Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សរុប​ពីរ​ថ្ងៃ អ្នក​ប៉ះពាល់​ជាមួយ រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី សរុប មាន​ចំនួន ៨៤០​នាក់ បាន​ធ្វេី​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ និង​មិនមាន​អ្នកជា​សះ​ស្បេី​យ​។រីឯ​ការពិនិត្យ​វត្ថុ​សំណាក​អ្នក​ប៉ះពាល់​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ចំនួន ២១២​នាក់ ដែល​ទទួលបាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់​។ បេី​សរុប​ទាំងពីរ​ថ្ងៃ (​ថ្ងៃទី​៤ និង​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០) អ្នក​ប៉ះពាល់​សរុប មាន​ចំនួន ៨៤០​នាក់ ដែល​បាន​ធ្វេី​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ។

​អ្នក​ប៉ះពាល់​ជាមួយនឹង​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី​៖ ការធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី នៅ​ថ្ងៃ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ចំនួន ២១២​នាក់ ក្នុង​ចំនួន​នេះ មាន​ជនជាតិ​ហុង​គ្រី ១​នាក់​) ដែល​ទទួលបាន លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ អវិជ្ជមាន​វីរុស​កូ​វីដ -១៩ ទាំងអស់គ្នា​។ ដូច្នេះ ចំនួន​សរុប​អ្នក​ប៉ះពាល់​ទាំង អស់​មាន ៨៨០​នាក់ សម្រាប់​ថ្ងៃទី​៤ និង​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែលមាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ ១៩ ទាំងអស់​។ ទោះជា​យ៉ាងនេះ​ក្តី ក្រសួងសុខាភិបាល សូម​ធ្វើ​ការណែនាំ​ជូន​ដល់​អ្នក​ដែល​ប៉ះពាល់​ទាំង អស់​ដែលមាន​លទ្ធផល​តេស្ត​លើក​ទី​១ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​គេហដ្ឋាន​ឲ្យ បាន​ត្រឹមត្រូវ​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​សូម​វិល​ត្រឡប់មក​ធ្វើតេស្ត​ឡើងវិញ​ចំនួន ៣​ដង​ទៀត នៅ​វិមាន​មិត្តភាព​នៃ​ទីស្តីការគណរដ្ឋមន្ត្រី ដែលមាន​រៀបចំ​ទីតាំង​យក​វត្ថុ​សំណាក​សម្រាប់​ធ្វើតេស្ត រក​វីរុស​កូ​វីដ​-១៩ ចាប់ពី​ម៉ោង ៧​ព្រឹក ទៅតាម​កាលបរិច្ឆេទ​ដូចខាងក្រោម​នេះ​។​

​លើក​ទី​២ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០

​លើក​ទី​៣ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​

​លើក​ទី​៤ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល ក៏​សូម​ក្រើនរំលឹក និង​ធ្វើការ​អំពាវនាវ​សារជាថ្មី​ម្តងទៀត សូម​បងប្អូន​ប្រជា ពលរដ្ឋ​ទាំងអស់ បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ខ្លួន ត្រូវ​ពាក់​ម៉ាស់ (​ក្នុងករណី​ចាំបាច់​) ជា ពិសេស​នៅ​ពេល​ចល័ត​ធ្វើដំណើរ និង​ពេល​ជួប​មនុស្សម្នា​ច្រើន ប្រើ​កន្សែង ឬ​ក្រ​ម៉ា​ខ្ទប់មាត់​ពេល​ក្អក​ក ណ្តា​ស់ សម្អាត​ដៃ​ជាប់​ជាប្រចាំ រក្សា​សុវត្ថិភាព​សង្គម និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ ឡើង ដើម្បី​ចៀសវាង​ការចម្លង​វីរុស​កូ​វីដ​-១៩ ដែល​អាច​កើតមានឡើង​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​។​

​ក្រសួង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​-​បុគ្គលិក​សុខា ភិ​បាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ ជាតិ​និង​ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋ អាមេរិក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្ត សៀមរាប ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវ រកករ​ណ៏​កូ​វីដ​-១៩ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួមទាំង​ការដាក់​វិធានការ​នានា ដើម្បី​ទប់ស្កាត់ ការចម្លង​វីរុស​កូ​វីដ​-១៥ នៅក្នុង​ប្រទេស​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×