Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ស៊ែរ​ម្នាក់​មួយ​ផង​! មាន​បងប្អូន​ណា​ស្គាល់​លេខ​ក្មួយ​ស្រី យ៉ង់ ស្រី​នី​ត នាយ​ពាក់​មី ប្រកាស​ស្វែងរក​ដើម្បី​….

​ប្រិយមិត្ត និង​មហាជន បានទទួល​ជ្រាប​រួចហើយ ពី​ក្មេងស្រី​ម្នាក់​ឈ្មោះ យ៉ង់ ស្រី​នី​ត រស់នៅក្នុង​ខេត្តមណ្ឌលគិរី ដែល​ពេលនេះ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង តាមរយៈ រូប​សម្រស់​ស្អាត​ប្លែក មាន​ទម្រង់​មុខ​ប្រៀប​ដូច​តារា ឥណ្ឌា និង​សមត្ថភាព​របស់​ប្អូនស្រី ក៏​អាច​ច្រៀង​បាន​យ៉ាង​ពីរោះ ថែម​ទៀតផង​។​

​យ៉ាងណាមិញ ក្រោយពី បានឃើញ ក្មេងស្រី សម្បុរ ខ្មៅ ស្រអែម រូបនេះ ដែលមាន​រូបឆោម​ស្រស់​សោភា ប្លែក​គួរ​ឲ្យ​ចាប់អារម្មណ៍ ជាហេតុ​ធ្វើ​ឲ្យ​មហាជន​បានបង្ហាញ​ការពេញចិត្ត និង​សរសើរ​ដល់​នាង​គ្រប់ៗ​គ្នា​ថា ៖ « ស្អាត ខ្លាំងណាស់ ទម្រង់​មុខ​ដូច​បវរកញ្ញា , ឈាម​ខ្មែរ​ដើម !! មើល​តែ​ច្រមុះ​ទេ​អ្នក​មណ្ឌលគិរី រតនគិរី ច្រមុះ​ស្អាតៗ​ណាស់ ! » ។​

​តែ​យ៉ាងណា ដោយ​ឃើញ​ស្ថាន​សភាព​របស់​ក្មេងស្រី​រូបនេះ ហាក់​ក្រលំបាក​ខ្លាំង ខណៈ​ដើរ​លក់​ចេកឆាប​ស្ថិតក្នុង​សម្លៀកបំពាក់​ចាស់ និង​សក់​សំពីងសំពោង​ដ៏​គួរ​ឲ្យ​អាណិត បងប្រុស​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bouy Meng Hong ក៏មាន​បំណង​ចង់​ជួយផ្តល់​ការងារ​ឲ្យ​នាង​បានធ្វើ និង​ទទួលបាន​ប្រាក់ខែ​៣​ខែ​ដំបូង 200$ ។ ប៉ុន្តែ ប្រហែល​គួរ​ឲ្យ​សោកស្តាយ ព្រោះថា ពេលនេះ​ប្អូនស្រី យ៉ង់ ស្រី​នី​ត ដែល​ឆ្នាំនេះ​មាន​អាយុ​១១​ឆ្នាំ កំពុង​សិក្សា​ថ្នាក់​ទី​៥ ហេតុនេះ ប្រហែលជា​ប្អូនស្រី​ពុំ​អាច​តប​តាម​ការជួយជ្រោមជ្រែងរ​បស់​សប្បុរសជន​ខាង​លើ​បានទេ​។​

​ដោយឡែក នាយ ពាក់​មី ឯណេះ ក៏បាន​ប្រកាស​សួររក​លេខ​ទូរស័ព្ទ​របស់​ក្មួយ​ស្រី ក្នុង​បំណង​ហៅ​គាត់​មក​សម្តែង ដោយ​លោក​បាន​បង្ហោះ​សារ​យ៉ាងខ្លី​ថា​៖ «​មាន​បង​ប្ពូ​ន​ណា​ស្គាល់​លេខ ក្មួយ​ស្រី​ម្នាក់នេះ​អត់ ខ្ញុំ​ចង់​ហៅ​គាត់​ថត​»​។ បន្ទាប់មក នាយ ពាក់​មី ក៏បាន​ប្រាប់​តាម​ខ​មិន​ឲ្យ​ដឹង​ទៀតថា​៖ «​អគុណ បងប្អូន​នឹង​ឃើញ​គាត់​សំដែង​ឆាប់ៗ​នេះ ដើម្បី​ឲ្យ​គាត់​បាន​ថវិកា​ខ្លះ និង​អោយ​គាត់​បាន​ចូល​សិល្បៈ​តាម​បំណងប្រាថ្នា​របស់គាត់ គាត់​នឹងមាន​ទីផ្សារ​បន្តទៅ​មុខ​ទៀត តាមរយៈ​ផលិតកម្ម​ផ្សេងៗ​ហៅ​គាត់​»​។​

​ជាមួយគ្នានេះ​ផងដែរ មហាជន​ក៏បាន​សម្តែង​នូវ​ក្តី​ត្រេកអរ​ជំនួស​ជាខ្លាំង និង​ក៏បាន​កោតសរសើរ​នូវ​ទឹកចិត្ត​ដ៏​ល្អ​របស់​នាយ ពាក់​មី ថា​៖ «​គាំទ្រ​ប្រូ​, អរគុណ​ដល់​ទឹកចិត្ត​បងប្រុស​ណាស់​ដែល​បានផ្ដល់​ឱកាស​ឲ្យ​គាត់​បានធ្វើ​នូវ​អ្វីដែល​គាត់​ស្រឡាញ់​, អរគុណ​លោកពូ​ណាស់ ខ្ញុំ​នឹង​ចាំ​គាំទ្រ​រហូត​, បង​ពាក់​មី​កុំ​យូរពេក ចង់ឃើញ​គាត់​សម្តែង​ខ្លាំងណាស់​!!»៕ ដោយ​៖ លឹម ហុង​

×