Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៤​ខ្នង នៅ​ខណ្ឌចំការមន​

spot_img

​ភ្នំពេញ​៖​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការភ្ញាក់ផ្អើល​ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ព​ន្ល​ត​អគ្គិភ័យ ចុះមក​អន្តរាគមន៍​ភ្លាមៗ កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែវិច្ឆិកា​ឆ្នាំ​២០២០ ស្ថិតនៅ​ក្បែរ​រង្វង់​មូល​ផ្សារ​ដើមថ្កូវ តាម​បណ្តោយ​ផ្លូវ​៤៣០ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ផ្ទះ​ខាងលើ​មាន​ចំនួន​៤​ខ្នង​ជាប់ៗ​គ្នា ដោយ​ផ្ទះ​ទី​១ និង​ទី​២ មាន​លក់​បាយ​ម្ហូប​កាហ្វេ​ពេលព្រឹក និង​ផ្ទះ​ទី​៣​មាន​លក់​ចាប់ហួយ ផ្ទះ​ទី​៤​មាន​លក់​នំកង ។

​ប្រភពព័ត៌មាន​បន្តថា មុនពេល​កើតហេតុ​គេ​បានឃើញ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ផ្សែង​ខ្មួលខ្មាញ់​ទើប​បង្ក​ការភ្ញាក់ផ្អើល និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ព​ន្ល​ត​អគ្គិភ័យ​ជាច្រើន​គ្រឿង មក​អន្តរាគមន៍​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​ខាងលើនេះ​រថយន្ត​ព​ន្ល​ត​អគ្គិភ័យ​មក​ចំនួន​២១​គ្រឿង និង​ប្រើប្រាស់​អស់​ចំនួន​១៧​គ្រឿង អគ្គិភ័យ​ក៏​រលត់​ទាំងស្រុង​តែម្តង​។ ចំពោះ​ផ្ទះ​ចំនួន​៤​ខ្នង​ខាងលើ គឺ​រង​ការខូចខាត​ទាំងស្រុង​តែម្តង សំណាង​មិនមាន​មនុស្ស​រងរបួស​។
​ចំពោះ​មូលហេតុ ជំហាន​ដំបូង​សមត្ថកិច្ច​ស​ន្ឋិ​ដ្ឋា​ន​មកពី​ឆ្លង​ចរន្តអគ្គិសនី​៕​ដោយ​៖​មី​ដា​

spot_img
×