យុវជនអាយុ ១៦ ឆ្នាំ ម្នាក់ ត្រូវបានឃើញកំពុងឈរនៅលើស្ពានមួយកន្លែង ខណៈកំពុងគំរាមលោតសម្លាប់ខ្លួន ស្ថិតក្នុងទីក្រុង Shenzhen ខេត្ត Guandong ប្រទេសចិន ។ មនុស្សរាប់រយនាក់ បានកំពុងសម្លឹងមើលក្នុងក្តីរន្ធត់ជាខ្លាំង ខណៈយុវជនរូបនោះបដិសេធឡើងទៅកាន់កន្លែងសុវត្ថិភាពពីបង្កាន់ដៃស្ពាន ។ ប៉ូលីសបានមកដល់ និងព្យាយាមនិយាយបញ្ចុះបញ្ចូលយុវជនរូបនេះ ប៉ុន្តែ គ្មាននរណាម្នាក់អាចចូលទៅកៀកគាត់បានឡើយ ព្រោះតែក្នុងដៃរបស់គាត់មានកាំបិតគំរាម ។
ប៉ុន្មាននារីក្រោយមក នារីម្នាក់ឈ្មោះ Liu Wenxiu អាយុ ១៩ ឆ្នាំ ដែលជាអ្នកបំរើនៅសណ្ឋាគារ បានដើរឆ្លងទៅកាន់ផ្ទះរបស់នាងពីកន្លែងធ្វើការ នៅពេលនោះ នាងក៏បានឃើញយុវជននោះ និងដឹងថា នាងនឹងត្រូវធ្វើអ្វី ដើម្បីជួយគាត់ ។ Wenxiu ដែលពីមុនធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង ដូច្នេះ នាងបានដឹងច្បាស់ពីអារម្មណ៍របស់យុវជននោះ ដែលកំពុងគំរាមសម្លាប់ខ្លួនបែបនេះ ។
នៅពេលនោះ នាងបានប្រាប់ប៉ូលីសថា នាងគឺជាមិត្តស្រីរបស់យុវជននោះ ហើយនាងបានគ្រប់គ្រងចូលទៅកៀក និងនិយាយទៅកាន់គាត់ ។ នាងបានចែករំលែករឿងរ៉ាវជីវិតដ៏ក្រៀមក្រំ និងលំបាកវេទនារបស់នាង និងបង្ហាញគាត់នូវស្លាកស្នាមអារនៅលើក.ដៃរបស់នាង ដែលនាងបានព្យាយាមធ្វើអត្តឃាតខ្លួនឯង ។
Wenxiu និយាយថា៖ «គាត់និយាយថា គាត់កំពុងអស់សង្ឃឹមក្នុងជីវិតខ្លាំងណាស់ ព្រោះគ្មានអ្នកណាយល់ចិត្តខ្ញុំទេ ដូច្នេះ ‘មិនចង់ឲ្យអ្នកខ្ជះខ្ជាយពេលវេលា ដើម្បីជួយសង្គ្រោះខ្ញុំទេ’ ។ ប៉ុន្តែ ខ្ញុំបានប្រាប់គាត់ថា ‘ខ្ញុំមិនជួយសង្គ្រោះជីវិតរបស់អ្នកទេ គឺខ្ញុំគ្រាន់តែចង់ឲ្យអ្នកដឹងថា អ្វីដែលអ្នកកំពុងធ្វើជាទង្វើភ្លីភ្លើប៉ុណ្ណោះឯង ។ ចូរសម្លឹងមើលមុខខ្ញុំ, ខ្ញុំធ្លាប់ស្ថិតនៅទីនេះ ហើយឥឡូវនេះ ខ្ញុំក៏កំពុងនៅទីនេះ!» ។
ជាចុងក្រោយ នាងអាចផ្អែក និងឱបយុវជននោះ និងបន្ទាប់មក នាងក៏បានថើប បឺតមាត់គាត់ផងដែរ ។
ទោះយ៉ាងណា បន្ទាប់ជួយសង្គ្រោះយុវជននោះរួចហើយ Liu ក៏បានចាកចេញពីកន្លែងកើតហេតុ ប៉ុន្តែ ក្រោយមក ក៏ត្រូវបានប៉ូលីសហៅ ព្រោះតែយុវជននោះពុំនិយាយស្តី ដោយគ្មានវត្តមាននា ។ Liu និយាយទៅកាន់ប៉ូលីសថា៖ «ខ្ញុំមិនទៅទេ ប៉ុន្តែ យើងនឹងនិយាយគ្នាតាមទូរស័ព្ទ និងដោះដូរលេខទូរស័ព្ទឲ្យគ្នាទៅវិញទៅមក ។ ខ្ញុំបានសន្យានឹងគាត់ថា ខ្ញុំនឹងខលទៅគាត់នៅពេលក្រោយ ហើយខ្ញុំលើកទឹកចិត្តគាត់ ដើម្បីឈានទៅរកជីវិតមួយដ៏ល្អប្រសើរ» ៕ ចន្ទី