Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាច់​ចង្កេះ​បាត់​! ភ្លេង​លេង​បទ «Lady» បែរជា​ពូ​ច្រៀង​បទ «​កំពត​កំពូល​ដួងចិត្ត​» ពាក់​មី ទប់​ពុំបាន​ក៏​ដាក់​មួយ​ម៉ាត់​យ៉ាងខ្លី​ថា​… (​វីដេអូ​)

spot_img

​ប្រិយមិត្ត​មួយចំនួន ជឿជាក់ថា ប្រាកដ​ណាស់​បាន​ស្គាល់​រួចហើយ ពី​លោកពូ​ម្នាក់​ដែល​តែង​ឃើញ​វត្តមាន​ឡើង​ច្រៀង នៅក្នុង​ពិធី​ម​ង្ក​ល​ការ​ជាច្រើន ជាពិសេស​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន តាមរយៈ​កាយវិការ​ដ៏​ក្រមិចក្រមើម​កំប្លែង​ស្ងួត និង​ច្រៀង​កូរ​អ្នកភ្លេង​ជាដើម​។​

​ជាក់ស្តែង ដូច​វីដេអូ​នេះ លោកពូ​ខាងលើ​ដែល​គេ​ស្គាល់​មានឈ្មោះ រដ្ឋា បានធ្វើ​ឲ្យ​អ្នកចូលរួម​កម្មវិធី​ផ្ទាល់ និង​ក៏​ដូច​អ្នកទស្សនា​តាម​អន​ឡាញ អស់សំណើច​ជាខ្លាំង ព្រោះថា​ខណៈ​ភ្លេង​លេង​បទ «Lady» ស្រាប់តែ​គាត់​បែរជា​ច្រៀង​បទ «​កំពត​កំពូល​ដួងចិត្ត​» ឡើង​ដាច់​ចង្កេះ​អ្នកភ្លេង​តែម្តង​។​

​វីដេអូ​នេះ​ឃើញថា​ទទួលបាន​ការចែករំលែក​យ៉ាងច្រើន រហូត​ល្បី​ដល់​នាយ ពាក់​មី ចាប់អារម្មណ៍​ពី​ស្ទា​យ​កំប្លែង​ស្ងួត​របស់គាត់ ដោយ​ស្ងើច​ខ្លាំងពេក ក៏បាន​ពោល​ពាក្យ​មួយ​ឃ្លា​យ៉ាងខ្លី​ថា​៖ «​មួយជីវិត តើ​បាន​ស្តាប់​បទ​នេះ​ប៉ុន្មាន​ដង ? ស៊ែរ​ចែក​កូន​មើល​ផង​»​។​

​ជាមួយគ្នានេះ​ផងដែរ ក៏មាន​អ្នកខ្លះ​បាន​ចូល Comment ក្រោម​វីដេអូ​នេះ​ថា​៖ «​លោកពូ​មកទៀត​ហើយ នៅតែ​ពូកែ​កូរ​ដដែល​! នេះ​ជា​ស្តាយ​របស់​ពូ​ក្រឹម មាន​អ្នក​ស្នង​ហើយ .. Love you all, កំពូល​អ្នក​ច្រៀង​ប៉ះ​កំពូល​អ្នកភ្លេង កូរ​គ្នា​ម្តងម្នាក់​ទេ តែ​សុំ​សរសើរ​ក្រុម​ភ្លេង​លេង​តាម​ម៉ា​អេ​ម​, មើល​វី​ឌី​អូ​នេះហើយ​អារម្មណ៍​ស្រស់ស្រាយ​ណាស់​»៕ ដោយ​៖ លឹម ហុង​

spot_img
×