Friday, March 31, 2023

អាមេរិច៖ អតីតសិស្សម្នាក់ បាញ់ប្រហារនៅសាលាខ្លួន សម្លាប់មនុស្សជិត ២០នាក់

spot_img

មនុស្សយ៉ាងហោចណាស់ចំនួន ១៧នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលបុរសម្នាក់បានធ្វើការបាញ់រះនៅក្នុងបរិវេនវិទ្យាល័យមួយ ក្នុងទីក្រុង Parkland ស្ថិតក្នុងរដ្ឋ Florida សហរដ្ឋអាមេរិច។ នេះបើតាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៥នេះ។

ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ឈ្មោះថា Nikolas Cruz អាយុ ១៩ឆ្នាំ។ គាត់គឺជាអតីតសិស្សនៅសាលាកើតហេតុនោះ ដែលត្រូវបានគេបណ្តេញចេញពីសាលា។

សូមបញ្ជាក់ថា នេះជាការបាញ់ប្រហារដ៏សាហាវបំផុតមួយដែលកើតឡើងនៅក្នុងសាលា ចាំតាំងពីមានការបាញ់ប្រហារកើតឡើងក្នុងឆ្នាំ ២០១២ ដែលបណ្តាលឲ្យមនុស្សស្លាប់ ២៦នាក់៕ សុភ័ក្ត្រ

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២