Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“ធុញទ្រាន់” នឹងយានយន្ត បុរសម្នាក់ បានរត់ក្នុងចំងាយផ្លូវ ២១១គីឡូម៉ែត្រ ដើម្បីទៅស្រុកកំណើតចូលឆ្នាំ

ដោយពុំញញើតផ្លូវឆ្ងាយ បុរសសញ្ជាតិចិន វ័យ ៤២ឆ្នាំម្នាក់ បានប្រើពេលរត់ ២៧ម៉ោង លើចម្ងាយផ្លូវ ២១១គីឡូម៉ែត្រ ដើម្បីវិលទៅស្រុកកំណើត នាឱកាសចូលឆ្នាំថ្មី។

ក្នុងពេលដែលបុរសចិនរាប់សិបលាននាក់ កំពុងប្រជ្រៀតគ្នាវិលត្រឡប់ទៅស្រុកកំណើត ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណី តាមរថយន្តដឹកអ្នកដំណើរ រថយន្តដឹកទំនិញ រថភ្លើង។ល។ នោះលោក ប៉ាន់ អាយុ ៤២ឆ្នាំ បានសម្រេចចិត្តរត់លើចម្ងាយផ្លូវ ២១១គីឡូម៉ែត្រ នៅតំបន់បូព៌ា ប្រទេសចិន។

បុរសដែលជាថៅកែហាងម៉ាស្សា នៅទីក្រុង ហាំងស៊ី ខេត្តជឺជាំង រូបនេះ បានចំណាយពេលដល់ទៅ ២៧ម៉ោង ដើម្បីបញ្ចប់ដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួន។

តាមកាសែត Qianjiang Evening News ចុះផ្សាយនៅថ្ងៃ ១៣ កុម្ភៈ នោះស្រុកកំណើតលោក Pan ក៏នៅជឺជាំងដែរ។ “ខ្ញុំគិតថា ការរត់បែបនេះវាសប្បាយជាងការបើករថយន្តឬជិះរថយន្ត ហើយអាចបានឃើញនូវទេសភាពស្រស់ស្អាតតាមបណ្តោយផ្លូវ”។

តាមកាសែត outh China Morning Post របស់ហុងកុង អត្តពលករមិនអាជីពរូបនេះ បានចេញដំណើរវេលាម៉ោង ៤ និង១៥នាទីព្រឹក ថ្ងៃទី ៨ កុម្ភៈ ហើយបានមកដល់ស្រុកកំណើតរបស់ខ្លួននៅអំឡុងម៉ោង៧ព្រឹក ថ្ងៃបន្ទាប់។

លោក Pan បាននិយាយថា លោកបានទៅដល់គោលដៅឆាប់ជាង ប្រសិនបើពុំឈប់បរិភោគមីមួយចានតាមផ្លូវ ហើយសម្រាកកាយ ទើបធ្វើឲ្យខាតពេល ៤-5ម៉ោង។

ពលរដ្ឋចិន នាំគ្នាវិលត្រឡប់ទៅស្រុកកំណើត ដូចទឹកបាក់ទំនប់។

ថ្វីត្បិតតែលោកប៉ានទទួលបាននូវបទពិសោធន៍ជាក់ស្តែង និងការសប្បាយខ្លះៗក៏ដោយ តែលោកសារភាពថា ការធ្វើដំណើរបែបនេះ ធ្វើឲ្យលោក “បាក់សាច់” តែម្តង។ លោកចែករំលែកថា ខ្ញុំធ្លាប់រត់ចម្ងាយផ្លូវ ១៣០គីឡូម៉ែត្រ ដោយប្រើពេល ១៧និង២០នាទី ហើយពុំមានបញ្ហាអ្វីទេ ហើយលើកនេះប្រហែលជាត្រូវស្ពាយតាមបាឡូទម្ងន់ ៩គីឡូក្រាម ទើបធ្វើឲ្យខ្ញុំបាក់កម្លាំងតែម្តង។ លោកនិយាយថា មកទល់ពេលលោកពុំទាន់មានបំណងបន្តការរត់ផ្លូវឆ្ងាយយ៉ាងដូច្នេះទៀតទេ ព្រោះថា វាពិតជាហត់នឿយខ្លាំងណាស់៕ អាទិត្យ

×