Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួម​ត្រេកអរ​ផង​! ពលករ​ខ្មែរ​ម្នាក់​ធ្វើការ​នៅ​ថៃ ត្រូវ​ឆ្នោតជាតិ​ថៃ​រង្វាន់​ធំ​ទី​១ បាន​លុយ​រហូតដល់​ទៅ​…

spot_img

​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ត្រេកអរ​ជំនួស​ជាខ្លាំង ក្រោយពី​បានឃើញ​ស្ត្រី​ជា​ពលករ​ខ្មែរម្នាក់​ជា​អ្នក​ខេត្តបាត់ដំបង មានសំណាង​ត្រូវ​រង្វាន់​ធំ​ពី​ឆ្នោតជាតិ​ថៃ នូវ​ទឹកប្រាក់​ចំនួន ១២ លាន​បាត (​ស្មើនឹង​ប្រមាណ ៣៩៧ ៦២០ ដុល្លារ​) ឯណោះ​។​

​ដំណឹង​ដ៏​រំភើប​រីករាយ​នេះ ត្រូវបាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ទឹកចិត្ត ពលករ ឆ្លងដែន​» បាន​បង្ហោះ​រូបភាព និង​អម​សារ​អបអរសាទរ​ថា​៖ «​ជួយ​ត្រេកអរ​ផង ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​ត្រូវ​ឆ្នោត​ថៃ​រង្វាន់​ទីមួយ​បាន​លុយ​12​លាន​បាត (​អំពីខ្ញុំ ទឹកចិត្ត ពលករ ឆ្លងដែន​) 16-11-2020»​។​

​ដោយឡែក គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Rea Trey ក៏បាន​បង្ហោះ​សារ​រំភើប​ជំនួស​ដែរ​ថា​៖ «​ត្រេកអរ​ជំនួស​បងស្រី​យើង​គាត់​ត្រូវ​រង្វាន់​ទី​1​បាន​2​សន្លឹក បាន​លុយ​12​លាន​បាត​ម្តងនេះ​បង លើក​ក្រោយ​អូន​សុំ​ម្តងណា​»​។​

​ក្រោយពី​បានឃើញ​បែបនេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​ចូល​ខ​មិន​សម្តែង​ការ​ត្រេកអរ និង​រំភើបចិត្ត​ជំនួស​បងស្រី​ខាងលើ​ជាខ្លាំង​ថា​៖ «​ចូលរួម​ត្រេកអរ​ផង​, សំណាង​ណាស់​ចែ ខ្ញុំ​ជួយ​ត្រេកអរ​ផង តែ​ប៉ុណ្ណឹង​ផុត​ក្រ​ហើយ​»​។ រីឯ​អ្នកខ្លះ​ទៀតថា «​ខ្ញុំ​ខុស​មួយ​លេខ​ឆ្នោតជាតិ មក​ត្រូវ​ឆ្នោត​កត់​វិញ 661=150×150​វិញ​»​។

​តែ​យ៉ាងណា យើង​មិន​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ទាំងអស់គ្នា ចូលរួម​ផ្សង​ចាក់​ឆ្នោត​នោះទេ ព្រោះថា នេះ​ត្រូវ​ចាត់ទុកជា​ល្បែង​ញៀន​មួយ ដែល​អ្នកខ្លះ​ត្រូវអស់​ទ្រព្យសម្បត្តិ​លក់​កេរ្តិ៍​អាករ ផ្ទះសម្បែង និង​សូម្បី​រត់ចោលស្រុក ក៏​ដោយសារតែ​ឆ្នោត​នេះ​ផងដែរ (​ជាការ​ពិត​)៕ ដោយ​៖ លឹម ហុង​

spot_img
×