អ្នកនេសាទជនជាតិអេហ្ស៊ីបម្នាក់ ស្ទើរតែបាត់បង់ជីវិត បន្ទាប់ពីត្រីមួយក្បាលបានជាប់គាំងនៅបំពង់ខ្យល់របស់គាត់ ដែលជាហេតុធ្វើឱ្យគាត់ស្ទើរតែមិនអាចដកដង្ហើមបាន។
កាលពីដើមខែវិច្ឆិកានេះ ក្រុមគ្រូពេទ្យនៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមួយក្នុងទីក្រុង Beni Suef ប្រទេសអេហ្ស៊ីប ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានរកឃើញអ្នកជំងឺម្នាក់មានរោគសញ្ញាដូចជាពិបាកដកដង្ហើម និងមិនអាចនិយាយបាន ហើយទីបំផុតទើបដឹងថាត្រី១ក្បាលកំពុងនៅជាប់គាំងនៅក្នុងបំពង់ករបស់គាត់។
តាមរយៈការពិនិត្យ គ្រូពេទ្យបានរកឃើញថាត្រី១ក្បាលនោះ កំពុងជាប់គាំងនៅច្រកផ្លូវបំបែកនៃបំពង់ដណ្ហើម ដោយទុកកន្លែងទំនេរគ្រប់គ្រាន់សម្រាប់ខ្យល់បន្តិចប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យអ្នកជំងឺការថប់ដង្ហើម មុនពេលមកដល់មន្ទីរពេទ្យ។
តែទោះយ៉ាងណា ក្រុមគ្រួពេទ្យបានព្យាយាមបានធ្វើការវះកាត់ ដើម្បីយកត្រីនោះចេញដោយសុវត្ថិភាពផងដែរ។ វេជ្ជបណ្ឌិត Ali Al-Hajri អ្នកឯកទេសខាងត្រចៀក ច្រមុះ និងបំពង់ក និងក៏ជាអ្នកវះកាត់ដ៏ច្នើមម្នាក់ផងដែរ បានប្រាប់ឆានែលប៉ុស្តិ៍លេខ១អេហ្ស៊ីបថា ប្រសិនបើបុរសនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយឺតតែប៉ុន្មាននាទីទៀត គាត់អាចថប់ដង្ហើមស្លាប់។
សំណាងល្អ ប្រតិបត្តិការនេះទទួលបានជោគជ័យ។ ក្រៅពីមានដំបៅហូរឈាមតិចតួចអ្នកជំងឺក៏ធូរស្បើយផងដែរ។
យ៉ាងណាមិញ នៅពេលសួរនាំមូលហេតុថាតើហេតុអ្វីបានជាត្រី១ក្បាលនោះ បែរជាមកជាប់គាំងនៅនៅក្នុងបំពង់ករបស់គាត់យ៉ាងដូចម្តេច? អ្នកនេសាទអាយុ ៤០ ឆ្នាំ រូបនេះដែលមកពីភូមិ Snur នៃទន្លេ Nile បានប្រាប់ក្រុមគ្រូពេទ្យថា គាត់បានចាប់បានត្រីតូចមួយក្បាលពីកន្លែងទី១ ហើយនៅពេលនោះគាត់បានកត់សម្គាល់ឃើញថាមានត្រី១ក្បាលទៀត នៅជាប់គ្នា ហើយខណៈរៀបចំចាប់ត្រីទី២ គាត់ក៏បានយកត្រីទី១ខាំចូលក្នុងមាត់។ ប៉ុន្តែ វាស្រាប់តែបានរអិលធ្លាក់ចូលក្នុងបំពង់ខ្យល់របស់គាត់តែម្តង។
ជាសំណាងល្អហើយ ដែលត្រីនោះបានបន្សល់ទុកចន្លោះទំនេរបន្តិច ដើម្បីឱ្យខ្យល់ចូលក្នុងបំពង់ខ្យល់ ហើយគាត់ក៏ត្រូវបានគេបញ្ជូនសង្គ្រោះមកកាន់ទៅមន្ទីរពេទ្យទាន់ពេលវេលា៕។
ត្រីរអិលដែលនៅរស់បានព្យាយាមដកធ្មេញរបស់បុរសនោះរួចយកវាទៅក្នុងបំពង់ករបស់គាត់។ ជាសំណាងល្អវាបានបន្សល់ទុកចន្លោះទំនេរបន្តិចដើម្បីឱ្យខ្យល់ចូលក្នុងផ្លូវដែកជួយអ្នកនេសាទឱ្យរស់រានមានជីវិតរហូតដល់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕ ដោយ៖ លឹម ហុង