Monday, January 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រាខ្លះ នៃរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ សមាជិករដ្ឋសភា ១២៣រូប មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីប៉ិច បានសម្រេចអនុម័តទាំងស្រុងលើ សេចក្តីព្រាង វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ចំនួន៥មាត្រា ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

នៅថ្ងៃពុធ ​​​ទី១៤ ខែកុម្ភៈ ឆ្នាំ​២​០១​៨ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យ​ប្រ​ជុំ​រដ្ឋ​​សភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់មួយ​ចំនួន ដោយនៅ​ក្នុងនោះមាន ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី វិសោធនកម្មមាត្រា​៣៤ថ្មី មាត្រា​៤២ មាត្រា ៤៩ មាត្រា ៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

​សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ ដែលដឹកនាំដោយ សម្ដេចអគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា ដែលមានវត្តមានសមាជិកសមាជិការដ្ឋសភា ចំនួន ១២៣រូប ចូលរួម បានអនុម័តរបៀបវារៈចំនួន៤ មកពិភាក្សានិងអនុម័ត ដែលមានទី១ ការពិភាក្សានិងអនុម័ត សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា៣៤ថ្មី មាត្រា​​៤២ មាត្រា ៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ​ ទី២ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ។ ទី៣ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី វិ​សោធន​កម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា​​២៨ មាត្រា​៣១ និងមាត្រា៣២ នៃច្បាប់ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សា​ធម្ម​នុញ្ញ​​ និងទី៤ គឺ ការពិភាក្សានិងអនុម័ត សេចក្តីព្រាង​​ច្បាប់​ស្តីពី​ការអនុម័តយល់ព្រមលើកិច្ច​ព្រម​ព្រៀង​​​​​ស្តីពី​ការជំរុញ និងសម្រួលពាណិ​ជ្ជកម្ម​តំបន់​ត្រី​កោណ​​​អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម៕ ដោយ៖បញ្ញាស័ក្តិ

×