Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ការងារ មិនបានល្អប្រសើរ ប៉ុន្តែនៅតែមានឱកាសមកដល់ អ្នកចាំបាច់ត្រូវថ្លឹងថ្លែងឲ្យម៉ត់ចត់មុនពេលសម្រេចចិត្ត។ វិនិយោគមិនអំណោយផល ត្រូវប្រយ័ត្នប្រយែង។ មនោសញ្ចេតនា ងាយមានការយល់ច្រឡំដែលនាំឲ្យឈ្លោះប្រកែក មិនចុះសម្រុងគ្នា។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕

ឆ្នាំខាល ៖ រាសីស្រុតចុះ។ ការងារ ត្រូវយកចិត្តទុកដាក់ក្នុងការងារ កុំធ្វេសប្រហែសដែលងាយកើតឧប្បត្តិហេតុបង្កការខាតបង់សេដ្ឋកិច្ច។ កុំវិនិយោគដោយងងឹតងងល់តាមការអូសទាញរបស់អ្នកដទៃ ត្រូវស្វែងយល់ឲ្យបានច្បាស់មុននឹងសម្រេចចិត្ត។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសច្រើនសម្រាប់ស្គាល់មិត្តភក្តិថ្មីៗភេទខុសគ្នា។ ទិសនាំលាភ ទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌លឿង, ស។ អ្នកយកអាសាឆ្នាំចរ៕

ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ការងារប្រព្រឹត្តទៅជាធម្មតា ចង់រីកចម្រើនជាងនេះ អ្នកត្រូវប្រមូលផ្តុំ និងម្ចាស់ការជាងមុន។ ថ្ងៃនេះប្រសិនមានមនុស្សខ្ចីប្រាក់ត្រូវថ្លឹងថ្លែងឲ្យល្អិតល្អន់។ មនោសញ្ចេតនា ពិបាកអាចផ្សះផ្សារទំនាស់បាន ហេតុនេះកំហឹងនឹងការឈ្លោះប្រកែកគឺមិនអាចចៀសផុត។ ទិសនាំលាភ ទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕

ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ ការងាររីកចម្រើន អំណោយផលល្អ គ្រប់ផែនការសុទ្ធតែដំណើរការទៅដោយរលូន មានឱកាសបានថ្នាក់លើលើកតម្កើង។ រាល់ផែនការហិរញ្ញវត្ថុដំណើរការដោយជោគជ័យ លុយកាក់មានចាយមិនខ្វះ។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕

ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម។ មានឱកាសច្រើន ដើម្បីចុះកិច្ចសន្យាជាមួយអតិថិជនថ្មីៗ ត្រូវបានថ្នាក់លើគាំទ្រ អ្នករួមការងារជ្រោមជ្រែង គ្រប់យ៉ាងសុទ្ធតែរលូន។ អាចវិនិយោគរយៈពេលវែង ប៉ុន្តែត្រូវចេះអត់ធ្មត់។ មនោសញ្ចេតនា រវាងអ្នកទាំង២ ត្រូវមានម្នាក់ហ៊ានផ្តើមមុន ទើបទំនាក់ទំនងនេះរីកចម្រើនទៅមុខបាន។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕

ឆ្នាំមមី ៖ រាសីស្រុតចុះ។ ការងារ ត្រូវម្ចាស់ការសកម្មជាងមុន និងកែប្រែឲ្យប្រសើរនូវទំនាក់ទំនងជាមួយអ្នករួមការងារ ទើបសង្ឃឹមបុព្វហេតុរបស់អ្នកឈានឡើងដូចបំណង។ ហិរញ្ញវត្ថុ អាស្រ័យដោយទម្លាប់ចាយវាយគ្មានផែនការ ហេតុនេះពេលវេលាក៏ខ្វះប្រាក់។ មនោសញ្ចេតនា ងាយកើតមានរឿងធំ អាចមានហានិភ័យបែកបាក់ គួរប្រយ័ត្នប្រយែង។ ទិសនាំលាភទិសនិរតី តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំម្សាញ់៕

ឆ្នាំមមែ ៖ រាសីល្អមធ្យម។ ការងារ អ្នកអាចពុំទាន់អះអាងខ្លួនឯងបានចំពោះអ្នកដទៃ តែនៅតែត្រូវបន្តប្រឹងប្រែង។ លុយកាក់ចាយវាយត្រូវមានផែនការ មិនចំណាយលើសពីលទ្ធភាពចំណូលរបស់ខ្លួន។ មនោសញ្ចេតនា អ្នកទាំង២ចុះសម្រុងគ្នាល្អ មនោសញ្ចេតនាស្អិតរមួត។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕

ឆ្នាំវក ៖ រាសីល្អមធ្យម។ ការងាររវល់ច្រើនធ្វើឲ្យអ្នកតានតឹង អស់កម្លាំង ទោះបីរវល់បែបណាអ្នកក៏ត្រូវលៃពេលថែទាំសុខភាព។ ហិរញ្ញវត្ថុធម្មតាទោះបីពុំមានច្រើនជាមុន តែក៏ពុំមានអ្វីប្រែប្រួល។ មនោសញ្ចេតនា អ្នកនៅលីវនឹងបានជួបមនុស្សដែលខ្លួនស្រឡាញ់ អាចចាប់ផ្តើមទំនាក់ទំនងល្អ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕

ឆ្នាំរកា ៖ រាសីឡើងខ្ពស់។ ការងារ ត្រូវបានថ្នាក់លើជឿជាក់ ប្រគល់ភារកិច្ចសំខាន់ៗឲ្យធ្វើ ត្រូវខំសម្រេចឲ្យបានល្អ។ ថ្ងៃនេះអ្នកធ្វើជំនួញជួញដូរ និងជាថ្ងៃមួយក៏កាក់កបបំផុត។ មនោសញ្ចេត មិនសូវល្អប្រសើរ ហាក់មានភាពសោះអង្គើយដាក់គ្នា។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕

ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការងារ បានជួបអ្នកមានឥទ្ធិពលជួយជ្រោមជ្រែង ហេតុនេះកិច្ចការគ្រប់យ៉ាងសុទ្ធតែរលូន និងសម្រេចបានស្នាដៃល្អ។ ថ្ងៃនេះដែរ ប្រសិនអ្នកចង់បណ្តាក់ទុនរកស៊ី គឺជាថ្ងៃមួយដ៏សមស្របដែលនឹងផ្តល់ចំណេញខ្ពស់។ ទិសនាំលាភទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕

ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារ កុំធ្វើឲ្យបញ្ហាទៅជាស្មុគស្មាញ គ្រប់យ៉ាងត្រូវនឹងនរដោះស្រាយ។ ថ្ងៃនេះអ្នកអាចរកចំណូលបន្ថែមដ៏ល្អដែលបានឱកាសពីអ្នកដទៃ។ មនោសញ្ចេតនា ពោរពេញដោយភាពសោមនស្សរីករាយ និងសុភមង្គល។ ទិសនាំលាភទិសខាងកើត តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕

spot_img
×