ទឹកចិត្តដ៏ប្រពៃរបស់ម្ចាស់ផ្ទះជាងជួសជុលម៉ូតូមួយកន្លែង ដែលបានរៀបចំបំពាក់ធុងទឹក និងសាប៊ូលាងសម្អាតដៃដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ បានទទួលការកោតសរសើរជាខ្លាំងពីសំណាក់មហាជន។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Chenda Ly កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហោះរូបភាព២សន្លឹក នៃទិដ្ឋភាពដ៏ប្រពៃខាងលើ ដោយភ្ជាប់សារសរសេររៀបរាប់ថា៖ «ជាទីគួរឱ្យកត់សម្គាល់៖ ចំណុចស្តុបឬស្សី២ ផ្លូវលេខ:161 ផ្ទះលេខ: 95Eo នៅមុខផ្ទះរបស់គាត់មានបំពាក់ធុងទឹក និងសាប៊ូសម្រាប់លាងសំអាតដៃ ដោយដាក់ឱ្យប្រើប្រាស់ជាសាធារណៈ(ស្អាតជានិច្ច) នេះជាផ្នែកមួយបានចូលរួមចំណែកជួយទប់ស្កាត់ បង្ការការពារជំងឺឆ្លងកូវីដ-១៩ ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល (សូមកោតសរសើរទឹកចិត្តល្អ និងការយល់ដឹងរបស់ប្រជាជនកម្ពុជា)។
ចំណេញទាំងសុខភាព បានទាំងបុណ្យកុសលច្រើន សូមជូនពរពូ អ៊ី ព្រមទាំងគ្រួសារជួបតែពុទ្ធពរ៤ ប្រការ និងមានអតិថិជនច្រើន សំបូរញាតិមិត្តតាមរយៈការមានសន្តាន្តចិត្តល្អប្រពៃ និងសូមអរគុណបងប្អូនទាំងអស់ បានComment and Share នេះជាស្មារតីដ៏ល្អប្រពៃ ក្នុងការចូលរួមជួយចែករំលែកផ្តល់ព័ត៌មាន ដែលមានអត្ថប្រយោជន៍ដល់សង្គម ជាពិសេសបានចូលរួមជួយទប់ស្កាត់កុំកើតមានការចម្លងជំងឺកូវីដ-19 ចូលក្នុងគ្រួសារ និងសហគមន៍រស់នៅរបស់យើង»៕ ដោយ៖ លឹម ហុង