Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ស្វា​ធំ​១​ក្បាល មាន​ម្រាមដៃ​ដូច​មនុស្ស និង DNA សុទ្ធ​នឹង​មនុស្ស ៩៩%

spot_img

​ថ្មីៗ​នេះ អ្នកប្រើប្រាស់​អ៊ីនធឺណិត ពិតជា​មានការ​ភ្ញាក់ផ្អើល និង​ស្រឡាំងកាំង​ជាខ្លាំង ខណៈ​ឃើញ​ម្រាមដៃ​ស្វា​ហ្គោ​រី​ឡា​អាយុ ៦ ឆ្នាំ ១​ក្បាល មើល​ទៅដល់​ម្រាមដៃ​មនុស្ស​យ៉ាង​ស្រស់ស្អាត​។ ហើយជាមួយគ្នា​នេះ​ផងដែរ ក៏​ត្រូវបាន​អ្នកជំនាញ​និយាយថា ដោយសារតែ​លក្ខខណ្ឌ​អាល់​កា​ឡាំង បាន​បណ្តាល​ឲ្យ​ស្បែក​ខ្លះ​របស់​ស្វា​នេះ ប្រែ​ទៅជា​ស ហើយ​លទ្ធផល DNA គឺ​សុទ្ធ​ទៅនឹង​មនុស្ស ៩៥ ទៅ ៩៩%​។​

​ស្វា​ធំ​ញី​១​ក្បាល​នេះ​មានឈ្មោះ Anaka អាយុ ៦ ទៅ ៧ ឆ្នាំ ហើយ​បច្ចុប្បន្ន វា​កំពុង​រស់នៅក្នុង​សួនសត្វ​អា​ត្ល​ង់​តា​។ ប៉ុន្តែ ស្វា​ញី​នេះ​ស្រាប់តែ​លេចឡើង​ម្រាមដៃ​ចំនួន ៣ ប្រែ​ជាស ហើយ​មើលទៅ​មាន​ទម្រង់​ដូច​ម្រាមដៃ​មនុស្ស​អ៊ីចឹង​។​

​ហ្គោ​រី​ឡា គឺជា​ប្រភេទ​សត្វ​ស្វា​ដែលមាន​រូបរាងកាយ​ស្រដៀង​ទៅនឹង​មនុស្ស​បំផុត បន្ទាប់ពី​សត្វ​សត្វ​ស្វា​ឪ និង​ស្វា​បូ​នូ​បូស​។ ហើយ​តាមរយៈ​ការធ្វើ DNA រកឃើញថា វា​ស្រដៀង​ទៅនឹង​មនុស្ស ៩៥ ទៅ ៩៩%​។​

​ហ្គោ​រី​ឡា គឺ​ស្ថិត​ក្នុងចំណោម​សត្វ​ស្វា​ធំៗ ដែល​នៅតែមាន​ជីវិត​ដល់​សព្វ​ថ្ងៃ​។ ហើយ​ជាស​ត្វ​ស្វា​ដ៏​ធំ​បំផុត នៅក្នុង​ពិភពលោក ដែលមាន​ដើមកំណើត​នៅ​ភាគ​កណ្តាល​នៃ​ទ្វីបអាហ្វ្រិក​។​

​វា​ក៏​ជា​ប្រភេទ​សត្វ​ស្វា​រស់នៅ​ជា​លក្ខណៈ​សង្គម និង​រស់នៅ​ផ្តុំ​ជា​ហ្វូង ប៉ុន្តែ ហ្វូង​ទាំងមូល​គឺមាន​មេដឹកនាំ​ពេញវ័យ​តែមួយគត់​។ ស្វា​ហ្គោ​រី​ឡា​ពេញវ័យ គឺ​អាចមាន​កម្ពស់ ១៨០ សង់ទីម៉ែត្រ ហើយ​វា​ឈរ​ត្រង់​ដោយ​ប្រើ​ជើង​២​ដូច​មនុស្ស​ដែរ​។ ប៉ុន្តែ អ្វីដែល​អស្ចារ្យ​នោះ គឺ​ពួកវា​មាន​សាច់ដុំ​ធំៗ ដែល​មានន័យថា ពួកវា​មាន​កម្លាំង​ខ្លាំង​ជាង​មនុស្ស ៦ ដង ឯណោះ និង​អាច​រស់នៅ​ដល់​អាយុ ៤០ ឆ្នាំ​៕ ដោយ​៖ លឹម ហុង​

spot_img
×