Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តា​ចាស់​នេះ​កំណាច​មែន​! ចាប់​កាត់ «​ត្របកភ្នែក ច្រមុះ និង​បបូរមាត់​» មិត្តស្រី​យ៉ាង​សាហាវ បន្ទាប់​គ្រាន់តែ​លឺ​គេ​ខ្សឹប​ថា នាង​កំពុង​…

spot_img

​បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់​ឈ្មោះថា Huang អាយុ ៧៩ ឆ្នាំ ត្រូវបាន​គេ​ដឹងថា បាន​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកគ្រូ Yoga ដ៏​ស្រស់ស្អាត​ម្នាក់ ។ នៅ​ថ្ងៃមួយ ដៃគូ​របស់គាត់​បាន​ទៅកាន់​ប្រទេស​ជប៉ុន ជាមួយ​ក្រុម​ទេសចរ​ដ៏​ធំ​មួយ ។ នៅពេល Huang ត្រូវបាន​ផ្តល់ដំណឹង​ថា ម្នាក់​ក្នុងចំណោម​សមាជិក​ក្រុម​ទេសចរ កំពុង​ចែចង់​ជាមួយ​មិត្តស្រី​របស់គាត់ គាត់​ក៏បាន​ចោទប្រកាន់ថា​នាង​កំពុង​លួច​ផិតក្បត់ ។

យោងតាម​របាយការណ៍​ព័ត៌មាន ស្ត្រី​នោះបាន​បដិសេធ​រាល់​ការចោទប្រកាន់​នេះ និង​ធានា​អះអាង​ចំពោះ Huang ថា​នាង​នៅតែ​ស្រលាញ់​គាត់ ហើយ​ពាក្យពេចន៍​ក៏​មិនមែនជា​ការបញ្ចុះ​បញ្ចូល​ដែរ ។​

​ទោះយ៉ាងណា នៅ​យប់​មួយ ស្ថិតក្នុង​ទីក្រុង Changhua ខណៈ​មិត្ត​ស្ត្រី​កំពុង​ដេកលក់​យ៉ាង​ស្ងប់​ស្កល់ ស្រាប់តែ Huang ចាប់ចង​នាង​ទៅនឹង​គ្រែ​តែម្តង ។ បុរស​ចិត្តកំណាច​រូបនេះ បន្ទាប់មក ក៏បាន​យក​ភួយ​ញ៉ុ​ក​មាត់​នាង​កុំ​ឲ្យ​ស្រែក ។ Huang បន្ទាប់មកទៀត ក៏បាន​យក​កាំបិត​កាត់​ត្របក​លើ​ក្រោម​របស់​នាង​, ច្រមុះ និង​បបូរមាត់ ។ រន្ធ​ទឹកភ្នែក​របស់​នាង​ត្រូវបាន​បំផ្លាញ និង​ឆ្អឹងខ្ចី​ទាំង​អស់ពី​ច្រមុះ​របស់​នាង​ត្រូវបាន​កាត់ផ្តាច់ ។​

​វេជ្ជបណ្ឌិត​និយាយថា ស្ត្រី​នឹង​ត្រូវការ​ការវះកាត់​ប៉ះប៉ូវ​ច្រើន និង​ពុំ​អាចជា​សះស្បើយ​ទាំងស្រុង​ពីមុខ​របួស​ដ៏​ធ្ងន់ធ្ងរ​ទាំងនេះ​បាន​វិញ​ទេ ៕ ចន្ទី

   

spot_img
×