ប្រធានាធិបតីអាហ្រ្វិចខាងត្បូង Jacob Zuma បានចុះចេញពីតំណែង ក្រោយពេលរងសម្ពាធយ៉ាងខ្លាំងពីគណបក្សរបស់លោក។ នេះបើតាមការចេញផ្សាយរបស់ BBC នៅរសៀលថ្ងៃនេះ។
នៅក្នុងការថ្លែងតាមទូរទស្សន៏ លោក បាននិយាយថា លោកចុះចេញពីតំណែងភ្លាម ប៉ុន្តែលោកមិនយល់ស្របជាមួយនឹងការសំរេចចិត្តរបស់គណបក្សសភាជាតិអាហ្រ្វិច (ANC)។
លោក Zuma វ័យ ៧៥ឆ្នាំ បានទទួលរងសម្ពាធយ៉ាងខ្លាំង ហើយគណបក្សរបស់លោកបានស្នើឲ្យលោកចុះចេញពីតំណែងដើម្បីផ្តល់ឱកាសដល់អនុប្រធានាធិបតី Cyril Ramaphosa ធ្វើជាមេដឹកនាំថ្មី។
លោក ដែលបានកាន់តំណែងតាំងពីឆ្នាំ ២០០៩មក បានរកការចោទប្រកាន់ពីបទពុករលួយជាច្រើនករណី៕ សុភ័ក្ត្រ