Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លុតណាស់! គ្រាដែលវេជ្ជបណ្ឌិត ចាប់ទាញអន្ទង់ប៉ុនមេជើងចេញពីពោះរបស់អ្នកជំងឺ… (Video inside)

អន្ទង់១ក្បាលនេះ ហាក់ដូចជានៅរស់ ព្រោះវារមូលខ្លួន ពេលត្រូវចាប់ទាញចេញពីពោះរបស់អ្នកជំងឺ។

តាម Mirror នោះខ្សែវីដេអូបង្ហាញថា អន្ទង់ហាក់ដូចជានៅរស់ពេលគេទាញយកវាចេញពីពោះរបស់បុរសម្នាក់។

តាមប្រភពដដែលឲ្យដឹងថា បុរសសញ្ជាតិចិន អាយុ ៤៩ឆ្នាំ ប៊ិះស្លាប់ក្រោយពេលគាត់ប្រើប្រាស់វិធីព្យាបាលជំងឺទល់លាមកតាមបែបប្រពៃណី គឺចាប់អន្ទង់ញាត់ចូលគូទ។ មិនយូរប៉ុន្មានក្រោយមកគាត់ក៏ឈឺពោះខ្លាំង ហើយត្រូវក្រុមគ្រួសារនាំទៅមន្ទីរពេទ្យ។

នៅទីនោះវេជ្ជបណ្ឌិតបង្ខំធ្វើការវះកាត់ ដើម្បីទាញយក “ដើមហេតុ -អន្ទុងក្បាលចេញពីពោះរបស់គាត់។

ដំបូងបុរសរូបនេះប្រាប់ថា អន្ទង់នេះបានលូនចូលគូទរបស់គាត់ដោយចៃដន្យ តែក្រោយមកក៏បង្ខំសារភាពថា គឺលោកជាអ្នកចាប់ញាត់វាចូលដើម្បីព្យាបាលរោគទល់លាមក តាមបែបប្រពៃណីចិន៕ ចន្ទ្រា

×