Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អប់រំ ប្រកាស​ផ្អាក​ការលេង​កីឡា និង​ចេញ​-​ចូលក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​

​ភ្នំពេញ ៖ ថ្ងៃនេះ​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ផ្អាក​ការលេង​កីឡា ឬ​ការហាត់​ប្រាណ​គ្រប់​ប្រភេទ​ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ និង​ការចេញ​-​ចូលក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ជា​បណ្តោះអាសន្ន​។​

​ការសម្រេច​បិទ​នេះ ក្រោយពី​រកឃើញ​អង្គរក្ស ០១​រូប ដែល​ឆ្លង​ជំងឺ​កូ​វីដ ១៩ និង​ជា​គ្រូបង្វឹក បានមក​បង្ហាត់កីឡា​ក​រ ០២​នាក់ នៅក្នុង​បរិវេណ នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​បាន​ទាក់ទង​ការងារ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​បុគ្គលិក ៥​រូប នៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ។​

​ការសម្រេច​បិទ​នេះ ក្រោយ​រកឃើញ​អង្គរក្ស​រួម​ដែល​ឆ្លង​កូ​វីដ​១៩ និង​ជា​គ្រូបង្វឹក បានមក​បង្ហាត់កីឡា​ក​រ​២​រូប នៅក្នុង​បរិវេណ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​បាន​ទាក់ទង​ការងារ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​បុ​គ្គិល​៥​នាក់ នៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហាត់​កីឡា​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​អប់រំ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖​ក្រសួង​សម្រេច​ផ្អាក​ការលេង​កីឡា និង​ការហាត់​ប្រាណ​គ្រប់​ប្រភេទ ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​ជា​បណ្តោះអាសន្ន និង​ផ្អាក​ដំណើរការ​សកម្មភាព និង​ការចេញចូល​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ជា​បណ្តោះអាសន្ន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​មានការ​ជូនដំណឹង​តាម​ក្រោយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×