Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC៖ កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគ​ថ្មីៗ មក​បណ្តាក់ទុន​ជា​បន្តបន្ទាប់​

spot_img

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានឱ្យដឹងថា បើទោះបីជា​មានការ​ភ័យព្រួយ​និង​ជំងឺ​កូ​វីដ ១៩ ក្តី ក៏​កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគ​ថ្មីៗ មក​បណ្តាក់ទុន​ជា​បន្តបន្ទាប់​។ ជា​រៀងរាល់​សប្តាហ៍ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC តែងតែមាន​សំណើ​វិនិយោគ​ពី​អ្នកវិនិយោគ ដើម្បី​ធ្វើ​ការសុំ​អនុម័ត​ជា​ហូរហែ​។​

​កាលពីពេល​ថ្មីៗ​នេះ ឯកឧត្តម សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានលើកឡើង ថា កម្ពុជា​បច្ចុប្បន្ន នូវតែ​ទទួលបាន​អ្នកវិនិយោគ​មក​ស្នើសុំ​ធ្វើ​គម្រោង​វិនិយោគ ជា​បន្តបន្ទាប់​ដដែល សម្រាប់​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ បើទោះបីជា​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ដ​ក៏ដោយ ក៏​ការស្នើសុំ​វិនិយោគ នៅតែ​បន្ត​មាន​ជា​ហូរហែរ ដូច​កាលពី​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០១៨ កន្លងទៅ​ដែរ​។​

​នៅក្នុង​នោះ ឯកឧត្តម​ទទួលស្គាល់ថា វិស័យ​ទេសចរណ៍​កំពុង​រង​ផលប៉ះពាល់​ខ្លាំងជាងគេ ដោយសារ​ជំងឺ​កូ​វីដ ១៩ ក្រៅពីនោះ វិស័យ​ផលិតកម្ម​ផ្សេងៗ ដូចជា​ការកែច្នៃ​កសិផល​ជាដើម គឺ​មិនទាន់​ទទួលរង​ផលប៉ះពាល់​ខ្លាំង​ប៉ុន្មាន​ទេ ឯកឧត្តម បន្តថា តាមរយៈ​ការដាក់​ពាក្យស្នើសុំ​នាំចូល​វត្ថុធាតុដើម សម្រាប់​បម្រើការ​ងា​រវិ​និ​យោគ​របស់​អ្នកវិនិយោគ​ផ្សេងៗ នៅតែ​ដំណើរការ មិនមាន​ការ​ថមថយ​នោះទេ​។​

​គួរ​បញ្ជាក់ថា រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​ថ្មី​នេះ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ជាច្រើន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ទាំងនោះ​វិនិយោគ​លើ​គម្រោង​រោងចក្រ​ផលិត​សម្លៀកបំពាក់ ផលិត​ស្រោមដៃ ផលិត​គ្រឿង​បន្សំ​ស្បែកជើង កាបូប ផលិត​អំពូល​ភ្លើង គ្រឿង​បង្គុំ​អំពូល​ភ្លើង ខ្សែភ្លើង និង​ផលិតផល​ពី​ប្លា​ស្ទីក​គ្រប់​ប្រភេទ និង​គម្រោង​រោងចក្រ​កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ​ជាដើម​៕
​ដោយ​៖CEN


spot_img
×