Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វីដេអូ​កាមេរ៉ា​ឃ្លាំ​មើល​បង្ហាញ​បុរស​ម្នាក់​លេងល្បិច​ខូច «​យក​ខ្លួន​ទៅ​ឲ្យ​រថយន្ត​គេ​កៀរ​» ហើយ​ធ្វើជា​ដួល​រងរបួស ដើម្បី​ទារ​សំណង​! 

spot_img

​ខ្សែ​វីដេអូ​ឃ្លាំមើល បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ចំណាស់​ពាក់អាវ​ពណ៌​ខៀវ ស្លៀកខោ​ខូវប៊យ បាន​ដើរ​សសៀ​ចិញ្ចើមផ្លូវ និង​បាន​ទៅ​ឈរ​អែប (​ពួន​) នឹង​បង្គោល​ភ្លើង ដើម្បី​រង់ចាំ​មើល «​ឱកាសល្អ​» មកដល់ ។ ភ្លាមៗ​នោះ នៅពេល​ឃើញ​រថយន្ត​តូច​១​គ្រឿង​ចូលមក​កៀក បុរស​មាន​ល្បិច​រូបនេះ ក៏បាន​ចុះ​ផ្លូវ និង​ផ្តេកខ្លួន​ទៅ​ផ្ទប់​នឹង​ជញ្ជាំង​រថយន្ត ហើយ​ធ្វើជា​ដួល​ទៅនឹង​ដី និង​បង្ហាញ​កាយវិការ​ហាក់ដូចជារ​ងរ​បួស​ជើង​ធ្ងន់ធ្ងរ​អីចឹង ។​

​ភ្លាមៗ​នោះ ស្ត្រី​ជា​ម្ចាស់​រថយន្ត​នោះ ក៏បាន​ចុះមក​ពិនិត្យមើល និង​បាន​ជួយ​លើក​គាត់​ទៅលើ​ចិញ្ចើមថ្នល់ ខណៈ​បុរស​នេះ​នៅតែ​ធ្វើជា​ឈឺ​ចុកចាប់​នៅត្រង់​ជើង​របស់គាត់​យ៉ាងខ្លាំង ។ ខណៈ​រថយន្ត​រថយន្ត​ជាច្រើន​ទៀត កំពុង​ស្ទះចរាចរណ៍​នៅ​ពីក្រោយ​រថយន្ត​របស់​នា​ង ជាហេតុ​ធ្វើ​ឲ្យ​នាងរង​សម្ពាធ​ត្រូវតែ «​ដោះស្រាយ​» ឲ្យ​បាន​ឆាប់​ក្នុងករណីនេះ ។​

​ស្ត្រី​នោះ​ត្រូវ​បានឃើញ​យក​អ្វី​ពី​រថយន្ត និង​ហុច​វា​ទៅ​ឲ្យ​បុរស​នោះ ។ គេ​ក៏បាន​ជឿថា ស្ត្រី​នោះ​ប្រាកដ​ណាស់​ជា​បាន​ដោះស្រាយ «​លុយ​ថ្លៃ​ព្យាបាល​» សម្រាប់​បុរស​នោះ មុនពេល​បើករថយន្ត​ចាកចេញ ។​

​បន្ទាប់​ទទួលបាន​សំណង​រួច បុរស​នេះ​ក៏ត្រូវ​បានឃើញ​អើត​ឆ្វេង​ស្តាំ ដើម្បី​សម្លឹង​រក​មធ្យោបាយ​ចាកចេញ ខណៈ​នៅតែ​ស្ទាប​ជើង​ហាក់ដូច​ពុំទាន់​បាត់​ឈឺ ។ ទោះយ៉ាងណា ប៉ុន្មាន​វិនាទី​ក្រោយមក បុរស​នេះ​ក៏​រកឃើញ​មធ្យោបាយ​ធ្វើដំណើរ និង​លោត​ជើង​ម្ខាង​ឆ្លងផ្លូវ​ឡើង «​ទំ​» លើ​ម៉ូតូ​កង់​បី​១​គ្រឿង​ចាក​ចេញទៅ ៕​ ចន្ទី

spot_img
×