Wednesday, June 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្នុង​កាលៈទេស​បែបនេះ​! ប្រសិន​អ្នកជា​អ្នក​ប្រុស​ស្នេហ៍​របស់​នារី​២​នាក់ (​ជា​អតីត និង​បច្ចុប្បន្ន​) តើ​ត្រូវ​ជ្រើសរើស​១​ណា​?

spot_img

​ស្ថិតក្នុង​ទីក្រុង Ningbo, ខេត្ត Zhejiang កាលពីពេល​កន្លងមក បុរស​វ័យក្មេង​ម្នាក់​ត្រូវ​បានឃើញ​ឈរ​នៅ​កណ្តាលផ្លូវ ខណៈ​ទាំង​អតីត​មិត្តស្រី និង​បច្ចុប្បន្ន បានសម្រេច​ចិត្ត​ដោះស្រាយ​រឿងរ៉ាវ និង​ណាត់​ជួបគ្នា​នៅក្បែរ​ទន្លេ​ង​ក្បែរ​នោះ ។ បុរស​ឈ្មោះ Wu Hsia អាយុ ២១ ឆ្នាំ រូបនោះ នាពេលនោះ នឹងត្រូវ​ពិបាក​ជ្រើសរើស​រវាង​អ្នក​បច្ចុប្បន្ន និង​អ្នក​ដំបូង ។​

៣ នាក់​ក្នុងចំណោម​ពួកគេ បាន​និយាយ​អំពី​ស្ថានភាព​ទំនាក់ទំនង​របស់​ពួកគេ និង​ដោះស្រាយ​បញ្ហា​ដែល​ពួកគេ​កំពុងមាន ។ នារី​ទី​១​ឈ្មោះ Jun Tang អាយុ ២០ ឆ្នាំ ចង់បាន​បុរស​នោះ​ត្រឡប់មកវិញ​យ៉ាង​អន្ទះអន្ទែង ប៉ុន្តែ ត្រូវ​នារី​ទី​២​ឈ្មោះ Rong Tsao អាយុ ២២ ឆ្នាំ រារាំង​មិន​អនុញ្ញាត​ឲ្យ​គាត់​ទៅ​យ៉ាង​ដូច្នេះ​ឡើយ ។ នៅក្នុង​ជម្លោះ​ដ៏​ក្តៅគគុក​, អតីត​មិត្តស្រី​នោះ ក៏បាន​លោត​ចុះ​ទឹក​ទឹកទន្លេ​ព្រោង ដើម្បី​បង្ហាញ​ទំហំ​នៃ​សេចក្តីស្រលាញ់​ដែល​នាង​នៅតែមាន​ចំពោះ​គាត់ ។ នាង​បន្ទាប់មក ក៏បាន​ហៅ​បុរស​នោះ​ចុះមក​ជួយ​នាង​ផង​! ។​

​ដោយ​ភ័យខ្លាច​ថា អតីត​មិត្តស្រី​នោះ​នឹង​ទទួលបាន​ការចាប់អារម្មណ៍ នូវ​អ្វីដែល​នាង​កំពុង​ចង់បាន​បែបនេះ​, នាង Tsao (​ស្រី​ស្នេហ៍​បច្ចុប្បន្ន​) ក៏បាន​សម្រេចចិត្ត​លោត​ចូល​ទឹក​តាម និង​ស្នើសុំ​មិត្ត​ប្រុស ចុះមក​ជួយសង្គ្រោះ​នាង​ផងដែរ ។ ក្នុង​កាលៈទេសៈ​បែបនេះ តើ Wu Hsia នឹងត្រូវ​ជួយ​អ្នកណា​? ពិតមែន​ហើយ គាត់​បាន​លោត​ចុះ និង​ជួយសង្គ្រោះ​អ្នក​បច្ចុប្បន្ន ។ នៅពេលនោះ ម្នាក់​បាន​និយាយ​ចេញ​ថា​៖ «​ប្រសិន​អ្នក​ត្រូវ​ជ្រើសរើស​រវាង​អ្នក​មុន និង​អ្នក​បច្ចុប្បន្ន ចូរ​ជ្រើសរើស​អ្នក​បច្ចុប្បន្ន​ចុះ ។ ព្រោះ​ប្រសិន​អ្នក​ពិតជា​ស្រលាញ់​អ្នក​ទី​១ នោះ​អ្នក​នឹងមិន​លង់​ស្នេហ៍​នឹង​មនុស្ស​ម្នាក់​ទៀតឡើយ​» ។ Wu បាន​នាំ Rong Tsao ទៅកាន់​មន្ទីរពេទ្យ បន្ទាប់​ទទួលរង​របួស​ស្រាល ។​

​យោងតាម​ប៉ូលីស​ដែល​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​នេះ Wu បាន​ទូរស័ព្ទ​ហៅ​បងប្រុស​របស់គាត់ និង​បាន​ប្រាប់​គាត់​ឲ្យ​មកជួយ​សង្គ្រោះ​អតីត​មិត្តស្រី ។ ភ្លាមៗ​នោះ បងប្រុស​របស់គាត់​ក៏បាន​ហៅ​ក្រុម​ពន្លត់អគ្គីភ័យ មកកាន់​កន្លែងកើតហេតុ ហើយ​ពួកគេ​ក៏បាន​ជួយសង្គ្រោះ Jun ពី​ក្នុង​ទឹក​ដោយ​សុវត្ថិភាព ដោយ​ពុំមាន​រងរបួស​នោះទេ ៕​ ចន្ទី

spot_img
×