Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ ប្រកាស​ពី​ការពន្យារពេល​ការតាំង​បង្ហាញ​និយោជក នៃ​ពិព័រណ៍​ការងារ តែ​រៀបចំ​តាម​អន​ឡាញ​

​ភ្នំពេញ​៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជូនដំណឹង​ជាថ្មី​ម្តងទៀត​ដល់​ក្រសួង ស្ថាប័ន និយោជក អ្នកផ្តល់​កា​អប់រំ បណ្តុះបណ្តាល អ្នកស្វែងរក​ការងារ សិស្ស​-​និស្សិត និង​សាធារណជន​ជ្រាបថា «​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២០» ដែល​គ្រោង​រៀបចំ​តាម​អន​ឡាញ និង​ជួប​ផ្ទាល់ រយៈពេល​០២​ថ្ងៃ ចាប់​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​ពន្យារពេល​ការតាំង​បង្ហាញ​របស់​និយោជក តែ​បានរៀបចំ​តាមរយៈ​អន​ឡាញ​វិញ​។​

​ការកែសម្រួល​ពន្យារពេល​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២០​នេះ មានដូចជា​៖ គឺ​រក្សាទុក​ការ​ប្រារព្ធ​កម្មវិធី​អន​ឡាញ​តាមរយៈ​គេហទំព័រ www.careerfair.nea.gov.kh តាម​កាលបរិច្ឆេទ​ខាងលើ​ដ៏​ដែល គ្រាន់តែ​ពន្យារពេល​ការតាំង​បង្ហាញ និង​ជួប​ផ្ទាល់​របស់​និយោជក នៅក្នុង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាម​ពេលវេលា​សមស្រប រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​

​ការកែសម្រួល​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ចៀសវាង​ការជួប​ជុំគ្នា រក្សា​គម្លាត​សង្គម និង​ចូលរួម​បង្ការ​ទប់ស្កាត់​ករណី​រីក​រាលដាល​ថ្មី នៃ​ជំងឺឆ្លង​កូ​វីដ​-១៩​។​

​សម្រាប់​ព័ត៌មាន​ពិស្ដារ​អំពី​កម្មវិធី​ពិព័រណ៍​ការងារ​អន​ឡាញ សូម​ទំនាក់ទំនង​មក​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​តាមរយៈ ទូរស័ព្ទ​លេខ ០១៧ ៨៧១ ៨០៧​។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​នេះ សូម​ក្រសួង ស្ថាប័ន និយោជក អ្នកផ្តល់​កា​អប់រំ​បណ្តុះបណ្តាល អ្នកស្វែងរក​ការងារ សិស្ស​-​និស្សិត និង​សាធារណជន ទាំងអស់ មេត្តា អធ្យាស្រ័យ ប្រកបដោយ​ស្មារតី​យោគយល់​៕​ដោយ​៖CEN

×