Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ និង ក្រុមហ៊ុន អាយ​ជី​ធិ​ក​គ្រុប បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​កា​ររ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ប្រព័ន្ធ​អេកូឡូស៊ី​ធុរកិច្ច​ថ្មី​នៅ​កម្ពុជា​

មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ និង ក្រុមហ៊ុន អាយ​ជី​ធិ​ក​គ្រុប បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើក​ម្ម​វិធី និង​គម្រោង​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម និង​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​នានា​នៅ​កម្ពុជា​។

​កិច្ចសហប្រតិបត្តិការ​គឺមាន​គោលបំណង​រួមចំណែក​កសាង​សមត្ថភាព​នវានុវត្តន៍ សម្រាប់​បន្លាស់​ប្តូរ​ទៅកាន់​បច្ចេកវិទ្យា​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា និង​ជួយ​ព​ន្លឿ​ន​ការអភិវឌ្ឍ​ផលិតផល និង​ដំណោះស្រាយ​មុខព្រួញ​នានា ដែល​អាច​ទាញយក​កម្លាំង​គាំទ្រ​ពី​ធុរកិច្ច​ថ្មី​ក្នុងស្រុក ក៏ដូចជា​ផ្តល់​ការគាំទ្រ​ដល់​ពួកគេ ព្រមទាំង​ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​ធុរកិច្ច​ថ្មី​នៅ​កម្ពុជា​ផងដែរ​។

​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” (​សរសេរ​កាត់​ថា «​ម​.​ធ​.​ត​.») ដែលជា​គ្រឹះ​ស្ឋា​ន​សាធារណៈ​រដ្ឋបាល​ស្ថិតនៅក្រោម​អាណាព្យាបាល​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ដោយ​ឡែ ក្រុមហ៊ុន អាយ​ជី​ធិ​ក​គ្រុប (​សរសេរ​កាត់​ថា «​អាយ​ជី​ធិ​ក​») ដែលជា​ក្រុមហ៊ុន​នវានុវត្តន៍ និង​បច្ចេកវិទ្យា​ដែល​លូតលាស់​រហ័ស​នៅ​កម្ពុជា និង​មាន​វត្ត​មាននៅ​ទីផ្សារ​អន្តរជាតិ ដោយ​ផ្តើមចេញពី​ក្រុមហ៊ុន​ដំបូង អាយ​ឌា​លីង ខន​សាល់​ធី​ង​។

​តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ ម​.​ធ​.​ត​. នឹង​បង្ហាញ​អំពី​ដំណោះស្រាយ និង​គម្រោង​បច្ចេកវិទ្យា​នានា​របស់ អាយ​ជី​ធិ​ក ទៅដល់ បណ្តាញ​ធុរកិច្ច​ថ្មី និង​គម្រោង​បច្ចេកវិទ្យា​ឌីជីថល​នានា​របស់​ម​.​ធ​.​ត​.​។ ជាមួយគ្នា​នោះ​ផងដែរ អាយ​ជី​ធិ​ក នឹង​ផ្តល់នូវ​ធាតុ​ចូល និង​ការប្រឹក្សា​បច្ចេកទេស​ចំពោះ​កម្មវិធី​ទូទៅ​នានា​របស់ ម​.​ធ​.​ត​. ក៏ដូចជា​ផ្តល់នូវ​ឱកាស​ភាព​ក្នុងការ​ចាប់​ដៃគូ​ជាមួយ​ធុរកិច្ច​ថ្មី និង​គម្រោងការ​ណាមួយ​របស់ ម​.​ធ​.​ត​.​ផងដែរ​។

​លើសពីនេះទៅទៀត ម​.​ធ​.​ត​. និង អាយ​ជី​ធិ​ក នឹង​សហការគ្នា​ក្នុងការ​រៀបចំ​អនុវត្ត​កម្មវិធី​ថ្មី​មួយ​របស់ ម​.​ធ​.​ត​. ដែលមាន​ឈ្មោះថា កម្មវិធី​នវានុវត្តន៍​បញ្ច្រាស (Reverse Innovation) ដោយ​ប្រើប្រាស់​ជំនាញ​បច្ចេកវិទ្យា និង​វិជ្ជាជីវៈ​របស់ អាយ​ជី​ធិ​ក ក្នុងការ​ផ្តល់នូវ​ដំបូន្មាន និង​ការបង្ហាត់បង្ហាញ​ដែល​ពាក់ព័ន្ធ​នានា​ដល់​អ្នកចូលរួម​ក្នុង​កម្មវិធី​នវានុវត្តន៍​បញ្ច្រាស​នេះ​។​

