ក្រុងប៉ោយប៉ែត៖ការចែកជូនអំណោយនេះធ្វើឡើងនៅព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ជំទាវ កែវ បុរីវង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិលោក ជំទាវឧត្ដមសេនីយ៍ឯក តុប សារ៉ន អនុប្រធានយេនឌឺរនៃក្រសួងការពារ ជាតិ លោក ឧកញ៉ា ទៀង ថៃ និងលោកជំទាវ វណ្ណ លុយ លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បានអញ្ជើញ ជាគណៈអធិបតី ក្នុងពិធីចែកអំណោយ។
លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បានឡើងមានមតិស្វាគមន៍ គណៈអធិបតី និងប្រតិភូអមដំណើរ ដែលលះបង់ទ្រព្យធន និងពេលវេលាដ៏មានតំលៃ អញ្ជើញ ចូលរួម ក្នុងសកម្មភាពមនុស្សធម៌ ដ៏ប្រពៃ និងមានអត្ថន័យ នាឱកាសនេះ ។
នាឱកាសនោះដែរលោកជំទាវ វណ្ណ លុយបានរំលឹកពីគោលនយោបាយ ក៏ដូចអនុសាសន៍ និងការអនុវត្តជាក់ស្តែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់និងលើកកម្ពស់ជីវភាពពលរដ្ឋ ដោយមិនទុកអោយពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់បាយឡើយ ។
ប្រជាពលរដ្ឋ ២៥០គ្រួសារ រស់នៅក្នុងក្រុងប៉ោយប៉ែត ដែលបានរងគ្រោះដោយទឹកជំនន់ប៉ះពាល់ នៃជំងឺកូវីដ១៩បានថ្លែងអំណរគុណដល់សម្បុរជនដែលបាននាំយកអំណោយមនុស្សធម៌ពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតលោកឧកញ៉ា ទៀង ថៃ និងលោកជំទាវបណ្ឌិត វណ្ណ លុយ លោកជំទាវ កែវ បុរី វង្ស ពិសេន,លោកជំទាវឧកញ៉ា ជីប យុទ្ធារី
និងដែលជួយរៀបចំដោយអ្នកស្រីលី ម៉ារី តំណាងក្រុមហ៊ុនហ្វាញហ្គ្រុប និងផ្សាររ៉ាថ្មី ។
សូមជម្រាបថានៅក្នុង ពិធីចែកអំណោយជូនប្រជាពលរដ្ឋ២៥០គ្រួសារ ប្រជាពលរដ្ឋ ទាំងនោះរស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលរងគ្រោះដោយសារទឹកជំនន់ មានការអញ្ជើញ ចូលរួម ពី ប្រធាន អនុប្រធាន ការិយាល័យ មន្ត្រីរដ្ឋបាលក្រុង លោក ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ អនុភូមិ កងកម្លាំង ទាំង៣ប្រភេទ ក្រុមការងារ ប្រជាការពារភូមិ និងប្រជាពលរដ្ឋ ជាច្រើនអ្នកផងដែរ ៕ ដោយ ៖ CEN