ភ្នំពេញ៖ លោក RICHARD W. DAVIDSON ដែលជាអ្នកជំនាញ និងជាអ្នកដឹកនាំក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកជាង ៣០ ឆ្នាំ ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century 21 Cambodia
ស្ថាបនិកក្រុមហ៊ុន Century 21 Cambodia ទទួលស្វាគមន៍យ៉ាងកក់ក្តៅ អតីតប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Century 21 Real Estate នៃសហរដ្ឋអាមេរិក (នៃការិយាល័យកណ្តាលដ៏ធំ) ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រ និងធ្វើឲ្យក្រុមហ៊ុនរីកចម្រើនទូទាំងតំបន់អាស៊ីអាគ្នេយ៍
ស្ថាបនិកក្រុមហ៊ុន CENTURY 21 Cambodia លោក គុយ វ៉ាត បានប្រកាសនៅថ្ងៃនេះ សម្រេចតែងតាំងលោក Richard W. Davidson ជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន CENTURY 21 Cambodia ដើម្បីឆ្លើយតបនឹងគោលដៅ និងចក្ខុវិស័យ ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនអចលនទ្រព្យលេខមួយនៅកម្ពុជា និងនៅទូទាំងអាស៊ីអាគ្នេយ៍។
លោក Davidson ធ្លាប់បានបម្រើការងារជាប្រធាន និងជានាយកប្រតិបត្តិឱ្យក្រុមហ៊ុនអចលនទ្រព្យ Century 21 Real Estate LLC (នៃការិយាល័យកណ្តាលដ៏ធំ) ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក មានមូលដ្ឋាននៅអាមេរិក។ នៅ Century 21 Cambodia លោកមានភារកិច្ចអភិវឌ្ឍន៍ និងអនុវត្តយុទ្ធសាស្ត្រនានា ដើម្បីពង្រីកទីផ្សារអចលនទ្រព្យបន្ថែម និងពង្រីកវត្តមានរបស់ក្រុមហ៊ុននៅ ក្នុងប្រទេសកម្ពុជា និងទីផ្សារកំពុងរីកចម្រើនផ្សេងៗទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក Davidson ដែលនឹងចាប់ផ្តើមកាន់តួនាទីថ្មី ចាប់ពីឆ្នាំ ២០២០ នេះ បានបំពេញតួនាទីក្នុងការគ្រប់គ្រងការលូតលាស់ នៃយីហោ CENTURY 21® ក៏ដូចជាមានតួនាទី ជាប្រធានក្រុមហ៊ុន CENTURY 21 Everest Realty Group នៅរដ្ឋ Utah សហរដ្ឋអាមេរិក។ នៅទីនោះ លោកបានដឹកនាំឲ្យមានការច្របាច់បញ្ចូលគ្នា រវាងក្រុមហ៊ុន CENTURY 21 Everest Realty Group និងក្រុមហ៊ុន Troop Real Estate នៅរដ្ឋកាលីហ្វញ៉ា ដែលជាកំណត់ត្រា នៃការបញ្ចូលគ្នាធំជាងគេបំផុតមិនធ្លាប់មាន ក្នុងចំណោមបណ្តាញសមាជិកក្រុមហ៊ុន Century 21។
