Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ដារ​ជួសជុល​កែលម្អ​ផ្លូវលំ ដែល​បាន​រង​ការខូចខាត​ដោយ​ទឹកជំនន់ ដើម្បី​ឲ្យ​ពលរដ្ឋ​អាចធ្វើ​ដំណើរ និង​ដឹកជញ្ជូន​កសិផល​បាន​ស្រួល​ឡើងវិញ​

​បាត់ដំបង​៖ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍ថា​បន្ទាប់ពី​ទឹកជំនន់​ស្រក​ទៅវិញ​នេះ ប្រជាពលរដ្ឋ​តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ តាម​បណ្ដា​ខេត្ត​រងគ្រោះ​ដោយ​ទឹកជំនន់ បានស្នើ​ប្រមុខ​រាជរដ្ឋាភិបាល ស្ដារ​ជីវភាព​ពួកគាត់​ឡើងវិញ មានដូចជា​ការផ្ដល់​ស្រូវពូជ​ឬ​ពូជ​ដំណាំ​ផ្សេងៗ ឬ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​នានា ពិសេស​ផ្លូវលំ​ដែល​រង​ការខូចខាត​កន្លងមក​នេះ បន្ទាប់ពី​មានការ​សម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​ស្ដារ​ជួសជុល​កែលម្អ​ផ្លូវលំ ដែល​បាន​រង​ការខូចខាត​ដោយ​ទឹកជំនន់​កន្លងមក ក្រសួង​នឹង​ខិតខំ​ធ្វើការ​ងារ​នេះ​ឲ្យ​បាន​លឿន ដើម្បី​ឲ្យ​ពលរដ្ឋ​អាចធ្វើ​ដំណើរ និង​ដឹកជញ្ជូន​កសិផល​បាន​ស្រួល ចៀសវាង​ការ​បន្ទាប​តម្លៃ​ពី​សំណាក់​ឈ្មួញកណ្ដាល​។​
​ការលើកឡើង​បែបនេះ ក្នុងឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុងស្រុក​សង្កែ​ខេត្តបាត់ដំបង​។​

​ឯកឧត្តម អ៊ិន ចន្ថា បាន​មានប្រសាសន៍ថា បន្ទាប់ពី​ទឹកជំនន់​ស្រក​ទៅវិញ​នេះ ប្រជាពលរដ្ឋ​តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ តាម​បណ្ដា​ខេត្ត​រងគ្រោះ​ដោយ​ទឹកជំនន់ បានស្នើ​ប្រមុខ​រាជរដ្ឋាភិបាល ស្ដារ​ជីវភាព​ពួកគាត់​ឡើងវិញ មានដូចជា​ការផ្ដល់​ស្រូវពូជ​ឬ​ពូជ​ដំណាំ​ផ្សេងៗ ឬ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​នានា ពិសេស​ផ្លូវលំ​ដែល​រង​ការខូចខាត​កន្លងមក​នេះ​។​ក្រោយពី​ទទួល​សំណូមពរ​ពី​ពលរដ្ឋ ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ជម្រាបជូន​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ហើយ​ក្រសួង​សង្ឃឹម​យ៉ាង​មុតមាំ​ថា សម្ដេច​នឹង​ជួយ​ស្ដារ​ការជួសជុល​ផ្លូវ​ឡើងវិញ ដើម្បី​ជា​ប្រយោជន៍​ដល់​សិស្សានុសិស្ស​ទៅ​រៀន បាន​ស្រួល​ដូច​មុន​។​ពលរដ្ឋ​អាចធ្វើ​ដំណើរ និង​ដឹក​កសិករ​បាន​ស្រួល ដើម្បី​កុំ​ឲ្យ​ឈ្មួញ​មួយចំនួន​ឆ្លៀតឱកាស​យក​បញ្ហា​ផ្លូវ​ខូច មក​បន្ទាប​តម្លៃ​កសិផល​របស់​ពលរដ្ឋ​។​ដូច្នេះហើយ បន្ទាប់ពី​មានការ​សម្រេច​ពីស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍន៍ជនបទ​នឹងធ្វើ​ការជួសជុល​ជាបន្ទាន់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម ជ្រុ​ន ថេ​រ៉ា​វ៉ាត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍ថា​បន្ទាប់ពី​ទឹក​ស្រក​នេះ បច្ចុប្បន្ន​ក្រសួង​កំពុង ចាប់ផ្ដើម​ពិនិត្យ​និង​ជួសជុល​ផ្លូវលំ​រង​ការខូចខាត​ដោយ​ទឹកជំនន់​ជា​ផ្លូវ​យុទ្ធសាស្ត្រ ផ្លូវ​សំខាន់ៗ​មួយចំនួន ដែល​សម្រួល​ដល់​ការដឹកជញ្ជូន​និង​ការធ្វើដំណើរ របស់​ពលរដ្ឋ​។​

​គួរ​បញ្ជាក់ថា បញ្ហា​ជំនន់​ទឹកភ្លៀង បានធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​ក្រាល​កៅស៊ូ ផ្លូវ​គ្រួស​ក្រហម​និង​ផ្លូវដី​ជាដើម​ប្រមាណ​ជាង​៦០០​ខ្សែ និង​រង​ការខូចខាត​ជាច្រើន​គីឡូម៉ែត្រ ដោយ​បច្ចុប្បន្ន​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​ក្រសួង​អភិវឌ្ឍន៍ជនបទ កំពុងធ្វើការ​ជួសជុល​កែលម្អ​ឡើងវិញ​៕​ដោយ​៖​អ៊ុង​សា​រុំ​

×