ភ្នំពេញ៖ លោកស្រី ជា សិរី អគ្គនាយកនៃធនាគារជាតិនៃកម្ពុជា បានថ្លែងនៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកស្រីថា ប្រាក់ចំណូលដែលបានពីការលក់រូបគំនូរបស់លោកស្រីទាំងអស់ នឹងបរិច្ចាគទៅមូលនិធិរក្សាកុមារ។
លោកស្រីថ្លែងថា៖ «ប្រាក់ទាំងប៉ុន្មានដែលបានពីការលក់រូបគំនូរបស់ខ្ញុំ បានបរិច្ចាគទាំងអស់ទៅមូលនិធិរក្សាកុមារ ។ ក្នុងនោះ ១០ ០០០ដុល្លារ ត្រូវបានបរិច្ចាគ ទៅឲ្យមន្ទីរពេទ្យនគរទេព ដែលនឹងយកប្រាក់នេះឧបត្ថម្ភស្ត្រីក្រីក្រ ដើម្បី ពិនិត្យនិងព្យាបាលសុខភាពទាន់ពេលវេលា។»
ថ្មីៗនេះមូលនិធិរក្សាកុមារ ក៏បានបរិច្ចាគទៅសាលា ឌេវណា សម្រាប់កុមារពិការភ្នែក នៅប្រទេស ឥណ្ឌា។ សាលានេះបានសន្យាទទួលកូនសិស្សខ្មែរដែលមានបំណងរៀនថ្នាក់វិទ្យាល័យ និងផ្តល់កន្លែងស្នាក់នៅ នឹងហូបចុកដោយឥតគិតថ្លៃ។
លោកស្រីថា បើមានសិស្សចាប់អារម្មណ៍សូមទាក់ទង តាម messenger របស់ មូនិធិយើងខ្ញុំ។ សូមបញ្ចាក់ថា មូលនិធិរក្សាកុមារ មិនអនុវត្តគម្រោងដោយខ្លួនឯងផ្ទាល់ទេ។ យើងសហការជាមួយដៃគូរដែលមានបទពិសោធ ដោយផ្តល់ថវិកា និងជំនួយទំនាក់ទំនងផ្សេងទៀត៕
ដោយ៖CEN