ភ្នំពេញ ៖ ភាគីទាំងពីរកម្ពុជានិងថៃ វាយតម្លៃកិច្ចសហប្រតិបត្តការកាន់តែល្អប្រសើ ក្នុងការដោះស្រាយបញ្ហាពលករកម្ពុជា ដែលកំពុងធ្វើការងារនៅប្រទេសថៃប្រកបដោយលទ្ធផលល្អ ហើយមកទល់ពេលនេះ នៅសល់ប្រហែល ៣៤ម៉ឺននាក់ទៀត ដែលត្រូវបន្តផ្ដល់ភាពស្របច្បាប់រហូតដល់ខែមិថុនាឆ្នាំ២០១៨។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបប្រជុំការងារ ជាមួយ សមភាគីថៃ លោក Pol Gen. Adul sangsingkeo រដ្ឋមន្ត្រីក្រសួងការងារ ព្រះរាជាណាចក្រថៃ ដែលដឹកនាំប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃ១៣ និងទី១៤ ខែកុម្ភះ ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ខែកុម្ភៈនេះ បានឲ្យដឹងថា ភាគីទាំងពីរវាយតម្លៃកិច្ចសហប្រតិបត្តការកាន់តែល្អប្រសើ ក្នុងការដោះស្រាយបញ្ហាពលករ កម្ពុជានៅថៃប្រកបដោយលទ្ធផលល្អ។ មជ្ឈមណ្ឌលទាំង៣នៅបាងកករ៉ាកយ៉ងនិង សុងខ្លាបានតំណើរការល្អ។ បានធ្វើលិខិតធ្វើតំណើរTD ប័ណ្ណ OCWC ដែលបានផ្ដល់ជូនពលករ១ថ្ងៃ ១៧០០ទៅ១៨០០នាក់ ។មកទល់ពេលនេះនៅសល់ប្រហែល ៣៤ម៉ឺននាក់ទៀតដែលត្រូវបន្តផ្ដល់ភាពស្របច្បាប់រហូតដល់ខែមិថុនាឆ្នាំ២០១៨។ ភាគីទាំងពីរ ឯកភាពកណត់ពេលបញ្ចប់ការងារថ្ងៃបណាច់ខែមិថុនា។ រៀបចំក្រុមការងារចល័ត និង មជ្ឈមណ្ឌលបន្ថែម ដើម្បី បង្កើន ល្បឿនដល់៤០០០ក្នុងមួយថ្ងៃ ។ ភាគីថៃកំណត់ទីតាំង រៀបចំបញ្ជីឈ្មោះ ពលករ កម្ពុជានិងផ្ដល់ទិដ្ឋាការស្នាក់នៅនិង ទិដ្ឋាការកាងារជូនពលករកម្ពុជា។ ភាគីទាំងពីររៀបចំក្រុមចម្រុះប្រចាំការនៅក្រសួងការងារថៃដើម្បីដោះស្រាយបញ្ហាក្នុងប្រតិបត្តិការនេះ។
ភាគីទាំងពីរបង្កើនស្មារតីសហប្រតិបត្តិការបងប្អូន ទៅកាន់តែជិតស្និទ្ធថែមទៀត។ ភាគីថៃសុំអញ្ជើញរដ្ឋមន្ត្រី និងក្រុមការងារបច្ចេកទេស កម្ពុជាទស្សនកិច្ចនៅថៃ ហើយក្នុងអំឡុងខែមិនាឆ្នាំ២០១៨នៅពេលដំណើរការផែនការថ្មី៕ ដោយ៖បញ្ញាស័ក្តិ