Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹងនិងលើកកម្ពស់សមត្ថភាពសាធារណៈគ្រប់ថ្នាក់លើផែនការយុទ្ធសាស្ត្រ​ ស៊ីម៉ាក់ក្រោយឆ្នាំ២០២៥

ភ្នំពេញ ៖ នៅស្នាក់ទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិជប៉ុន(JICA)ភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៤ខែកុម្ភៈ ឆ្នាំ២០១៨​លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានដឹកនាំការធ្វើvideo conference ជាមួយអគ្គនាយកនៃផ្នែកគំរោងសន្តិភាពនៃស្នាក់ការធំJICA នៅទីក្រុងតូក្យូ​ (តូក្យូ-​ ភ្នំពេញ​ វិលវិញមិនឆ្ងាយ​)​ ពិភាក្សាលើការរៀបចំផែនការយុទ្ធសាស្ត្រ​ ស៊ីម៉ាក់ក្រោយឆ្នាំ២០២៥។

លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា នេះជាការគិតគូរយុទ្ធសាស្ត្រស្របតាមតម្រូវការរបស់ប្រជាជននិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល​លើសកម្មភាពកំចាត់មីន។ តម្រូវការទាំងក្នុងឆាកជាតិនិងឆាកអន្តរជាតិ​ ដែលចាំបាច់ត្រូវតែពង្រឹងសមត្ថភាពស្ថាប័នជាតិ​ បន្តដោះស្រាយវិបតិ្ត​ និងចែករំលែកពិសោធន៍ជាមួយជាតិសាសន៍ដទៃ។

លោកបានមានប្រសាសន៍ថា បើផ្អែកលើគោលនយោបាយ​ ការកសាងនិងការការពារមាតុភូមិ​ ២០១៨-២០២៣​ ឃើញថា​”​ពង្រឹងរដ្ឋបាលសាធារណៈ​ ជារដ្ឋបាលរបស់ប្រជាជន​ និងបម្រើផលប្រយោជន៍ប្រជាជន”​ ដើម្បីសម្រេចគោលដៅនេះ​ រាជរដ្ឋាភិបាលបន្តពង្រឹងរដ្ឋបាលសាធារណៈទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ​ ជារដ្ឋបាលទំនើប​ ស្អាតស្អំ​និងមានគុណភាព​ ដើម្បីបំរើប្រជាជននិងផលប្រយោជន៍សាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់។ ពង្រឹងនិងលើកកម្ពស់សមត្ថភាពសាធារណៈគ្រប់ថ្នាក់​ ដោយធ្វើការពិនិត្យ​ កែលំអររចនាសម្ពន្ធ័​ តួរនាទី​ ភារកិច្ច​ ចំនួនក្របខ័ណ្ឌតា​មស្ថាប័ននីមួយៗ ឆ្លើយតបជាមួយតម្រូវការនៃការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។ ដូចនេះការគិតគូរ​ រចនាយុទ្ធសាស្ត្ររបស់ស៊ីម៉ាក់ត្រូវតែដើរទន្ទឹមគ្នានេះដែរ”៕ ដោយ៖បញ្ញាស័ក្តិ

×