ភ្នំពេញ៖ ក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការ១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័ក ស្របពេលការព្រួយបារម្ភអំពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
១)នៅក្នុងផ្ទះដាច់ដោយឡែកគ្រប់ពេលជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេល ១៤ថ្ងៃ (ហាមដាច់ខាតដើរចេញក្រៅផ្ទះ ធ្វើកន្លែងធ្វើចត្តាឡីស័ក)។
២)តាមដានរោគសញ្ញានៃជំងឺវាស់កំដៅជារៀងរាល់ថ្ងៃ នៅពេលព្រឹក និងពេលល្ងាច។ បើកំដៅ ២ លើសពី ៣៧.៥អង្សារ ឬមានរោចសញ្ញាណាមួយ ដូចជាក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវ ទាក់ទងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍ ១១៥។
៣)នៅដាច់ដោយឡែកពីសមាជិកគ្រួសារ រស់នៅក្នុងបញ្ចប់មួយដាច់ដោយឡែក ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ និងប្រើប្រាស់បន្ទប់ទឹក/បង្គន់ផ្សេងពីគ្រួសារ។ បរិភោគអាហារដាច់ដោយឡែកពីសមាជិកគ្រួសារ។ ពាក់ម៉ាស់ជាប់ជានិច្ច និងត្រូវនៅឃ្លាតពីគ្នាយ៉ាងតិច ១.៥ម៉ែត្រ។
៤)ប្រើសម្ភារៈដោយឡែកពីសមាជិកគ្រួសារហាមប្រើសម្ភារៈរួមគ្នាជាមួយសមាជិកគ្រួសារ។ លាង សម្លាវសម្ភារៈទាំងជាមួយទឹកស្អាត នឹងសាប៊ូ ឱ្យបានស្អាតល្អបន្ទាប់ពីប្រើរួច។ បោកគក់ សំលៀកបំពាក់ឱ្យបានស្អាត និងហាលថ្ងៃឱ្យបានល្អ។
៥)លាងដៃជាមួយសាប៊ូ និងទឹកស្អាតឱ្យបានញឹកញាប់ លាងសម្អាតដៃ ដោយប្រើសាប៊ូ និងទឹក ស្អាត ឬប្រើអាល់កុល ឬដែលលាងដៃឱ្យបានញឹកញាប់ មុននឹងក្រោយពេលចំអិនអាហារ មុខ នឹងក្រោយបរិភោគអាហារ និងក្រោយពេលប្រើបង្គន់ ។
៦)ខ្ទប់មាត់ ច្រមុះ នៅពេលក ឬ កណ្តាស់ ខ្ទប់មាត់ ច្រមុះខ្លួនឯង ដោយម៉ាស់ ក្រម៉ា កន្សែងក្រដាសអនាម័យ ឬខ្ទប់នឹងកែងដៃ នៅពេលក្អក ឬកណ្តាស់ រួចត្រូវចោលក្រដាសនោះទៅក្នុងធុងសំរាម ហើយលាងសម្អាតដៃភ្លាមៗ។
៧) បរិភោគម្ហូបអាហារដែលចំអិនបានល្អម្មបបរត្រូវចំអិនឱ្យបានល្អ។ បរិភោគម្ហូបអាហារមាន ជាតិត្រី សាច់ បន្លែ ផ្លែឈើ បន្ថយជាតិខ្លាញ់ ជាតិប្រៃ និងជាតិផ្អែម ដើម្បីជួយពង្រឹងប្រព័ន្ធការ ពារសារពាង្គកាយ ។
៨)អនាម័យល្អក្នុងកន្លែងរស់នៅ និងរក្សាអារម្មណ៍នឹងធ្វើកិច្ចការផ្សេងៗជាធម្មតា ហាត់ប្រាណ ក្នុងផ្ទះ។ សម្អាតបន្ទប់រស់នៅផ្ទាល់ខ្លួន បន្ទប់ទឹក ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗ ជា រៀងរាល់ថ្ងៃ។
៩)បញ្ចប់ការអនុវត្តចត្តាឡីស័កអនុញ្ញាតឱ្យបញ្ចប់ការធ្វើចត្តាឡីស័ក ប្រសិនអ្នកបានអនុវត្តត្រឹមត្រូវតាមវិធានការចត្តាឡីស័កដោយនៅផ្ទះរាល់ពេលគ្រប់កាលកំណត់១៤ថ្ងៃ ហើយគ្មានចេញជាតិសញ្ញាជំងឺ និងត្រូវបានបញ្ជាក់ដោយលទ្ធផលតេស្ដកូវីដ-១៩ អវិជ្ជមាន ដោយមន្ទីរពិសោធន៍ នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក។
១០) ទំនាក់ទំនងក្នុងករណីចាំបាច់ និងបន្ទាន់បើអ្នកត្រូវការពិគ្រោះយោបល់ ឬជំនួយវេជ្ជសាស្ត្រ សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ១១៥ របស់ ក្រសួងសុខាភិបាល ដោយមិនគិតថ្លៃសេវា៕ដោយ : បញ្ញាស័ក្តិ
សូមអានសារអប់រំនៃវិធានការសំខាន់ៗទាំង១០ របស់ក្រសួងសុខាភិបាលដែលមាន៤ភាសា៖