Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការ​កងពលតូច​លេខ​៧០ ណែនាំ​ដល់​មន្ត្រី​ចំណុះ​អង្គភាព​កងពល​តូ​ចលេ​ខ​៧០​ទាំងអស់ ចូលរួម​អនុវត្តន៍ ដើម្បី​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ៅ សុផាន់ បាន​ណែនាំ​ឱ្យ​មន្ត្រី​យោធា​ក្រោម​ឱវាទ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ មិនត្រូវ​ធ្វេសប្រហែស​ចំពោះ ស្ថានការណ៍​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ហើយ​ត្រូវធ្វើ​ការណែនាំ​ដល់​នាយទាហាន​ក្រោម​ឱវាទ ឲ្យ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​សេចក្តីណែនាំ​របស់​អគ្គបញ្ជាកា​រ​។​

កងពលតូច​លេខ​៧០ បានចេញ​សេចក្តីជូនដំណឹង ដល់​គ្រប់​បណ្តា​កងឯកភាព​ចំណុះ​កងពលតូច​លេខ​៧០ ស្តីពី​ការ ពង្រឹង​វិធានការ​បង្ការ ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​ឌូ​វីដ​-១៩ (Covid-19) យោង​មតិ​ណែនាំ​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​៧០ សូម​ជម្រាបជូន មេបញ្ជាការ​វរ​សេនា​តូច​ទាំង​៦ មេបញ្ជាការ​កងអនុសេនាធំ មេបញ្ជាការ​កងអនុសេនាតូច និង​តាម​ការិយាល័យ​ជំនាញ ជ្រាបថា ស្ថានភាព​ជំងឺឆ្លង​កូ​វីដ​-១៩ នាពេល​ថ្មីៗ​នេះ នៅ លើ​ពិភពលោក ក៏ដូចជា​នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ការវិវត្ត​ជាថ្មី​គួរ​ឲ្យ​ព្រួយបារម្ភ​ជាទីបំផុត​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ៅ សុផាន់ បានបញ្ជាក់​បន្ថែមទៀត​ថា​
​ដើម្បី​រួមចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជា​ក្រសួងការពារជាតិ​ក្នុងការ​បង្ការ​
​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​
​ខ្ញុំ​សូម​មានមតិ​ណែនាំ​ឲ្យ​មេបញ្ជាការរង​កងពល នាយសេនាធិការរង​ក​ង​ពល មេបញ្ជាការ​វរ​សេនា​តូច​ទាំង​៦ មេបញ្ជាការ​កងអនុសេនាធំ មេបញ្ជាការ​កងអនុសេនាតូច ការិយាល័យ​ជំនាញ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ មិនត្រូវ​ធ្វេសប្រហែស​ចំពោះ ស្ថានការណ៍​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ហើយ​ត្រូវធ្វើ​ការណែនាំ​ដល់​នាយទាហាន​ក្រោម​ឱវាទ ឲ្យ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​សេចក្តីណែនាំ​របស់​អគ្គបញ្ជាកា​រ នាពេល​កន្លងមក ដូចជា​ការ​វាស់​កម្តៅ​នៅ​គ្រប់​ជ្រកចេញ ចូល​អង្គភាព ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​ក្នុង​បន្ទាយ បន្ទប់​ប្រជុំ ឬ​បន្ទប់ធ្វើការ ពាក់​ម៉ាស់​និង​លាង​សម្អាត​ដៃ​នឹង​អាល់កុល ឬ​សាប៊ូ​ជាប់​ជាប្រចាំ រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច​១,៥​ម៉ែត្រ និង​កាត់បន្ថយ​ការជួបជុំ​ទ្រង់ទ្រាយ​ធំ​ក្នុងករណី​ចាំបាច់​ជាដើម​។​

​សូម​មេបញ្ជាការ​វរ​សេនា​តូច​ទាំង​៦ មេបញ្ជាការ​កងអនុសេនាធំ មេបញ្ជាការ​កងអនុសេនាតូច និង​តាម ការិយាល័យ​ជំនាញ ទទួល​នូវ​ការ​រាប់អាន​ដ៏​ជ្រាលជ្រៅ​អំពីខ្ញុំ​។​

​បើ​រាម​សេចក្តីជូនដំណឹង សូម​ជំរាបជូន​តាម​បណ្តា​អង្គភាព កងអនុសេនាធំ វរ​សេនា​តូច សាលា​ហ្វឹកហ្វឺន ចំណុះ​កងពលតូច​លេខ​៧០ មាន​ដូចខាងក្រោម​÷ – វរ​សេនា​តូច​លេខ​២ – វរ​សេនា​តូច​លេខ​៣ – មូលដ្ឋាន​កងយោធពល​ខេ​មរ​ភូមិ​ន្ធ តេ​ជោ​សែន​ភ្នំ​ធំ​ម្រះព្រៅ – វរ​សេនា​តូច​លេខ​៤ – មណ្ឌល​សុខភាព មរតក​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រាំង​អំ​ពឹ​ល – សាលា​ហ្វឹកហ្វឺន ជុំ​គិរី – មណ្ឌល​សុខភាព មរតក​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌឹ​ត ប៊ុន រ៉ានី ហ៊ុន សែន ជុំ​គិរី ស្តីពី​ការពង្រឹង​វិធានការ បង្ការ ការពារ ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ ។​

​សូមបញ្ជាក់ថា លោក​មេបញ្ជាការ​កងពល​តូច​លេខ​៧០ បាន​ណែនាំ​ដល់​មន្ត្រី​ចំណុះ​អង្គភាព​កងពល​តូ​ចលេ​ខ​៧០​ទាំងអស់ ចូលរួម​អនុវត្តន៍ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ( Covid-19 ) ទាំងអស់គ្នា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×