ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះងាយកើតនូវបញ្ហាភ្លាំងភ្លាត់ណាស់គប្បីចេះមើលមុខក្រោយឱ្យបានល្អទើបប្រសើរ។
ជំនួញ ៖ ទោះធ្វើអ្វីក៏ដោយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះយករឿងរាវដាក់ខ្លួននាំបាត់បង់ចំណូលឥតអំពើ។ការរស់នៅមានភាពសុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច។
ស្នេហា ៖ កំលោះក្រមុំត្រូវមានការប្រយ័ត្នប្រយែងពីការវាចាសម្តីទៅរកគ្នាបន្តិចព្រោះងាយកើតរឿងរាវចម្រូងចម្រាសណាស់៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងឆ្លើយតបនូវផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ ហើយពិសេសធ្វើច្រើនទទួលបានផលច្រើនថែមទៀត។
ជំនួញ ៖ ការរកផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅផងដែរ ហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញគ្រាន់ត្រជាក់ចិត្ត។
ស្នេហា ៖ ប្រុសស្រីមានភាពត្រជាក់ត្រជុំនិងកំពុងលូតលាស់ទៅមុខគួរជាទីកក់ក្តៅ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកប្រឈមបញ្ហានឿយហត់ ប៉ុន្តែការសប្បាយចិត្តនោះក៏មានច្រើនផងដែរ។
ជំនួញ ៖ លោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ហើយត្រូវទូរទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវត្តិភាពប៉ុន្មានទេពិសេសការធ្វើដំណើរផ្លូវឆ្ងាយតែម្តង។
ស្នេហា ៖កំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ពិសេសងាយកើតនូវបញ្ហាច្រើនផង។ការប្រកបការងារវិញឃើញថាមិនសូវជឿនលឿទៅមុខទេពិសេសងាយមានបញ្ហាចោមរោមថែមទៀត។ការបំពេញការងារជួបបញ្ហាលំបាកនិងពិសេសមានរឿងរាវច្រើនត្រូវឆ្លងកាត់។
ជំនួញ ៖ បើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនខ្លួនដោយប្រការណាមួយ។
ស្នេហា ៖ ប្រុសស្រីមានទាំងផ្អែមល្ហែមនិងជូរចត់កំពុងនៅលាយឡំគ្នា៕
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីមានភាពប្រទាំងប្រទើសនិងក្រុមមនុស្សចាប់កំហុសច្រើន។ក្រៅពីនេះលោកអ្នកត្រូវប្រយ័ត្នសម្តីថ្លាថ្លែងទៅកាន់ក្រុមមនុស្សផងទាំងពួងព្រោះពុំផ្តល់ផលល្អទេមានតែការហុចផលអាក្រក់ច្រើនជាង។
ជំនួញ ៖ ការរកផលចំណូលទោះជួបការលំបាកម្តេចម្តាតែក៏អាចចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរត្រូវប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំមានការខ្វាយខ្វល់ព្រោះតែការគិតច្រើនម្នាក់ឯង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការបំពេញការងារឃើញថាមានការជឿនលឿនតិចតួចហើយបើខូចខាតនោះច្រើនធ្ងន់ធ្ងរផងគប្បីមានការប្រយ័ត្នប្រយែង។
ជំនួញ ៖ ក្នុងថ្ងៃនេះការធ្វើជំនួញឆ្ងាយជិតមានការរីកលូតលាស់ជាសន្សឹមៗទៅមុខ ហើយទោះធ្វើអ្វីក៏ហុចផ្លែផ្កាមកវិញខ្លះៗគួរជាទីពេញចិត្តដែរ។ការធ្វើដំណើរទៅទិសខាងពាយ័ព្យចូរប្រយ័ត្នក្រុមមនុស្សបង្កហេតុឬតាមយាយីដោយប្រការណាមួយ។
ស្នេហា ៖ ប្រុសស្រីចូរកុំគប្បីមានការប្រកែប្រកាន់ច្រើននាំតែកើតជម្ល៉ោះវិវាទឥតឈប់ឈរប៉ុណ្ណោះ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។
ការងារ ៖ នាថ្ងៃនេះបើមានកិច្ចការងារអ្វីលោកអ្នកអាចសម្រុកពេញទីបាបហើយពីព្រោះថាផលតែងឆ្លើយតបមកវិញជានិច្ច។
ជំនួញ ៖ មានការចម្រើនលូតលាស់ប្រពៃម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរឬទិញទីកន្លែងលក់ដូរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ ។
ស្នេហា ៖ កំលោះក្រមុំមានការលូតលាស់និងផ្អែមល្ហែមប្រៀបបានទៅនឹងទឹកឃ្មុំ៕
ឆ្នាំមមែ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកមានកិច្ចការងារអ្វីគប្បីពិភាក្សាជាមួយអ្នកដទៃឱ្យបានល្អទើបគ្មានបញ្ហាអាក្រក់ណាមួយចូលមកក្បែរខ្លួនកើត។
ជំនួញ ៖ ការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់កាសច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹងដូចអូសឬស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។
ស្នេហា ៖ កំលោះក្រមុំមានដំណើរថយក្រោយដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំវក
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះបន្តិចពិតមែន ប៉ុន្តែរាល់កិច្ចការងារបើមានការប៉ះទង្គិចនោះត្រឹមបន្តិចបន្តួចប៉ុណ្ណោះទេ។
ជំនួញ ៖ ពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពប៉ុន្មានទេគប្បីប្រយ័ត្នប្រយែង។
ស្នេហា ៖ ប្រុសស្រីចូរប្រយ័ត្នក្រុមមនុស្សចាក់ដោតនាំកើតជម្លោះវិវាទណាមួយកើតឡើង៕
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ ថ្ងៃនេះលោកអ្នកត្រូវរែកពន់ផលលំបាកនិងស្មុគស្មាញច្រើនតែយ៉ាងណាបើលោកអ្នកអត់ធ្មត់តស៊ូរើមានៈនោះក៏តែងទទួលជោគជ័យដែរ។
ជំនួញ ៖ លោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផ្លែផ្កាទទួលបានមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេនិងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។
ស្នេហា ៖ ប្រុសស្រីមានភាពប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការអ្វីមួយតែងជឿនលឿនទៅមុខហើយពិសេសទទួលផលល្អនាពេលក្រោយថែមទៀត។ ក្រៅពីនេះបើលោកអ្នកខ្លះជួបបញ្ហារឿងរាវដោះស្រាយមិនចេញពីបញ្ហាអ្វីមួយកាលពីមុនមក ពេលនេះអាចមានវិធីសម្រាប់ការរកច្រកចេញទៀតផង។
ជំនួញ ៖ មានការខ្សត់ខ្សោយចំណូលប៉ុន្តែការចំណាយមានខ្ពស់និងធូរណាស់។
ស្នេហា ៖ គូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើនចូរប្រយ័ត្នឈានដល់ផ្លូវបំបែកណាមួយព្រោះតែចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬមានដំណឹងអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។
ជំនួញ ៖ ការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពស្រស់ស្រាយនិងក្រុមមនុស្សជួយជ្រោមជ្រែង។
ស្នេហា ៖ ប្រុសស្រីមានភាពភ្លឺថ្លានិងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