Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ រាសី​ស្រុតចុះ​។ ការងារ​រង​សម្ពាធ​ច្រើន ត្រូវ​នឹងនរ​ពង្រឹងស្មារតី ប្រមូលផ្តុំ​កម្លាំង​កាយ​ចិត្ត​ទើប​អាច​ដោះស្រាយបាន​នូវ​ការលំបាក​បច្ចុប្បន្ន​។ ហិរញ្ញវត្ថុ​មិនសូវ​ល្អ ចាយវាយ​ត្រូវមាន​ផែនការ​ច្បាស់លាស់​។ មនោសញ្ចេតនា ភាគច្រើ​នៃ​ពេលវេលា​គឺ​សម្រាប់ការ​ងារ ហេតុនេះ​មនោសញ្ចេតនា​ពិបាក​បាន​លទ្ធផល​ដូច​បំណង​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យក​អាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ចង់ឲ្យ​ការងារ​ប្រព្រឹត្តទៅ​ដោយ​រលូន អំណោយផល​ល្អ អ្នក​ត្រូវ​មាន​ការសហការ និង​បែងចែក​ការងារ​ច្បាស់លាស់​ជាមួយ​អ្នក​នៅ​ជុំវិញខ្លួន​។ ថ្ងៃនេះ​មាន​ឱកាស​រក​ប្រាក់​យ៉ាង​ល្អ ត្រូវ​ក្តាប់​យក​ឲ្យបាន​។ មនោសញ្ចេតនា ភាព​ផ្អែមល្ហែម និង​សុភមង្គល​ក្នុង​ស្នេហា​នាំ​មក​ឲ្យ​អ្នក​នូវ​ថាមពល​ដ៏​ធំ​មួយ​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំចរ​៕

​ឆ្នាំ​ខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ មាន​ឱកាស​បាន​ប្រាស្រ័យ​ជាមួយ​ប្រភព​ទុន​ដ៏​ច្រើន ការងារ​បាន​ទិន្នផល​ខ្ពស់​។ អ្នក​រៀនសូត្រ​ប្រឡងប្រជែង នឹង​មាន​ស្នាដៃ​ល្អ​។ វិនិយោគ​អំណោយផល​ល្អ មាន​អ្នក​ជួយ​ទំនុកបម្រុង​។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ កាន់តែ​ផ្អែមល្ហែម ជ្រាលជ្រៅ​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំចរ​៕

​ឆ្នាំ​ថោះ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អាស្រ័យ​ដោយ​ភាព​ព្យាយាម សកម្ម និង​ម្ចាស់ការ​របស់ខ្លួន ហេតុនេះ​អ្នកនឹង​សម្រេច​បាន​ស្នាដៃ​ល្អ​ច្រើន​។ ថ្ងៃនេះ​អ្នក​ធ្វើ​ជំនួញ​ជួញដូរ​នឹង​កាក់កប អាច​វិនិយោគ​ភាគហ៊ុន​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មាន​ឱកាស​បាន​ជួប​មនុស្ស​មាន​បុគ្គលិកលក្ខណៈ​ស្រប​នឹង​ខ្លួន អ្នក​ទាំង​២ និយាយ​គ្នា​ស៊ីសង្វាក់​ល្អ​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ ឆ្នាំ​កុរ​៕

​ឆ្នាំ​រោង ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​កសាង​ផែនការ​ការងារ​ថ្មី​ឲ្យ​សមស្រប​នឹង​បច្ចុប្បន្ន បញ្ចៀស​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​។ មិន​ត្រូវ​ប្រថុយប្រថាន​វិនិយោគ ចៀស​ឲ្យ​ឆ្ងាយ​រាល់​សកម្មភាព​ល្បែងស៊ីសង​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មាន​ឱកាស​បាន​ស្គាល់​មិត្ត​ថ្មី​ភេទ​ផ្ទុយគ្នា អ្នក​បាន​រៀបការ ឬ​មាន​សង្សារ ត្រូវ​រក្សា​គម្លាត​ឲ្យ​ត្រឹមត្រូវ ក្នុង​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ខុស​ភេទ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​,​ខ្មៅ​។ អ្នក​យក​អាសា​ឆ្នាំជូត​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អាស្រ័យ​ដោយ​ឥរិយាបថ​ម៉ឺងម៉ាត់​របស់​អ្នកនឹង​មានឱកាស​ពង្រីក​បាន​ប្រសិទ្ធភាព​ក្នុង​ការងារ ថ្នាក់លើ​ពេញចិត្ត​គាំទ្រ​។ ថ្ងៃនេះ​មាន​លាភ​ចូល​ដល់​ផ្ទះ លុយកាក់​មាន​ចាយ​មិន​ខ្វះ​។ មនោសញ្ចេតនា មាន​មនុស្ស​លប​តាម​យកចិត្តទុកដាក់​ថែទាំ​អ្នក​គ្រប់ពេល អ្នក​គ្រាន់តែ​ចាប់អារម្មណ៍​បន្តិច និង​ដឹងថា​ជា​នរណា​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសពាយ័ព្យ​។​ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យក​អាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំ​មមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អំណោយផល​ល្អ​ក្នុង​ការចុះ​កិច្ចសន្យា​ជាមួយ​ដៃគូ​សហការ​ថ្មី មាន​ឱកាសល្អៗ​ច្រើន​ក្នុង​ការងារ​។ ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​ល្អ​អាច​បណ្តាក់​ទុន​រកស៊ី​ជោគជ័យ​។ មនោសញ្ចេតនា ឈាន​ថែម​មួយ​ជំហាន​វែង ក្នុង​ទំនាក់ទំនង​ជាមួយ​គូស្នេហ៍ អ្នក​មាន​ប្តី​ប្រពន្ធ​មនោសញ្ចេតនា​ផ្អែមល្ហែម​កក់ក្តៅ​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំខាល​៕