​លោក​បណ្ឌិត តាំង ងួន​លី នាយក​ប្រតិបត្តិ​នៃ ម​.​ធ​.​ត​. បាន​មានប្រសាសន៍ថា​ការរៀបចំ​អនុវត្ត​កម្មវិធី​នវានុវត្តន៍​បញ្ច្រាស គឺជា​ជំហាន​ដំបូង​របស់​យើង​សម្រាប់​កិច្ចសហប្រតិបត្តិការ​មួយ​នេះ ក្នុង​គោលបំណង​ជួយ​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ​តាមរយៈ​ការ​ផ្តល់នូវ​ការបង្ហាត់បង្ហាញ និង​ណែនាំ​ជាប្រចាំ និង​ការគាំទ្រ​ជា​មូលដ្ឋាន​នានា​ដែល​ចាំបាច់​ដើម្បី​ពួកគេ​អាចបង្កើត​ផលិតផល​របស់ខ្លួន​បាន​។​

អាយ​ជី​ធិ​ក ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ដែល​លូតលាស់​រហ័ស ដូច្នេះ​អ្នកចូលរួម​ក្នុង​កម្មវិធី នឹង​អាច​រៀនសូត្រ​បាន​ច្រើន​ពីបទ​ពិសោធន៍ និង​ជំនាញ​របស់​ក្រុមហ៊ុន ដែល​រួមមាន ជំនាញ​បច្ចេកទេស ផ្នត់គំនិត​សហគ្រិន និង​វប្បធម៌​ការងារ​ផងដែរ​។​

​លោក គឹម ពុធ​គី​រី អគ្គនាយក អាយ​ជី​ធិ​ក បាន​បន្ថែមថា​៖ យើង​មាន​សេចក្តីសោមនស្ស​ក្នុងការ​សហការ​ជាមួយ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ដោយ​ផ្តល់​ដំបូន្មាន និង​ការ​បង្វឹក​នានា ដល់​ធុរកិច្ច​ថ្មី​ផ្នែក​បច្ចេកវិទ្យា ជាមួយនឹង​ជំនាញ​របស់​យើង​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ការអនុវត្ត​គម្រោង​ដំណោះស្រាយ​បច្ចេកវិទ្យា​សម្រាប់​ស្ថាប័ន​ធនាគារ ព្រមទាំង​បទពិសោធន៍​ក្នុងការ​អភិវឌ្ឍ​ថ្នាល​ឌីជីថល​។

​ជាមួយនឹង​មជ្ឈមណ្ឌល​ឧត្តមភាព​នៃ​អាយ​ជី​ធិ​ក​របស់​យើង​ផ្ទាល់ ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ទម្រង់​ជា​ក្រុមហ៊ុន​វិនិយោគ​ចម្រុះ​ជាមួយ​ដៃគូ​បច្ចេកវិទ្យា​ល្បីៗ​ជុំវិញ​ពិភពលោក រួមមាន​ជាអាទិ៍ សហរដ្ឋអាមេរិក អឺរ៉ុប ឥណ្ឌា សិង្ហ​បុរី និង​ម៉ាឡេស៊ី យើង​ជឿជាក់ថា​កិច្ចសហការ​នេះ​នឹង​ផ្តល់នូវ​ការគាំទ្រ​កាន់តែ​រឹងមាំ​ដល់​ធុរកិច្ច​ថ្មី និង​គម្រោង​នានា​ក្រោម​កម្មវិធី​របស់ មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី ”​តេ​ជោ​” ព្រមទាំង​រួមចំណែក​ដល់​ការផ្លាស់ប្តូរ​ទៅកាន់​សម័យកាល​បច្ចេក​វិទ្យា​ឌីជីថល​នៅ​កម្ពុជា​ផងដែរ​៕ ដោយ ៖ CEN

×