Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ទីភ្នាក់ងារ​ស្វែងរក​ការងារ​មួយកន្លែង​តម្រូវ​ឲ្យ​អ្នកដាក់ពាក្យ បង់ប្រាក់​កម្រៃជើងសា ដើម្បី​ទទួលបាន​ឱកាស​ការងារ​នៅ​ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្តសៀមរាប​

ភ្នំពេញ៖ ​ស្ថានទូត​ជប៉ុន​បាន​ថ្លែងថា ថ្មីៗ​នេះ​មាន​ករណី​មួយ​បាន​កើតឡើង ដោយមាន​ទីភ្នាក់ងារ​ស្វែងរក​ការងារ​មួយកន្លែង តម្រូវ​ឲ្យ​អ្នកដាក់ពាក្យ បង់ប្រាក់​កម្រៃជើងសា ដើម្បី​ទទួលបាន​ឱកាស​ការងារ​នៅ​ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្តសៀមរាប ។​

​នៅ​រសៀល​ថ្ងៃទី​១០ វិច្ឆិកា ២០២០​នេះ តាមរយៈ​ផេ​ក​ផ្លូវការ នៃ​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា បាន​បញ្ជាក់ថា ស្ថានទូត​ជប៉ុន សូម​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា​៖​ថ្មីៗ​នេះ​មាន​ករណី​មួយ​បាន​កើតឡើង​ដោយមាន​ទីភ្នាក់ងារ​ស្វែងរក​ការងារ​មួយកន្លែង​តម្រូវ​ឲ្យ​អ្នកដាក់ពាក្យ បង់ប្រាក់​កម្រៃជើងសា​ដើម្បី​ទទួលបាន​ឱកាស​ការងារ​នៅ​ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្តសៀមរាប​។
​សូមបញ្ជាក់ថា រាល់​ការជ្រើសរើស​បុគ្គលិករ​បស់​ស្ថានទូត​ជប៉ុន​នៅ​រាជធានី​ភ្នំពេញ និង​ការិយាល័យ​កុងស៊ុល​នៅ​ខេត្តសៀមរាប មិនដែល​ធ្វើ​តាមរយៈ​ក្រុមហ៊ុន ឬ​ទីភ្នាក់ងារ​ស្វែងរក​ការងារ​ទេ​។​
​រាល់​ព័ត៌មាន​ទាំងអស់ មាន​ផ្សព្វផ្សាយ​តែ​លើ​គេហទំព័រ​ស្ថានទូត និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​តែប៉ុណ្ណោះ​។
​សូមអ្នក​ទាំងអស់គ្នា​ប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​ការខាតបង់​ដោយ​ប្រការ​ណាមួយ​”៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×