Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ជា សិរី​៖ នឹង​ថ្លែង​សន្ទរកថា​គន្លឹះ ស្ដីពី “​ការវិវត្ត​នៃ​តួនាទី​របស់​ធនាគារកណ្ដាល ទាក់ទង​ទៅនឹង​រូបិយវត្ថុ ទិន្នន័យ សន្តិសុខ​បច្ចេកវិទ្យា និង​ការត្រួតពិនិត្យ ក្នុង​សន្និសីទ​ស្តីពី ធនាគារកណ្តាល​នា​អនាគត​

spot_img

​ភ្នំពេញ​៖ លោកស្រី ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​សន្និសីទ​ស្តីពី ធនាគារកណ្តាល​នា​អនាគត “Central Bank of the Future” ត្រូវ​នឹង​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១២​និង​១០​នាទី អធ្រាត្រ ម៉ោង​នៅ​កម្ពុជា​។

​សន្និសីទ​ស្តីពី ធនាគារកណ្តាល​នា​អនាគត “Central Bank of the Future រៀបចំឡើង​ដោយ ធនាគារកណ្ដាល San Francisco និង​សាកលវិទ្យាល័យ​ផ្នែក​ហិរញ្ញវត្ថុ ច្បាប់ និង​គោលនយោបាយ​នៃ​មជ្ឈមណ្ឌល Michigan និង​គាំទ្រ​ដោយ​មូលនិធិ Bill & Melinda Gates នៅ​ត្រូវ​នឹង​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ៩​និង​១០ នាទី​ព្រឹក ម៉ោង​នៅ​រដ្ឋ San Francisco សហរដ្ឋ​អាម​រិ​ក​។​
​កម្មវិធី​នេះ​នឹងធ្វើ​ឡើង​តាម​ប្រព័ន្ធ​អន​ឡាញ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ធនាគារកណ្ដាល​មួយចំនួន​លើ​សកលលោក សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ​ល្បីៗ អ្នកស្រាវជ្រាវ អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​មូលនិធិ​នានា​ជាច្រើន​ទៀត​។

​កម្មវិធី​នេះ​នឹង​ផ្តល់​ជា​វេទិកា​ដើម្បី​ពិភាក្សា​និង​ផ្លាស់ប្ដូរ​យោបល់​រវាង​វាគ្មិន​ល្បីៗ ក្នុងការ​រិះរក​វិធី​ដែល​ធនាគារកណ្ដាល អាចបង្កើត​នូវ​បរិ​យាប​ន្ន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ពិនិត្យ​លើ​ប្រធានបទ “​តើ​មុខងារ​ទាំង​៣ របស់​ធនាគារកណ្ដាល​អាច​វិ​វត្ត​យ៉ាងដូចម្ដេច ដើម្បី​បង្កើត​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យាប​ន្ន​?”​។ នៅក្នុង​ឱកាស​នោះដែរ លោកស្រី ជា សិរី នឹង​ថ្លែង​សន្ទរកថា​គន្លឹះ ស្ដីពី “​ការវិវត្ត​នៃ​តួនាទី​របស់​ធនាគារកណ្ដាល ទាក់ទង​ទៅនឹង​រូបិយវត្ថុ ទិន្នន័យ សន្តិសុខ​បច្ចេកវិទ្យា និង​ការត្រួតពិនិត្យ​”៕
​ដោយ​៖CEN

spot_img
×