Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានី៖ យុវជនហាក់មានការយល់ដឹងច្រើនអំពី បុណ្យនៃក្តីស្រឡាញ់ ១៤កុម្ភៈ មិនឆ្វេកឆ្វាច ដូចឆ្នាំកន្លងទៅ

spot_img

ភ្នំពេញ៖ យុវជននៅរាជធានីភ្នំពេញហាក់ដូចជាមានការយល់ដឹងច្រើនអំពី បុណ្យនៃក្តីស្រឡាញ់ ថ្ងៃ ១៤កុម្ភៈ ដោយមិនឃើញមានសកម្មភាពឆ្វេកឆ្វាច ដូចបណ្តាលឆ្នាំកន្លងមកនោះទេ។

នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា បុណ្យនៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ ដែលប្រព្រឹត្តិទៅក្នុងរាជធានីភ្នំពេញ ឃើញថាយុវជន និងយុវនារី នៅរាជធានីភ្នំពេញ មានការយល់ដឹងខ្ពស់នៅក្នុងឆ្នាំនេះ មិនបានភ្លើតភ្លើនដូចពេលកន្លងមក។ យើងឃើញថា ចរាចរណ៍លក់ផ្កា ឆ្នាំនេះមិនសូវជាដាច់ទេ ដោយពួកគាត់ប្តូរមកជាការ ជូនពរគ្នាដោយផ្ទាល់មាត់ និងគាត់មិនសូវឆ្វេតឆ្វាតដូចឆ្នាំកន្លងទៅ ។

លោកបន្តថា បើឆ្នាំណាពួកគេទិញផ្កាហើយ គឺពួកគេជិះម៉ូតូដេញគ្នា បណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍ ។ ការយល់ដឹងច្រើនពីបុណ្យនៃក្តីស្រឡាញ់ ១៤ ខែកុម្ភះ បែបនេះគឺ បានមកពីការជួយពន្យល់ផ្សព្វផ្សាយ ពីក្រសួងអប់រំយុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ។ មើលតាមស្ថានភាព ឆ្នាំនេះ ផ្កាដូចជាលក់មិនសូវដាច់ទេ ពីព្រោះយុវជន និងយុវនារី មានការយល់ច្បាស់អំពីបុណ្យនៃក្តីស្រឡាញ់ មិនធ្វើអ្វីអោយខុសនឹងបុណ្យក្តីស្រឡាញ់នេះទេ។

ចំណែកឯក្រសួងអប់រំវិញ លោកបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញវិធានការចំនួន៤ចំណុច ដើម្បីទប់ស្ដាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

បើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា បានឲ្យដឹងថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែកុម្ភៈដែលជាទិវាបុណ្យនៃក្ដីស្រឡាញ់ (Valentine’s Day) ជាឱកាសមួយ ធ្វើឲ្យសិស្សានុសិស្សមួយចំនួនយល់ច្រឡំថា បុណ្យនេះជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ទៅវិញ។

នៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយ ទិវានេះបានធ្វើឲ្យយុវវ័យខ្លះភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់កិត្ដិយស សេចក្ដីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារផងដែរ ប្រាសចាកពីវប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ជាតិ ដែលបុព្វបុរសខ្មែរ បានបន្សល់ទុកជាយូរលង់ណាស់មកហើយ។ ដើម្បីការពារ ថែរក្សានូវវប្បធម៌ និងប្រពៃណីរបស់ខ្លួន ក្រសួងអប់រំ យុវជន កីឡា សូមធ្វើការណែនាំដល់គ្រឹះស្ថានសិក្សា​ សាធារណៈ និង​ឯកជនចំនួន៤ចំណុច ដូចខាងក្រោម ត្រូវផ្សព្វផ្សាយ ដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុស អំពីអត្ថន័យនៃទិវាបុណ្យនៃក្ដីស្រលាញ់ (Valentine’s Day)។ ត្រូវពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃ ក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈឲ្យបានម៉ឹងម៉ាក់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយតាមដានអវត្ដមាន របស់សិស្សានុសិស្សជាប្រចាំ។ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្ដសកម្មភាព មិត្ដអប់រំមិត្ដ។ ត្រូវធ្វើការទំនាក់ទំនងជិតស្និទ្ធ ជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្ដដោយសិស្សានុសិស្ស ដើម្បីសហការគ្នា អប់រំ ណែនាំ កែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា។

ក្រសួងសង្ឃឹម និងជឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់របស់លោក-លោកស្រី ក្នុងការយកចិត្តទុកដាក់អនុវត្ដសេចក្ដីណែនាំនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕ ដោយ៖កូឡាប

 

spot_img
×