Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណាង​ហើយ​! ម្ចាស់​វី​ង​មានការ​សង្ស័យ ហើយ​មិន​ចង់បាន​ថ្លៃ​សេវា កុំ​អ៊ុំ​ស្រី​ត្រូវអស់ ៨០០ ដុល្លារ ព្រោះតែ​… (​វីដេអូ​)

​ករណី​មុខសញ្ញា​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ តាមរយៈ​ខ​ល​តាម​ទូរស័ព្ទ​ផ្ទាល់ ដោយ​ជនខិលខូច​ឲ្យ​ជនរងគ្រោះ​វេ​លុយ​ឲ្យ ក្រោមរូបភាព​ត្រូវ​រង្វាន់​ធំ ឬ ទទួល​របស់​មកពី​ក្រៅប្រទេស​ជាដើម គឺ​ល្បិច​ដ៏​ប៉ិនប្រសព្វ​នេះ​តែងតែ​កើតឡើង​ជារឿយៗ​។

​បើទោះជា​មានការ​បង្ហោះ​ផ្សាយ​ពន្យល់​ណែនាំ ឲ្យ​បានដឹង​ពី​ករណី​បោកប្រាស់​នេះ​យ៉ាងណា ក៏​នៅតែមាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បន្ត​ចាញ់បោក​ដដែល ដោយសារតែ​សេចក្តី​លោភលន់​ចង់បាន​ខ្វះ​ការពិចារណា​។​

​ជាក់ស្តែង ដូច​អ៊ុ​ស្រី​ម្នាក់នេះ​អ៊ីចឹង គឺ​ស្ទើរតែ​ត្រូវ​ជនខិលខូច​បាន​ទៅហើយ ខណៈ​រូបគាត់​បាន​យកលុយ​ចំនួន ៨០០ ដុល្លារ មក​បម្រុង​ផ្ញើ​ទៅ​ឲ្យ​ជន​ឆបោក​នោះ​ដែល​ប្រាប់ថា​ជា​ភ្ញាក់​ងារ​ក្រុមហ៊ុន​ទេសចរណ៍​មួយ ក្រោមរូបភាព​មាន​អ៊ី​វ៉ាន់ និង​លុយកាក់​មួយចំនួន​ផ្ញើ​មកពី​បរទេស ប៉ុន្តែ ជា​សំណាងល្អ​ហើយ ដោយសារតែ​មានការ​សង្ស័យ ម្ចាស់​វី​ង​ក៏បាន​ជជីក​សួរនាំ​ពី​ដំណើរ​ដើមទង ហើយ​ចុងក្រោយ​ក៏​រកឃើញថា អ៊ុំ​ស្រី​រូបនោះ​កំពុង​ចាញ់បោក​គេ​តែម្តង​។​

​ក្នុងនោះ​ផងដែរ ម្ចាស់​វី​ង​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ចាន់​លី ស្រីអូន បាន​សរសេរ​រៀបរាប់​ប្រាប់​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ថា​៖ «​គាត់​មក​វេរ​លុយ​កន្លែង​ខ្ញុំ 800$ គាត់​ថា​វេរ​ទៅ​ខេត្តសៀមរាប ក្មួយ​សួរនាំ​គាត់​ភ្លាម ទីបំផុត​ចាញ់បោក​គេ​មែន ជួយ​គាត់​បានសម្រេច​ហើយ ជួយ​ចែករំលែក​ផង​បងប្អូន​ជនរួមជាតិ​»៕ ដោយ​៖ លឹម ហុង​


×