Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​អចលនទ្រព្យ លើកឡើងថា តម្រូវការ​លំនៅឋាន​បុរី ដែលមាន​តម្លៃ​មធ្យម នៅតែ​រក្សាបាន​ដំណើរ​ការល្អ​

​ភ្នំពេញ​៖ ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២០​ចុងក្រោយ​នេះ សំណង់​បុរី​លំនៅឋាន បន្ត​កំណើន​រឹងមាំ​។ គម្រោង​វិនិយោគ​បុរី​លំនៅឋាន នៅតែ​បន្ត​កំណើន​ខ្ពស់ ដែល​ជួយ​ទ្រទ្រង់​ដល់​ការវិនិយោគ​រួម​ក្នុង​វិស័យ​សំណង់​ឱ្យ​ស្ថិតស្ថេរ ក្នុង​អត្រា​ថមថយ​ទាប​។​

​លោកស្រី ហ្គ្រេ​ស រចនី អគ្គនាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Cambodia បាន​លើកឡើងថា តម្រូវការ​លំនៅឋាន បុរី​ដែលមាន​តម្លៃ មធ្យម​នៅតែ​រក្សាបាន​ដំណើរ​ការល្អ ដោយសារតែ​ម្ចាស់​គម្រោង​ផ្តោតលើ​អតិថិជន ក្នុងស្រុក​។​

​លោកស្រី បាន​ថ្លែងថា​៖ «​ម្ចាស់​គម្រោង​នៅតែ​បន្ត​អភិវឌ្ឍ និង​បើក​ដំណើរការ​គម្រោង ថ្មីៗ​របស់​ពួកគេ​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំ​ណា ក់​កាល ដែល​មិនឃើញ​ជា​សញ្ញា​ណាមួយ​ដែលថា​ការផ្គត់ផ្គង់​នេះ​លើសពី​តម្រូវ​ក្នុង​ទីផ្សារ​នោះទេ​។ ម្យ៉ាងវិញទៀត​ម្ចាស់​គម្រោង​ប្រើ​ប្រា ស់​យុទ្ធសាស្ត្រ ដែល​ផ្តល់​លក្ខ​ណ្ឌ​ក្នុង​ការលក់​ទៅឱ្យ​អតិថិជន​មាន​ភាពងាយស្រួល​ជាង​ឆ្នាំមុន​។​»

​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ៤ ខែ​វិ​ច្ជិ​កា ឆ្នាំ​២០២០​នេះ បានបង្ហាញ គម្រោង​សំណង់​លំនៅឋាន​នៅតែ​បន្ត​មាន​កំណើន​ល្អ​ក្នុង​រយៈពេល​៨​ខែ​ដំបូង​ឆ្នាំនេះ ដែលមាន​ចំនួន​២,៨១៩​គម្រោង ឬ​ស្មើនឹង ៨៤% នៃ​គម្រោង​សាងសង់​សរុប​។ គម្រោង​សំណង់​លំនៅឋាន​នេះ​កើនឡើង​៦.៥% បើ​ធៀប​នឹង រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​
​របាយការណ៍​ដដែល​បាន​គូសបញ្ជាក់ថា គម្រោង​ដែល​បើក​ដំណើរការ​ថ្មី​ទាំងនេះ​គ្រប់​ដណ្តប់​ក្នុង​ខណ្ឌ​ចំនួន​៦ មានដូចជា​ខណ្ឌ​សែន​សុខ កំបូល ព្រែក​ភ្នៅ ដង្កោ ជ្រោយចង្វារ និង​ខណ្ឌមានជ័យ​។ ក្នុង​ចំណម​នោះ​ខណ្ឌ​សែន សុខ​មាន​ចំណែក​៦០​ភាគរយ​នៃ​គម្រោង​លំនៅឋាន​ថ្មី​សរុប ដែល​បើក​ដំណើរការ​។​

​លោកស្រី​ហ្គ្រេ​ស រចនី បាន​បន្ថែមថា សម្រាប់​លំនៅឋាន​ដែលមាន​តម្លៃ​មធ្យម នៅតែ​ដំណើរ​ការល្អ ព្រោះ​អតិថិជន​ទិញ​គម្រោង​លំនៅឋាន​កម្រិត​នេះ គឺ​ទិញ​ដើម្បី​រស់នៅ មិនមែន សម្រាប់​វិនិយោគ​បន្ត នោះទេ​។​
​គួរ​បញ្ជាក់ថា បើ​របាយការណ៍​ខាងលើ គម្រោង​ស្នើសុំ​សាងសង់​សរុប​នៅ ៨ ខែ​ដំបូង​ឆ្នាំនេះ មាន ៣,៣៥០​គម្រោង កើនឡើង​៦.៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩ តែ​ទំហំ​ទុនវិនិយោគ​សរុប​ក្នុង​វិស័យ​សំណង់​មានការ​ធ្លាក់ចុះ​បន្តិច​ដែលមាន​ទឹកប្រាក់​ត្រឹមតែ ៥,០៨១ លាន​ដុល្លារ​។ ផ្ទៃក្រឡា​សំណង់​នៃ​គម្រោង​ស្នើសុំ​សាងសង់​នេះ​មាន​ជាង​១១​លាន​ម៉ែត្រការ៉េ​៕
ដោយ​៖CEN

×