Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​សហភាព​អឺរ៉ុប​ពង្រឹង​ពាណិជ្ជកម្ម​-​វិនិយោគ​ទ្វេភាគី ដើម្បី​ស្តារ​សេដ្ឋកិច្ច​បង្កដោយ​វិបត្តិ​កូ​វី​-១៩

​ភ្នំពេញ​៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​ក្រុមការងារ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ លោក ប៉េ​ត្រូ​ស ស៊ូ​ម៉េ​លី​ស (Petros Sourmelis) ប្រធាន​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​វិច្ឆិកា​នេះ​។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​ពិភាក្សា​ត្រៀម​សម្រាប់​កិច្ចប្រជុំ​របស់​អនុគណៈកម្មាធិការ​ស្តីពី​ពាណិជ្ជកម្ម​និង​វិនិយោគ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​សហភាព​អឺ​រុ​ប​លើក​ទី​១១ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦-២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេអូ​។

​លោក​រដ្ឋលេខាធិការ​បា​ន​ធ្វើ​បច្ចុប្បន្នភាព​ស្តីពី​កំណើន​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប និង​បានលើកឡើង​ពី​ផលប៉ះពាល់​នៃ​វិបត្តិ​កូ​វីដ​-១៩ លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។ កិច្ចពិភាក្សា​នេះ​ក៏បាន​ផ្លាស់ប្តូរ​បច្ចុប្បន្នភាព​ស្តី​ពី​វិធានការ​ក្នុងការ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​បរិបទ​កូ​វីដ​-១៩ ការធ្វើ​វិសោធនកម្ម​ច្បាប់​កម្ពុជា​ទាក់ទង​នឹង​ពាណិជ្ជកម្ម​និង​វិនិយោគ ការចរចា​របស់​កម្ពុ​ជា​ក្នុង​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​និង​ពហុភាគី ការវិវត្ត​នៃ​របៀបវារៈ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ផលប៉ះពាល់​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​-​វៀតណាម​លើ​កម្ពុជា​។​

​លោក​ក៏បាន​ថ្លែង​ពី ដំណើរ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អឺរ៉ុប និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន ពិសេស​ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ថៃ ព្រមទាំង​បញ្ហា​មួយចំនួនទៀត ដែល​នឹងត្រូវ​លើក​យកមក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​របស់​អនុគណៈកម្មាធិការ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​នេះ​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក​រដ្ឋលេខាធិការ​ក៏បាន​ពន្យល់ថា ផលប៉ះពាល់​កើតចេញពី​វិបត្តិ​កូ​វីដ​-១៩ បានធ្វើ​
​ឱ្យ​ការបញ្ជាទិញ​ពី​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​មានការ​ថយចុះ ដោយសារ​ការបិទ​ទីផ្សារ​ក្នុងស្រុក និង​ការកាត់បន្ថយ​ការប្រើប្រាស់​ក្នុងស្រុក​៕
​ដោយ​៖CEN

×