ប្រេងឆាហេលស៊ីឆេហ្វ (Healthy Chef) កំពុងផ្តល់រង្វាន់មាសសុទ្ធភ្លាមៗ និងរង្វាន់ជាកាតទូរស័ព្ទជាច្រើនទៀតជូនអតិថជនរបស់ខ្លួន ដោយអតិថិជនគ្រាន់តែទិញប្រេងឆាហេលស៊ីឆេហ្វេសម្រាប់ការចម្អិនម្អូបអាហារដ៏ឈ្ងុយឆ្ងាញ់របស់ខ្លួន។
អតិថិជនទាំងអស់គ្រាន់តែជាវប្រេងឆាហេលស៊ីឆេហ្វដែលមានចំណុះ១លីត្រ ឬ ១.៩លីត្រ រួចពិនិត្យក្រោមគម្របដបប្រេងឆា នឹងមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជាខ្សែកមាសរាប់រយរង្វាន់ និងកាតទូរសព្ទ័រាប់ម៉ឺនរង្វាន់។
ការផ្តល់ជូននេះចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ២០២០នេះ។ អតិថិជនអាចរកទិញប្រេងឆាហេលស៊ីឆេហ្វ បាននៅគ្រប់ផ្សារទំនើប ហាងលក់ទំនិញ និងផ្សារគ្រប់ទីកន្លែងទូទាំងប្រទេស។
ប្រេងឆាហេលស៊ីឆេហ្វជាប្រេងឆាផលិតឡើងពីសណ្តែកសៀងសុទ្ធ។ ប្រេងឆាហេលស៊ីឆេហ្វជាគ្រឿងផ្សំដ៏ពិសេសសម្រាប់ចុងភៅ និងមេគ្រួសារក្នុងការចម្អិនម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់។
រង្វាន់អាចប្ដូរបាននៅដេប៉ូចែកចាយតាមបណ្តាខេត្តនីមួយៗ ឬក្រុមហ៊ុន ជីប ម៉ុង អគារលេខ១៣៧ មហាវិថីម៉ៅសេទុង ខណ្ឌចំការមន រាជធានីភ្នំពេញ៕
ដោយ៖CEN