លោក គុយ វ៉ាត និងអ្នកស្រី ហ្គ្រេស រចនី ដែលជាសហ-ស្ថាបនិកក្រុមហ៊ុន Century 21 Cambodia បានលើកឡើង នៅក្នុងសេចក្តីថ្លែងការរួមមួយថា៖«ការប្រកាសពីការតែងតាំងប្រធានក្រុមប្រឹក្សាភិបាលថ្មីនៅថ្ងៃនេះ បង្ហាញពីការវិវត្តមួយជំហ៊ានទៀត ដែលឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តដ៏មុះមុតរបស់យើង ដោយមិនត្រឹមមានគោលដៅ ក្លាយជាក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការតាំងចិត្ត ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ លោក Davidson គឺជាអ្នកកាច់ចង្កូតដ៏សំខាន់ នៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យ នៃយីហោ CENTURY 21 ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ តាមរយៈការជួយត្រួសត្រាយផ្លូវរបស់លោក និងចំណេះដឹងជ្រៅជ្រះរបស់គាត់ ពីការតភ្ជាប់រវាងយើង ទៅអតិថិជន និងទៅកាន់ទីផ្សារ ដែលយើងមានគម្រោងទៅដល់នាពេលខាងមុខ សមាជិកក្រុមប្រឹក្សាភិបាល មានទំនុកចិត្តខ្ពស់ថា គោលដៅរបស់យើង នឹងក្លាយជាការពិត ហើយភ្នាក់ងាររបស់យើង ព្រមទាំងអតិថិជន ដែលជាម្ចាស់ផ្ទះ និងអតិថិជនអ្នកលក់ នឹងបានផលប្រយោជន៍ពីភាពជោគជ័យរួមរបស់យើង»។
លោក Davidson ធ្លាប់ផ្តល់ជាយុទ្ធសាស្ត្រ និងប្រឹក្សាយោបល់ដល់ក្រុមហ៊ុន CENTURY 21 Cambodia រយៈពេល ៣ ឆ្នាំពេញមកហើយ តាមរយៈយីហោក្រុមហ៊ុន CENTURY 21។ គិតមកទល់ពេលនេះ ក្រុមហ៊ុន Century 21 Cambodia មានការិយាល័យចំនួន ២៣ ការិយាល័យនៅភ្នំពេញ ដែលប្រតិបត្តិការដោយប្រើយីហោ Century 21 និងមានសាខា ៣៨ នៅទូទាំងប្រទេសកម្ពុជា (១៤ ខណ្ឌនៅភ្នំពេញ និង ២៤ តាមបណ្តាខេត្ត)។ ក្រុមហ៊ុនមានភ្នាក់ងារអចលនទ្រព្យសរុបជាង ៧០០នាក់ ដែលបានផ្តល់សេវាអចលនទ្រព្យជូនអតិថិជនដោយចេញពីចិត្តរហូតទៅដល់ ១២១% ដែលរួមមានទាំងអ្នកទិញផ្ទះ ម្ចាស់ផ្ទះ និងវិនិយោគិនអចលនទ្រព្យនៅជុំវិញពិភពលោក។ គឺកត្តាទាំងនេះហើយ ដែលលោក Davidson រំពឹងថានឹងផ្តល់ការរីកចម្រើនបន្ថែមទៀតដល់ក្រុមហ៊ុន។
លោក Davidson បានបញ្ជាក់ថា៖«វិស័យអចលនទ្រព្យកម្ពុជាបានកំពុងរីកចម្រើនជាច្រើនឆ្នាំមកហើយ ហើយកត្តាសេដ្ឋកិច្ចអំណោយផលទាំងកម្រិត មីក្រូ និងម៉ាក្រូសេដ្ឋកិច្ច បង្ហាញថាទីផ្សារអចលនទ្រព្យកម្ពុជានឹងបន្តរឹងមាំថែមទៀតសម្រាប់ឆ្នាំខាងមុខ»។ លោកបន្តថា៖«គោលដៅរបស់ខ្ញុំគឺការដឹកនាំលើមុខងារជាច្រើនដូចជា ការប្រើបណ្តាញសកលដែលខ្ញុំមាន និងជំនាញភាពជាអ្នកដឹកនាំរបស់ខ្ញុំដើម្បីជំរុញទស្សនវិស័យយុទ្ធសាស្ត្រច្បាស់លាស់ និងជំរុញក្រុមហ៊ុននេះឆ្ពោះទៅដំណាក់កាលបន្ទាប់ទាក់ទងនឹងការពង្រឹងជំហររបស់យើងជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេបង្អស់នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ និងដើម្បីឲ្យពិភពលោកអាចជឿទុកចិត្ត»៕
ដោយ៖CEN