រូបភាពប៉ុន្មានសន្លឹកក្នុងទម្រង់ស្តាយផ្សេងៗគ្នា របស់ក្មេងប្រុសអាយុជាង ២ ឆ្នាំ ម្នាក់ បានកំពុងទទួលការចាប់អារម្មណ៍ និងលាន់មាត់ភ្ញាក់ផ្អើលគ្រប់ៗគ្នាតែម្តង ក្រោយពីបានឃើញក្មេងប្រុសដែលមានរូបរាងម៉ាប់ៗគួរក្នាញ់រូបនេះ ស្ថិតក្នុងឯកសណ្ឋានប៉ូលិស ដែលមើលទៅពិតជាសមសួនខ្លាំងណាស់ ពោលគឺមិនចាញ់ពូៗ អ៊ុំៗសមត្ថកិច្ចយើងប៉ុន្មាននោះទេ។
នេះបើយោងតាមទំព័រហ្វេសប៊ុកឈ្មោះ Police Unique បានភ្ជាប់សារថា៖ «ឃ្យូតណាស់កូនប្រុសមាសម្តាយស្រឡាញ់ទេបងប្អូន? ជូនពរឲ្យកូនមានសុខភាពល្អ និងសំណាងល្អពេញមួយជីវិតណា»។
ជាមួយគ្នានេះផងដែរ ឃើញថាមានអ្នកលេងហ្វេសប៊ុកយ៉ាងច្រើនបានចូលមកខមិនព្រោងព្រាតថា៖ «សូមគោរពលោកឧត្តមសេនីយ៍ត្រី!, សង្ហារ និងគួរឲ្យស្រឡាញ់ណាស់!, ភ្នែកលឹបថ្ពាល់ធំដូចណាស់, សម្លៀកបំពាក់សមជាមួយនឹងក្បាលពោះដល់ហើយនៀក»។ រីឯស្ត្រីជាម្តាយខ្លះទៀត ព្រោះតែពេញចិត្តពេកក៏បានសួរថា៖ «ស្រឡាញ់ឈុតកូនក្មេងចឹង នៅណាមានលក់បង?»៕ ដោយ៖ លឹម ហុង