ព្រះសង្ឃមួយអង្គនៅក្នុងប្រទេសថៃ បានកំពុងធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានដឹងថាព្រះសង្ឃអង្គបានឈ្នះឆ្នោតរបស់រដ្ឋាភិបាលថៃ ជាមួយទឹកប្រាក់ចំនួន ១៨ លានបាត ពីសំបុត្រឆ្នោត ៣ សន្លឹក ដែល១សន្លឹកមានទឹកប្រាក់ ៦ លានបាត។
ក្រោយល្បីខ្ទរខ្ទារ ក្រុមការងារសារព័ត៌មានថៃ Khaosod ក៏បានទៅជួបព្រះសង្ឃ Monk Montri Samajjo ព្រះជន្ម ៦៧ ព្រះវស្សា ដែលត្រូវបានគេស្គាល់ថាជាព្រះសង្ឃមកពីវត្ត Thinnakorn Nimit ក្នុងខេត្តណុនថាបូរី កាលពីថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ២០២០។
ព្រះសង្ឃដ៏មានសំណាងខាងលើដែលពុទ្ធបរិស័ទច្រើនហៅឈ្មោះថាលោកតា Piak បានបញ្ជាក់ថា ព្រះអង្គបានធ្វើជាព្រះសង្ឃនៅវត្តនេះអស់រយៈពេល ៧ ឆ្នាំហើយ។ មុនពេលទិញសំបុត្រឆ្នោត ព្រះអង្គមានសុបិន្តចម្លែកមួយដោយគាត់កំពុងប៉ះនឹងមឈូសចាស់មួយ។ តែយ៉ាងណា ព្រះភិក្ខុ Piak មិនបានគិតច្រើនពីក្តីសុបិន្តនេះទេនៅពេលដែលគាត់ភ្ញាក់ពីសឹង។
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លោកតា Piak ខណៈកំពុងនិមន្តលំហែកាយនៅក្នុងព្រះវិហារ នៅពេលនោះ ក៏ស្រាប់តែអ្នកលក់ឆ្នោតម្នាក់បានមកជិតគាត់។ អ្នកលក់សុំអង្វរព្រះសង្ឃជួយទិញសំបុត្រផង ខណៈព្រះអង្គពុំមានលុយជាប់ខ្លួនទេ។ តែដោយកើតក្តីអាណិតដល់អ្នកលក់នោះ លោកតា Piak ក៏បានដាច់ចិត្តខ្ចីប្រាក់ពីព្រះសង្ឃមួយអង្គផ្សេងទៀតគង់នៅក្នុងវត្តជាមួយចំនួន ២,០០០ បាត។ លោកតាបានទិញសំបុត្រដែលមានលេខពីរខ្ទង់គឺលេខ ៤៤, ៤៧, ៤៧, ៧៤ និង ៤៤។ ហើយលេខនីមួយៗបានមកជាមួយ ៣ សំបុត្រ ដែលមានតម្លៃទឹកប្រាក់ចំនួនសរុប ១.៥០០ បាត។
បន្ទាប់មក នៅពេលដែលលេខឆ្នោតដែលឈ្នះត្រូវបានប្រកាសនៅថ្ងៃទី១ គាត់ក៏បានសម្រេចចិត្តពិនិត្យមើលថាតើពិតជាមានសំណាងឈ្នះរង្វាន់ណាមួយទេ ក្នុងចំណោមសន្លឹកឆ្នោតទាំងបី។ ព្រះភិក្ខុ Piak បានកត់សម្គាល់ឃើញថាមានសំបុត្រមួយឈុតទាំងអស់មាន ៤ ។ បន្ទាប់មក នៅពេលដែលគាត់មើលកាន់តែជិត ក៏បានដឹងថាគ្រប់លេខទាំងអស់ត្រូវនឹងលេខដែលបានឈ្នះគឺលេខ ៥០៦៤០៤។ តែយ៉ាងណា លោកតា Piak បានប្រញាប់ទៅដកប្រាក់នៅក្នុងសំបុត្រភ្លាមៗ ទាំងអារម្មណ៍អររំភើបខ្លាំងស្ទើរមិនចង់ជឿ។
ទោះយ៉ាងណា ព្រះអង្គដែលមានកូន ៣ នាក់ បានចែកពួកគេម្នាក់ៗ១លានបាត។ រីឯ១ផ្នែកទៀតនៃការឈ្នះ ព្រះអង្គបានប្រគល់ឱ្យគណៈកម្មការវត្តទុកកសាងវត្ត និងប្រជាជនដែលខ្វះខាត។ ហើយនៅសេសសល់ប៉ុន្មាន ព្រះអង្គរក្សាទុកដើម្បីជួយអ្នកដទៃនាពេលអនាគត៕ ដោយ៖ លឹម ហុង