Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ប្តី​ណា​កាត់​ចិត្តបាន​ទៅ​! ឆែក​ទូរស័ព្ទ​ភរិយា ក៏​រកឃើញ​សំណេរ Note ចុងក្រោយ​របស់​នាង អាន​ហើយ​ទប់ទឹក​ភ្នែក​ពុំជា​ប់​ទេ​…

​ដូចដែល​ប្រិយមិត្ត​មួយចំនួនធំ បានទទួល​ជ្រាប និង​ក៏ដូចជា​សម្តែង​នូវ​ក្តី​ក្តុកក្តួល​រំជួលចិត្ត​រួចហើយ ចំពោះ​នារី​ម្នាក់​ឈ្មោះ សុខ​ណាត ដា​រ៉ា​ស៊ីណា អាយុ ២៥ ឆ្នាំ បានទទួល​មរណភាព​ទាំង​នៅ​វ័យក្មេង ចោល​ប្តី និង​កូន​ដែល​ទើបនឹង​កើត ដោយសារតែ​ជំងឺ​បេះដូង​ធ្វើទុក្ខ​ធ្ងន់ធ្ងរ នៅក្នុង​អំឡុង​សម្រាល ប៉ុន្តែ កូន​របស់​នាង​ត្រូវបាន​គ្រូពេទ្យ​ពុំ​ជួយសង្គ្រោះ​ដោយ​សុ​វ​តិ្ថ​ភាព ដោយឡែក​រូបនាង​ត្រូវ​លាចាក​លោក​ទៅវិញ ទាំង​ពុំទាន់​បានឃើញ​មុខមាត់​កូន​គ្មាន​ថ្ងៃ​វិលត្រឡប់​។​

​ទន្ទឹមនឹង​ទុក្ខ​ដ៏​ក្រៀមក្រំ​ដែល​ពុំ​អាច​កាត់​ចិត្តបាន​នេះ​ផងដែរ បុរស​ជា​ប្តី​ដែល​មហាជន​ចាត់ទុកថា​ជា​ប្តី​ដ៏​ល្អ​កម្រ​រក ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sothon Huot ក៏បាន​បង្ហោះ​សារ​ដ៏​សែន​ឈឺចាប់​ខ្លោចផ្សារ​ជា​បន្តបន្ទាប់​រាប់មិនអស់ ដោយបាន​បង្ហាញ​ពី​ទំហំ​នៃ​សេចក្តីស្រឡាញ់​ចំពោះ​ភរិយា​ឥត​គណនា ព្រោះ​កាល​នៅ​ជុំ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា គាត់​បាន​មើលថែ និង​យកចិត្ត​ទុក​ចំពោះ​នាង​គ្រប់ពេលវេលា ពោលគឺ​ចាប់តាំងពី​ពេល​ផ្តើម​ជា​សង្សារ រហូត​ក្លាយជា​ប្តី​ប្រពន្ធ ដោយ​សង្ឃឹមថានឹង​អាច​រួមរស់​ជាមួយគ្នា​អស់​មួយជីវិត ប៉ុន្តែ ដោយសារ​ព្រហ្ម​លិខិត​ឥត​មេត្តា បាន​ពង្រាត់​គូស្នេហ៍​ដ៏​ស្ម័គ្រស្មោះ​នេះ ឲ្យ​ឃ្លាតឆ្ងាយ​គ្នា​គ្មាន​ថ្ងៃ​បាន​ជួប​ទៀតឡើយ​។​

​ដោយឡែក កាលពីពេល​ថ្មីៗ​នេះ ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ បុរស​ជា​ប្តី​ខាងលើ ក៏បាន​ឆែក​មើល​ទូរស័ព្ទ​របស់​ភរិយា និង​រកឃើញ​នូវ​សំណេរ Note ចុងក្រោយ ដោយ​នាង​បាន​សរសេរ​រៀបរាប់​យ៉ាង​វែង​អន្លាយ​បង្ហាញ​ពី​គុណសម្បត្តិ​ដ៏​ធំធេង​របស់​ស្វាមី​មកលើ​ខ្លួន ដែល​អាន​ហើយ ធ្វើ​ឲ្យ​គាត់​រឹតតែ​ក្តុកក្តួល និង​អាឡោះអាឡៃ​កាន់តែខ្លាំង​។​

