សេចក្តីល្អរបស់ឪពុកម្តាយចំពោះកូន គឺព្រហ្មវិហារធម៌(មេត្តា ករុណា មុទិតា ឧបេក្ខា)។ រីឯសេចក្ដីល្អរបស់កូនចំពោះអ្នកមានគុណវិញ គឺហៅថាភាពកតញ្ញូ (ការដឹងគុណ) កត្តវីទេ (ការតបគុណ)។ តែផ្ទុយទៅវិញ បើកកូនណារមិលគុណនឹងឪពុកម្តាយ នោះមិនចាំជាតិក្រោយទេ គឺកូននោះនឹងទទួលកម្មនោះវិញក្នុងគ្រាជរាវ័យរបស់ខ្លួនជាក់ជាពុំខាន។
យ៉ាងណាមិញ រឿងដ៏សាហាវមិននឹកស្មានមួយនេះ បានកំពុងបង្ករលកកំហឹងយ៉ាងខ្លាំងក្លា ពីមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ក្រោយពីបានឃើញរូបដ៏គួរសង្វេករបស់លោកយាយម្នាក់ ដែលត្រូវបានកូនប្រុសរមឹលគុណបណ្តេញចេញពីផ្ទះ ជាមួយឡាំងបង្វិចសម្លៀកបំពាក់ និងរបស់របរបនិ្តចបន្តួច អង្គុយនៅពីមុខច្រកទ្វារផ្ទះទាំងទឹកមុខដ៏កម្សត់ ដោយសារតែលទ្ធផលគាត់ចែកកេរ្តិ៍អស់ពីខ្លួន។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Chhom Hing បានបង្ហោះសាររៀបរាប់ទាំងហួសចិត្តថា៖ “ម្តាយដែលត្រូវកូនប្រុសដេញចេញពីផ្ទះដោយសារគាត់ចែកកេរ្តិ៍អស់ពីខ្លួន នេះហើយកូនប្រុសដែលមានព្រហ្មវិហារធម៌ចំពោះម្តាយ ពេលលក់កេរ្តិ៍អស់ដេញម្តាយចេញពីផ្ទះ សូមផ្តាំដល់ម្តាយឪពុកគ្រប់រូបទុកជាមេរៀនផង កុំឲ្យអស់ពីខ្លួនឲ្យសោះ(អាណិតណាស់អ្នកម្តាយ)”។
ក្រោយពីឃើញបែបនេះបែបនេះ មហាជនជាច្រើនបានចូលខមិនជាមួយនឹងកំហឹងគ្រប់ៗគ្នាថា៖ “អាកូនគ្មានកំណើត អាក្រពើរមិលគុណ ថ្ងៃក្រោយជីវិតអ្នកនឹងងងឹតសូន្យឈឺងគ្មានពន្លឺទេ, សម័យនឹងហើយ មានកូនចឹងដែរបង, ដាច់ចិត្តដេញម៉ែ? នៅមានកូនចឹងប៉ុន្មានអ្នកទៀត?មានតែក្នុងរឿងតែឡូវមានរឿងពិតហើយ
កូនដែលល្មើសគុណម៉ែឪរកស៊ីឲ្យងាប់ទៅវិញទៀតក៏មិនឡើងដែរ….”៕ ដោយ៖ លឹម ហុង