​ឆ្នាំ​មមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ មាន​អ្នក​ជួយ​យក​អាសា​គ្រប់យ៉ាង​សុទ្ធតែ​រលូន អំណោយផល​ល្អ មានឱកាស​ឡើង​ប្រាក់ខែ ទទួល​រង្វាន់​។ ថ្ងៃនេះ​ដែរ​អ្នក​ក៏​មាន​ឱកាស​បង្កើន​ចំណូល​យ៉ាង​ល្អ​។ មនោសញ្ចេតនា ផ្អែម​ល្ហែម និង​សុភមង្គល ក្នុង​ស្នេហា​ដូច​ជា​ថ្នាំ​ទិព្វ​ជួយ​ឲ្យ​អ្នក​មាន​កម្លាំង​បំពេញ​កិច្ចការ​គ្រប់​យ៉ាង​ដោយ​ជោគជ័យ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​វក ៖ រាសី​ល្អ​មធ្យម​។ ការងារ អាស្រ័យ​ដោយ​សមត្ថភាព​ការទូត​របស់​ខ្លួន អ្នក​មាន​ឱកាស​ចុះ​កិច្ចសន្យា​បាន​ជាមួយ​ដៃគូ​ដ៏​មាន​សក្តានុពល​ថ្មី​។ ថ្ងៃនេះ​ជា​ថ្ងៃ​ជោគជ័យ​សម្រាប់​ការធ្វើ​ជំនួញ​ជួញដូរ​។ មនោសញ្ចេតនា កុំ​ឈរ​ភ្នំ​នេះ​សម្លឹង​ទៅ​ភ្នំ​នោះ ចាំបាច់​ត្រូវ​គោរព​នូវ​អ្វី​ដែល​ខ្លួន​កំពុងមាន​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំរោង​៕

​ឆ្នាំ​រកា ៖ រាសី​ល្អ​មធ្យម​។ ការងារ ទោះបី​មាន​ឱកាស​ពាណិជ្ជកម្ម​ល្អ​មក​ដល់​អ្នក​តែ​ចាប់​យក​មិន​បាន​។ អ្នក​អាច​រកចំណូលបាន​យ៉ាង​ល្អ តែ​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ល្បែងស៊ីសង ប្រសិន​មិន​ចង់​បាង់​បង់ប្រាក់​។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ ការលំបាក​ជុំជិត សម្ពាធ​កើនឡើង គូប្រជែង​រក​ឱកាស​កាច់​បំបាក់​អ្នក ដូច្នេះ​ត្រូវ​នឹងនរ​រក​វិធី​ទប់ទល់​។ ថ្ងៃនេះ​មាន​ជួប​រឿង​មិនល្អ​ឥទ្ធិពល​ដល់​លុយកាក់​។ មនោសញ្ចេតនា ដោយសារតែ​ការ​យល់​ច្រឡំ​ដែល​នាំ​ឲ្យ​អ្នក​ទាំង​២​ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​កុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អាស្រ័យ​ដោយ​ភាពស្មោះត្រង់ និង​ឧស្សាហ៍​ព្យាយាម​របស់​អ្នក​ធ្វើឲ្យ​ថ្នាក់លើ​ជឿ​ទុកចិត្ត​ប្រគល់​ភារកិច្ច​សំខាន់ៗ​ឲ្យ​គ្រប់គ្រង ក៏ប៉ុន្តែ​ត្រូវ​សង្វាត​រៀនសូត្រ​បន្ថែម កុំ​ប្រញាប់​ពេញចិត្ត​ជ្រុល​នឹង​អ្វី​ដែល​ខ្លួន​មាន​នាំ​ឲ្យ​ខូច​ប្រយោជន៍​។ ថ្ងៃនេះ​យីអ៊ុន​ឡើង អាច​មាន​លាភ​ចូល​ផ្ទះ​។ មនោសញ្ចេតនា ត្រូវ​បន្ថែម​ភាព​រ៉ូមែ​ន​ទិក​បន្តិច ដើម្បី​ឲ្យ​មនោសញ្ចេតនា​ថែ​ម​ភាព​ផ្អែមល្ហែម ជ្រាលជ្រៅ​ជា​ង​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំមមី​៕​

spot_img
×