​ក្នុង​សំណេរ Note នោះ ដែល​នាង​បាន​សរសេរ​កាលពី​វេលា​ម៉ោង ៧ និង​០៣ នាទី យប់​ពី​ថ្ងៃទី​២៦ ខែ​មិនា ឆ្នាំ​២០១៩ កន្លងទៅ មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​បង​សម្លាញ់​អូន​អរគុណ​បង​គ្រប់យ៉ាង ដែល​បង​បំពេញ​តួនាទី​ជា​ប្ដី​ល្អ មិនដែល​ជិនណាយ បង​ល្អ​ហួស​ពី​អ្វីដែល​មនុស្ស​ស្រី​ប្រាថ្នា​ហើយ បង​ល្អ​ពេក​ហើយ​សម្រាប់​អូន​ដែលជា​មនុស្ស​ធម្មតា​ម្នាក់ បង​ធ្វើបាន​គ្រប់យ៉ាង បង​តែងតែ​លះបង់​ក្ដី​សុខរ​បស់បង​គ្រប់យ៉ាង ដើម្បី​តែ​នារី​ម្នាក់នេះ អូន​ពេលខ្លះ​ចង់​ពិបាកចិត្ត​វិញ អូន​និយាយ​មែន បងអាច​ដឹង​ពី​ទុក្ខ​ធុរៈ​អូន​គ្រប់យ៉ាង បង​តែងតែ​ស្ដាប់​អូន ធ្វើតាម​អូន​ស្ទើរតែ​គ្រប់ការ​ស្នើសុំ អូន​ពិតជា​អរគុណ​ខ្លាំងណាស់ ដែល​មិនដែល​នឹកស្មានថា បាន​ជួប​បុរស​បែបនេះ​ទេ បើ​អូន​មិនបាន​ជួប​បង​ទេ អូន​ប្រហែល​មិន​ខុសពី​នារី​ដទៃ​ទេ ដែល​គិតថា​លើ​លោក​នេះ គ្មាន​មនុស្ស​ប្រុស​ល្អ ឬ​ស្មោះ​ឡើយ តែ​អ្វីដែល​អូន​បាន​ជួប​នោះ​វា​ល្អ​អស្ចារ្យ​ពេក ទាំង​ស្អាត សង្ហារ​ដូច​តារា ទាំង​ជា​ប្ដី​ដ៏​សែន​ល្អ កម្រ​បាន​ជួប អូន​សង្ស័យ​អូន​បាន​សាង​បុណ្យ​អ្វីមួយ​ពី​ជាតិ​មុន​ហើយ ទើប​ជាតិ​នេះ​មាន​វាសនា​ល្អ​បែបនេះ មិន​ត្រឹមតែ​ប៉ុណ្ណឹង គឺ​បង​ជា​គ្រួសារ​ក្នុងស្ថានភាព​ដែលមាន​ជីវិត​ល្អ​ផងដែរ សរុបមក​អូន​សំណាង​ខ្លាំងណាស់ អូន​សរសេរ​ពាក្យ​ទាំងអស់នេះ​សុទ្ធតែជា​ពាក្យ​ក្នុង​ចិត្ត អូន​ស្រឡាញ់​បង​ខ្លាំង​បំផុត មនុស្ស​ល្អ​»​។​

​ភ្ជាប់​ជាមួយ​សំណេរ​នោះ​ផងដែរ បុរស​ជា​ប្តី​ក៏បាន​ពោល​ពាក្យ​យ៉ាង​ក្តុកក្តួល​បន្ថែមថា​៖ «Note ចុងក្រោយ​របស់​អូន បង​បើក​ទូរស័ព្ទ​អូន​មក​ក៏​ឃើញ យក​អូន​ទៅ​គឺ​ស្មើនឹង​យកក្តី​សុខ​ដែល​បង​មាន​ទៅជា​មួយ​ចឹ​ង គ្រប់យ៉ាង​ក្នុង​លោក​នេះ​នេះ​ពិតជា​ហួសហេតុ​ពេក​ហើយ ប្រពន្ធ​ជាទី​ស្រឡាញ់ Soknath Darasina»៕ ដោយ​៖ លឹម ហុង​

×