Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង​៖ ការប្រកួត​ប៉េតង់​ពាន «​គរុ​គុណ​» ជាការ​បង្កើន​គុណភាព​ឆ្ពោះទៅ ស៊ី​ហ្គេម ២០២៣

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធានកិត្តិយស​សហព័ន្ធ​កីឡា ប៊ូល និង​ប៉េតង់​កម្ពុជា​មានប្រសាសន៍ថា ការប្រកួត​កីឡា​ប៉េតង់ ពានរង្វាន់ «​គរុ​គុណ​» លើក​ទី​១ ឆ្នាំ​២០២០ ដែល​បញ្ចប់​ដោយ​ជោគជ័យ កាលពី​ល្ងាច​ថ្ងៃទី​៨ ខែវិច្ឆិកា ពិត​ជាមាន​សារៈសំខាន់​ណាស់ ដែលជា​កា​រំឭក​ដល់​ស្ថា​និ​ប​សំខាន់ៗ ដែល​បាន​ជួយ​ជ្រោ​ម​ដល់​កីឡា​ប៉េតង់​ឲ្យ​មានការ​អភិវឌ្ឍ​ដល់​សព្វថ្ងៃនេះ ក៏ដូចជា​បង្កើត​ឱកាស​ដល់​កីឡាករ កីឡាការិនី​បាន​ពង្រឹងសមត្ថភាព ដើម្បី​ត្រៀម​ការប្រកួត​នានា​នាពេលខាងមុខ ជាពិសេស​គឺ​ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍​ទៀតថា ជាមួយនឹង​ការខិតខំ​រួមគ្នា​គ្រប់​សមាសភាព​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​ជំរុញ​ឲ្យ​វិស័យ​កីឡា​ប៉េតង់​កម្ពុជា​ត្រូវបាន​ទទួលស្គាល់ និង​ការកោតសរសើរ បាន​កសាង​នូវ​កិ​ត្យា នុ​ភាព​ជាតិ​លើ​ឆាក​អន្តរជាតិ តាមរយៈ​ការដណ្តើម​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​អន្តរជាតិ​ជាច្រើន ជា​បន្តបន្ទាប់ តាម​របាយការណ៍​លើកឡើង​របស់​ឯកឧត្តម សុខ សប្បាយ​ណា អគ្គលេខាធិការ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​។​

​ឯកឧត្តម​អគ្គលេខាធិការ​ណ៍​បាន​លើកឡើងថា គោលបំណង​នៃ​ការប្រកួត​កីឡា​ប៉េតង់ ពានរង្វាន់ គរុ​គុណ នេះ គឺ​ដើម្បី​ជាការ​រំឭក​នូវ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​ជូន​ចំពោះ​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​វិបុល​បញ្ញា សុខ អាន ព្រមទាំង​អតីត​ថ្នាក់ដឹកនាំ​ដទៃៗ​ទៀត ដែល​បាន​ខិតខំ​ជំរុញ​ឲ្យ​កីឡា​ប៉េតង់​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដែល​គិត​មកដល់​បច្ចុប្បន្ន ប៉េតង់​កម្ពុជា​ឈ្នះ​មេដាយ​អន្តរជាតិ​សរុប​ចំនួន ៣០៦​គ្រឿង ក្នុងនោះ មាស ៨៨​គ្រឿង ប្រាក់​១០៨ និង​សំរឹទ្ធ​១១០​គ្រឿង​។ ជាមួយគ្នា​នោះ ក្នុងនាម​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បានបង្ហាញ នូវ​អំណរគុណ​ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ខិតខំ​ធ្វើកំណែទម្រង់​វិស័យ​កីឡា តាម​គោលនយោបាយ​ជាតិ និង​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​វិស័យ​កីឡា​ឆ្នាំ​២០១៩-២០២៣ និង​តាម​ផែនការមេ​នៃ​ការទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)​។​

​យោងតាម​លទ្ធ​ផលរប​ស់​គណៈកម្មការ​បច្ចេក​ទេស​រៀបចំ​ការប្រកួត​បាន​ឲ្យ​ដឹងថា ជ័យលាភី​លើ​វិញ្ញាសា​ចំនួន​៨​នេះ រួមមាន​៖ ពាន​ធំ​បុរស (៣​ទល់​៣) លេខ​១ ក្រុមទី​ស្តីការគណៈរដ្ឋមន្ត្រី​, លេខ​២ ក្រសួងមហាផ្ទៃ​, លេខ​៣ ក្លិប​វិស្ណុ​រាជ​។ ពាន​សមាគម (៣​ទល់​៣) លេខ​១ យោ​ធិ​ភូមិភាគ​ពិសេស​, លេខ​២ ក្រសួងការពារជាតិ​, លេខ​៣ មន្ទីរអប់រំ យុវជន និង​កីឡាខ​ខេត្តកំពង់ធំ​។ យុវនារី​ក្រោម​១៨​ឆ្នាំ (២​ទល់​២) លេខ​១ ក្រសួងមហាផ្ទៃ​, លេខ​២ ក្រសួងការពារជាតិ និង​លេខ​៣ អប់រំ​កាយ​កីឡា​បាត់ដំបង​។ យុវនារី​ក្រោម​១៥​ឆ្នាំ (១​ទល់​១) លេខ​១ ទីស្តីការគណៈរដ្ឋមន្ត្រី​, លេខ​២ មិត្តភាព​តាកែវ និង​លេខ​៣ មន្ទីរអប់រំ​ខេត្តព្រៃវែង​។ យុវជន​ក្រោម​១៥​ឆ្នាំ (១​ទល់​១) លេខ​១ ខេត្តកណ្តាល​, លេខ​២ តាខ្មៅ​ខេត្តកណ្តាល និង​លេខ​៣ ក្រសួងមហាផ្ទៃ​។ ពាន​ធំ​នារី (៣​ទល់​៣) លេខ​១ ទីស្តីការគណៈរដ្ឋមន្ត្រី​, លេខ​២ យោ​ធិ​ភ​មិ​ភាគ​ពិសេស និង​លេខ​២ ក្រុម​សេនា​រាជសីហ៍​។ យុវជន​ក្រោម​១៨​ឆ្នាំ (៣​ទល់​៣) លេខ​១ ទីស្តីការគណៈរដ្ឋមន្ត្រី , លេខ​២ ក្រសួងការពារជាតិ និង​លេខ​៣ ក្រសួងមហាផ្ទៃ​។ វ័យចាស់​៥៥​ឆ្នាំ (៣​ទល់​៣) លេខ​១ មន្ទីរអប់រំ ខេត្តស្វាយរៀង​, លេខ​២ រដ្ឋាករទឹក​ស្វយ័ត និង​លេខ​៣ ទីស្តីការគណៈរដ្ឋមន្ត្រី ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×