បាត់ដំបង៖ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឃុំតាគ្រាម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយមូលដ្នានស្រុកបាណន់ និងអាជ្ញាធរស្រុកឃុំភូមិព្រមទាំងសប្បុរសជន នាំយកអំណោយដែលបានមកពីការឧបត្ថម្ភរបស់សមាគមសម្ព័ន្ធខ្មែរចិនកម្ពុជាទៅចែកជូនដល់ប្រជាពលរដ្ឋនៅឃុំតាគ្រាមចំនួន៤០០គ្រួសារ និងបានឧបត្ថម្ភប្រជាការពារឃុំចំនួន១៨៣នាក់ និងស.ស.យ.កឃុំតាគ្រាម ៦៦នាក់ ។
នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីតាំងអាកាសយានដ្ឋានបាត់ដំបង សន្តិបណ្ឌិត បានបន្តអញ្ចើញចូលរួមអមដំណើរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីជួបសួរសុខទុក្ខ និងនាំយកនូវ ស្រូវពូជ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១០២១០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ មកពីស្រុករងគ្រោះនានាក្នុងខេត្តបាត់ដំបង៕ដោយ៖CEN