ជា​ផ្នែក​មួយ​ក្នុង​ការចូលរួម​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ។​

​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​មជ្ឈមណ្ឌល​សំបក​កង់ និង​ថែទាំ​យានយន្ត “​ថា​យ​ផ្ល័ស​” របស់​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ដ ខា​សូ​លូ​សិន ដោយមាន​ការចូលរួម​ពី​លោកជំទាវ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា តំណាង​ក្រុមហ៊ុន អ្នកឧកញ៉ា លោក​ឧកញ៉ា ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​តំណាង​អាជ្ញាធរ និង​អង្គភាព​ពាក់ព័ន្ធ​ផងដែរ​។​

​ថ្លែង​ក្នុងឱកាស​នោះ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ដោយសារ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​កម្ពុជា​រក្សាបាន​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧% ក្នុង​រយៈពេល​ប្រមាណ​២​ទសវត្សរ៍​។ កត្តា​ទាំងនេះ​គឺជា​ចលករ​ធ្វើឱ្យ​ចំនួន​យានយន្ត​មានការ​កើនឡើង​យ៉ាងគំហុក ហើយ​មកដល់ពេលនេះ​ឡាន និង​ម៉ូតូ​មាន​ចំនួន ៥,៨​លាន គ្រឿង (​ក្នុងនោះ ជាង ៩​សែន គ្រឿង​ជា​រថយន្ត​) ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ការបើក​មជ្ឈមណ្ឌល​សំបក​កង់ និង​ថែទាំ​យានយន្ត “​ថា​យ​ផ្ល័ស​”​របស់​ក្រុមហ៊ុន វើ​ល​ដ៏​ប្រ៊ី​ដ ខា​សូ​លូ​សិន គឺជា​ការបោះ​ជំហាន​ដ៏​ធំ​មួយ​ចូលទៅក្នុង​យុទ្ធនាការ​កែទម្រង់​សេវាសាធារណៈ​របស់​រាជ​រដ្ឋាភិបាល ដោយ​ឈរលើ​គោលការណ៍​បង្ខិត​សេវាសាធារណៈ​ឱ្យ​កៀក​ប្រជាពលរដ្ឋ និង​ផ្ដល់​សេវា​នេះ​ឱ្យបាន​លឿន មាន​ប្រសិទ្ធភាព និង​តម្លាភាព​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​បន្ត​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ពង្រីក​សាខា​របស់ខ្លួន​នៅ​គ្រប់​ទាំង​២៥ រាជធានី​-​ខេត្ត ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បានទទួល​សេវា​នេះ​កាន់តែ​ងាយស្រួល និង​ក៏​ជា​យន្តការ​មួយ​ក្នុងការ​ទប់ស្កាត់​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ដោយ​កត្តា​យានយន្ត​។​

​ទាក់ទង​នឹង​ការទប់ស្កាត់​និង​កាត់​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា ក្រសួង​ក៏ដូចជា​រាជរដ្ឋាភិបាល​បាន​ខិតខំ​សាងសង់ ពង្រីក លើកកម្ពស់​គុណភាព និង​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ដោយ​បាននិងកំពុង​បន្ត​បំពាក់​បរិក្ខារ​ផ្លូវថ្នល់​ដូចជា ភ្លើង​សញ្ញា គំនូស​សញ្ញា ផ្លាកសញ្ញា និង​ចំណាំងផ្លាត ព្រមទាំង​យុទ្ធនាការ​ផ្សព្វផ្សាយ និង​ចែក​មួកសុវត្ថិភាព​ជាដើម ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ ព្រមទាំង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​បារាំង​ដែល​បាន​ផ្ដួចផ្ដើម​គំនិត​ឱ្យមាន​ការបើក​មជ្ឈមណ្ឌល​នេះ​ឡើង ព្រមទាំង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នេះ​បន្ត​បើក​សាខា​របស់ខ្លួន​ឱ្យ​គ្រប់​២៥ រាជធានី​-​ខេត្ត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×