Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុំ​ស្រី​ធំ​ចេញមុខ​សាជាថ្មី លើកដៃ​សំពះ យំ​អង្វរ​សុំ ទ្រី ដា​ណា លើកលែងទោស​ឲ្យ​បងស្រី​ខ្លួន ទ្រី សុ​ផានិត ដោយ​គាត់​សន្យាថា​… (​វីដេអូ​)

​ភ្នំពេញ​៖ មហាជន​បានទទួល​ជ្រាប​រួចហើយ នា​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២ នេះ អ្នកលក់​ផលិតផល​អន​ឡាញ​ដ៏​ល្បីឈ្មោះ ទ្រី សុ​ផានិត ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ដែល​ធ្វើឡើង​ទៅតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់លោក ហម ម៉េង​សែ អនុប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ​សាលា ដំបូង​រាជធានី​ភ្នំពេញ ពី​ចោទប្រកាន់​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៨ រហូតដល់​ឆ្នាំ​២០២០»​។​

​ទន្ទឹម​នោះ​ផងដែរ អ្នកស្រី ទ្រី សុ​ផានិត ក៏បាន​បញ្ជាក់​ទៅកាន់​មហាជន​តាមរយៈ​ការ​ឡាយ​ក្តៅៗ​ថា ការឃាត់ខ្លួន​អ្នកស្រី ស្ថិតនៅ​តាមផ្លូវ​១៨២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ព្រឹក​មិញ​នេះ គឺ​ត្រូវបាន​ធ្វើឡើង​ពី​សំណាក់​ប្អូនស្រី​បង្កើត​របស់ខ្លួន ទ្រី ដា​ណា ដែល​បាន​ផ្ទុះ​កំហឹង និង​សម្រេចចិត្ត​ប្តឹង​រូបអ្នក​ស្រី​ដូច​ការចោទប្រកាន់​ខាង​លើ​។​

​តាមរយៈ​ការ​ឡាយ​វីដេអូ នៅក្នុង​រថយន្ត ខណៈ​សមត្ថកិច្ច​កំពុងធ្វើការ​ឃាត់ខ្លួន ទ្រី សុ​ផានិត ក៏បាន​ប្រាប់​ត្រង់ៗ​ថា អ្នកស្រី​ពិតជា​បាន​និយាយថា​ប្អូនស្រី​ខ្លួន ទ្រី ដា​ណា មាន​ប្តី​១​ប្តី​២​ប្តី​៣​ប្រាកដ​មែន តែ​ការនិយាយ​បែបនេះ អ្នកស្រី​ក៏​ពុំបាន​បញ្ចេញ​ឈ្មោះ​ចំៗ​នោះដែរ​។ តែ​យ៉ាងណា អ្នកស្រី​ក៏​ទទួលយក​កំហុស​នេះ និង​ក៏បាន​អះអាងថា បានធ្វើការ​សម្រុះសម្រួល​ជាមួយ​ប្អូនស្រី​ជាច្រើនលើក​រួចមកហើយ​ផងដែរ តែ ទ្រី ដា​ណា ពុំ​ព្រម និង​ក៏បាន​សុំ​ពន្យារពេល​ឡើង​បំភ្លឺ​នៅ​តុលាការ​ផងដែរ ដោយសារ​មូលហេតុ​ផ្តា​យ​សាយ​ធំ​។​

​តែ​យ៉ាងណា បើតាម​ដីការ​របស់​តុលាការ បានបញ្ជាក់​ឲ្យ​ដឹង ជន​ចោទ ទ្រី សុ​ផានិត ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ចូលទៅ​បំភ្លឺ​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ប៉ុន្តែ ជន​ត្រូវ​ចោទ​បែរជាយក​លេស​ថា មិនអាច​ចូលទៅ​បង្ហាញខ្លួន បាន​ដោយសារ​បញ្ហា​សុខភាព «​ផ្តាសាយធំ​» ហើយ​ធាតុពិត​ជន​ត្រូវ​ចោទ​រូបនេះ បាន​បង្ហោះ​លក់​ផលិតផល​តាម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់ ទើប​សម្រេច​ធ្វើការ​ឃាត់ខ្លួន​តែម្តងទៅ​។​

​ដោយឡែក ក្រឡេកមើល​វីដេអូ​មួយ​នេះ​វិញ ពិតជា​គួរ​ឲ្យ​រំជួលចិត្ត​ខ្លាំងណាស់ គឺ​ក្រោយពី​បានដឹងថា សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​ឃើញ​ក្មួយ​ស្រី ទ្រី សុ​ផានិត ត្រូវ​សន្លប់​នៅក្នុង​តុលាការ និង​ក៏​ត្រូវបាន​នាំយកទៅ​មន្ទីរពេទ្យ​ភ្លាមៗ​បែបនេះ អ៊ុំ​ស្រី​ធំ​របស់​អ្នក​ទាំងពីរ ក៏បាន​ចេញមុខ​សារជាថ្មី លើកដៃ​សំពះ យំ​អង្វរ​ទៅដល់​ក្មួយ​ស្រី ទ្រី ដា​ណា សុំ​លើកលែងទោស​ឲ្យ​បងស្រី​ផង​ទៅ ដោយ​ឲ្យ​គាត់​ធ្វើ​អ្វី​ក៏​គាត់​សុខចិត្ត​ធ្វើ​ដើរ និង​ក៏​សន្យាថា នឹង​ឲ្យ ទ្រី សុ​ផានិត ធ្វើការ​សុំទោស​ជា​សាធារណៈ​ផងដែរ​។ លើសពីនេះ អ្វីដែល​កាន់តែ​អាណិត​នោះ អ៊ុ​ស្រី​ក៏បាន​លើក​បង្ហាញ​កូនតូច​អាយុ ៤ ខែ របស់ ទ្រី សុ​ផានិត ស្រែកយំ​រក​ម្តាយ ដែល​ឃើញ​ហើយ​ពិតជា​គួរ​ឲ្យ​ស្រណោះ​ជាខ្លាំង​៕ ដោយ​៖ លឹម ហុង​

 


×