ប្រធានាធិបតីភីលីពីន រូទ្រីហ្គូ ដូធឺតេ (Rodrigo Duterte) បានប្រកាសនៅថ្ងៃអង្គការនេះថា ទីក្រុងម៉ារ៉ាវី ត្រូវបានរំដោះចេញពីកណ្តាប់ដៃសកម្មប្រយុទ្ធ ISIS ហើយបន្ទាប់ពីមានការប្រយុទ្ធគ្នាអស់រយៈពេល ៥ខែ។
ពួកសកម្មប្រយុទ្ធនៃក្រុម ISIS ចំនួន ៨០០នាក់ និងកំលាំងរដ្ឋាភិបាលចំនួន ១៦២នាក់បានស្លាប់ នៅក្នុងការប្រយុទ្ធគ្នាជិត ១៥០ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ Eduardo Ano នៃកងទ័ពអាកាសរបស់ភីលីពីន។
លោកបន្ថែមទៀតថា នៅក្នុងកំពុងពេលប្រយុទ្ធគ្នា ចំណាប់ខ្មាំងចំនួន ១.៧០០ ត្រូវបានជួយសង្គ្រោះ ក្នុងនោះមាន ២០នាក់ត្រូវបានរំដោះកាលពីថ្ងៃច័ន្ទម្សិលមិញ។
ទីក្រុងអ៊ីស្លាម ម៉ារាវីមួយផ្នែកស្ថិតនៅភាគខាងត្បូងប្រទេសភីលីពីន ត្រូវបានកាន់កាប់ដោយក្រុមរដ្ឋអ៊ីស្លាមចាប់តាំងពីមានការឈ្លានពានដោយក្រុមនេះកាលពីចុងខែឧសភាកន្លងទៅ។
អំពើហឹង្សានៅក្នុងទីក្រុងបណ្តាលឲ្យប្រជាជនចំនួន ៣៥០.០០០នាក់បានរត់ភៀសខ្លួនចេញ ខណៈដែលផ្ទះរបស់ពួកគេត្រូវបានកំទិចដោយសារការវាយប្រហារតាមដែនអាកាស និងការបាញ់គ្នាជាមួយនឹងក្រុមសកម្មប្រយុទ្ធ។
ការប្រកាសពីការវាយរំដោះទីក្រុងបានមកវិញ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលទាហ៊ានភីលីពីនបានប្រកាសថាពួកគេបានសំលាប់មេដឹកនាំក្រុមភវករដ៍សំខាន់ពីរនាក់ គឺ Ipsilon Hapilon និង Omar Maute ដែលត្រូវបានសំលាប់នៅក្នុងការបាញ់គ្នា៕ សុភ័ក្ត្រ