ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានស្គាល់ហើយ ពីព្រះនាងតូច នរោត្តម ជេនណា បើទោះជាមានវ័យទើបតែជាង ៨ វស្សា ក៏ពិតមែន តែអ្នកនាងតូច ត្រូវបានមហាជនចាត់ទុកថាមានសមត្ថភាពដុងខាងផ្នែកសិល្បៈដ៏មិនធម្មតា ទាំងទឹកដមសំឡេង និងការសម្តែងពោរពេញដោយទេពកោសល្យ។
ពិតមែនហើយ ព្រះនាងតូច នរោត្តម ជេនណា ជានិច្ចកាលតែងតែបង្ហាញ និងចែករំលែកពីវប្បធម៌ អរិយធម៌ និងសិល្បៈរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ តាមរយៈការផលិតបទចម្រៀង និងការបង្ហាញឈុតសម្លៀកបំពាក់ប្រពៃណីជាដើម។
ជាពិសេស ថ្មីៗនេះ ព្រះនាងតូច ជេនណា ក៏បានបង្ហាញនូវឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ៗស្អាត ដែលមើលទៅពិតជាស័ក្ខិសមឥតខ្ចោះ ដោយបានភ្ជាប់សារនៅលើគណនីហ្វេសប៊ុករបស់ទ្រង់យ៉ាងខ្លីថា៖ «ខ្ញុំស្រឡាញ់សម្លៀកបំពាក់ប្រពៃណីខ្មែរ»។
ក្រោយពីបានឃើញបែបនេះ ហ្វេនៗរបស់ទ្រង់បានចូលមកខមិនលាន់មាត់សរសើរគ្រប់ៗគ្នាថា៖ «ស្រស់ស្អាតណាស់ ព្រះនាងតូច, រាជនីកំពូលសម្រស់ i love you, ព្រះភក្ត្រស្រដៀងបរវកញ្ញា ឌី លីកា ណាស់ Dy LyKa» និងនៅមានការលើកទឹកចិត្តជាមួយសញ្ញា បេះដូង និងបាច់ផ្កា យ៉ាងច្រើនទៀតផងដែរ៕ ដោយ៖ លឹម ហុង