ភ្នំពេញ៖ ដូចដែលប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចហើយ ទាក់ទងនឹងជម្លោះស្ទើរស៊ីសាច់គ្នារវាងបងស្រីបង្កើត ទ្រី សុផានិត និងប្អូនស្រីខ្លួនអ្នកស្រី ទ្រី ដាណា ដែលបានផ្ទុះឡើងកាលពីប៉ុន្មានខែមុន ដែលផ្តើមចេញពីរឿងបរិហាកេរ្តិ៍ហែកហួរគ្នា ដោយសារតែរឿងរកស៊ី រហូតអ្នកស្រី ទ្រី ដាណា ឈានដល់ប្តឹងបងស្រីខ្លួន និងធ្លាយដល់អ៊ុំស្រីធំ បង្កការភ្ញាក់ផ្អើលពេញប្រទេស។ តែយ៉ាងណា រឿងរ៉ាវប្តឹងផ្តល់ជម្លោះបងប្អូនបង្កើតនេះ ហាក់បានស្ងប់ស្ងាត់ ដែលមហាជនគិតថា អ្នកទាំងពីរប្រហែលត្រូវរ៉ូវគ្នាវិញហើយមើលទៅ។
តែដោយឡែក ប៉ុន្មានម៉ោងមុននេះ អ្នកស្រី ទ្រី សុផានិត បានឡាយវីដេអូផ្អើលបណ្តាញសង្គមតែម្តង ខណៈកំពុងធ្វើដំណើរទៅមន្ទីរពេទ្យ ស្រាប់តែត្រូវប៉ូលិសកាក់ឡោមព័ទ្ធរថយន្តធ្វើការឃាត់ខ្លួន តាមដីការបង្គាប់របស់មេធាវី ហម ម៉េងសែ ទាំងអ្នកស្រីថាពុំដឹងមូលហេតុអ្វី។ តែពិតណាស់ ការឃាត់ខ្លួននេះ គឺត្រូវបានធ្វើឡើងដោយអ្នកស្រី ទ្រី ដាណា។
ក្នុងនោះ អ្នកស្រី ទ្រី សុផានិត បាននិយាយជាចំហរតាមការឡាយថា៖ «ពុកម៉ែ បងប្អូន ជួយឡាចជួយស៊ែរ ឥឡូវ គេ (ទ្រី ដាណា) ចេញដីការឃាត់ខ្លួនខ្ញុំហើយ ខ្ញុំអត់ដឹងពីមូលហេតុអ្វីទេ?»។ អ្នកស្រី ទ្រី សុផានិត ក៏បាននិយាយបើកចំហរថា៖ «ទ្រី ដាណា បានប្តឹងខ្ញុំពីបទបរិហាកេរ្តិ៍ ប៉ុន្តែរឿងអ្វីបានជាមានសិទ្ធិមកចាប់ខ្លួនខ្ញុំ (ដីការបង្គាប់ខ្លួន) ខណៈខ្ញុំបានដាក់ពាក្យសុំពន្យារពេល ដោយសារមូលហេតុ។ ទ្រី សុផានិត បន្តថា៖ «ខ្ញុំ ទ្រី សុផានិត បងវាបង្កើតៗ ត្រូវដូចជាម្តាយបង្កើតរបស់វា ខ្ញុំបរិហាកេរ្តិ៍ហ្នឹងគឺជាការពិត គឺវាមានប្តី១ប្តី២ គឺខ្ញុំនិយាយពិត ខ្ញុំអត់បរិហាកេរ្តិ៍កុហកទេ… វាប្តី១ប្តី២គឺជាពិត ប្តីវាទី១ឈ្មោះអី? ប្តីវាទីពីរឈ្មោះអី? ប្តីវាទីបីឈ្មោះអី? ខ្ញុំបាននិយាយជាពិតទាំងអស់ ខ្ញុំអត់បានបរិហារកេរ្តិ៍ទេបងណា៎! អត់បានបរិហាកេរ្តិ៍វាដូចជាការបង្កាច់បង្ខូចទេ។ ខ្ញុំសូមប្រាប់បងប្អូនទាំងអស់គ្នា បើទោះខ្ញុំបរិហាកេរ្តិ៍ តែខ្ញុំអត់បានជេរបញ្ចោ ខ្ញុំអត់ចេះជេរគេទេបង អ្វីដែលខ្ញុំឃើញគាត់ជាការពិត ប្តី១ឈ្មោះអី ប្តី១កូន១ ប្តី២កូន២ ប្តី៣នេះកូនទី៣…។ ឥឡូវនេះ គេបានចេញដីការបង្គាប់ខ្លួនខ្ញុំ ខណៈដែលខ្ញុំបានដាក់ពាក្យពន្យារត្រឹមត្រូវ ព្រោះផ្តាសាយ ហើយឥឡូវកំពុងទៅពេទ្យ»។
អ្នកស្រី ទ្រី សុផានិត នៅបាននិយាយខ្លាំងៗនៅក្នុងរថយន្តថា៖ «នាងចង់ល្បីៗ ប្តឹងទាំងអ៊ុ ប្តឹងទាំងក្មួយ ប្តឹងទាំងបង ប្តឹងទាំងប្អូន ប្តឹងម៉ាពូជ មីទ្រីដាណា! ហេតុនេះ សូមបងប្អូនជួយស៊ែរ ទ្រី ដាណា ប្តឹងទ្រី សុផានិត ហើយ! ខ្ញុំបានសម្រុះសម្រួលរួចហើយ តែអត់ព្រមសម្រុះសម្រួលជាមួយខ្ញុំទេ ដោយសារតែកំហុសខ្ញុំថាប្តីពីរប្តីបី ទាំងដែលខ្ញុំអត់បានបញ្ចេញឈ្មោះទៀត តែពេលនេះ ខ្ញុំនិយាយឲ្យដឹងជាសាធារណៈហ្មង! ខ្ញុំអត់បានកុហកទេ ប្តីគាត់ទី១ឈ្មោះអី ប្តីគាត់ទី២ឈ្មោះអី ប្តីទី៣ឈ្មោះអី គឺខ្ញុំបានប្រាប់អស់ហើយ ខ្ញុំបានទៅបំភ្លឺរួចហើយទាំងលើកទី១ លើកទី២ លើកទី៣…»។
នៅពេលមានអ្នកសួរថា ប្តីប៉ុន្មានជារឿងរបស់គាត់តើ ចាំបាច់លើកមកនិយាយធ្វើអ្វី ស្រាប់តែ អ្នកស្រី ទ្រី សុផានិត ក៏បានសួរទៅវិញថា «អូហ៍ ខ្ញុំនិយាយអត់បាន? បើគាត់ (ទ្រី ដាណា) ធ្វើការបំផ្លាញខ្ញុំពីខាងក្រោយខ្នងខ្ញុំរហូតមកហើយមិនគិតផង! ខ្ញុំនិយាយអ៊ីចឹង ដោយសារអី ចា៎ ក្រោយខ្នងធ្វើបាបខ្ញុំប៉ុន្មាន ចា៎ ឆ្នាំ២ឆ្នាំហើយដែលខ្ញុំអត់បានធ្វើអ្វីខុសផង ចា៎ ខ្ញុំរកស៊ីតែខ្ញុំ បន្លាច បំភ្លៃខ្ញុំ ដូចជាថា យកលុយទៅសូកប៉ូលិសហើយ កុំឲ្យចាប់ប្រេនខ្ញុំ ហើយខ្ញុំមានលក់ប្រេនហ្នឹងឯណាៗ អ្ហាស! ទៅយកលុយទៅសូកប៉ូលិស និយាយរួមឲ្យតែគេមានលុយគេធ្វើបានទាំងអស់… យកលុយទៅសូកប៉ូលិសថា១ម៉ឺនជាងហើយ កុំលក់អីវ៉ាន់ប្រយ័ត្នគេចាប់ ណែ៎បំភ្លៃខ្ញុំ បំភ្លៃខ្ញុំមិនឲ្យខ្ញុំលក់អីវ៉ាន់ទេ យកលុយទៅសូកប៉ូលិស…៕ ដោយ៖ លឹម ហុង